ពលរដ្ឋវ័យចំណាស់អាយុមធ្យមពី៦៥ឆ្នាំឡើង មានច្រើនជាង៧ភាគរយនៃប្រជាជនសរុបនៅទូទាំងប្រទេសជប៉ុន ។
អត្រាតួលេខនេះកំពុងធ្វើឲ្យផ្ទះសម្បែងដែលត្រូវបោះបង់ចោល មានការកើនឡើង ។ ជាពិសេសនៅទីជនបទមានកាន់តែច្រើន គឺជាង៨,២លានខ្នង ។ មានការរំពឹងថាក្នុងរយៈពេល១៥ឆ្នាំខាងមុខ តួលេខនេះនឹងកើនដល់២០លានខ្នង ។
ផ្ទះដែលបោះបង់ចោល ភាសាជប៉ុនហៅថា«អាគីយ៉ា» (Akiya) ឬផ្ទះទុកចោលគ្មានមនុស្សរស់នៅ ភាគច្រើនមនុស្សចាស់ស្លាប់ និងគ្មានអ្នកស្នងត្រកូល ឬគ្មានកូនចៅបានបោះបង់ចោលផ្ទះនៅទីជនបទ ។
និន្នាការនៃការដោះស្រាយបញ្ហារបស់អាជ្ញាធរត្រូវប្រកាសលក់ក្នុងតម្លៃថោក ឬក៏ជួលរយៈពេលវែង ។ ស្របពេលជាមួយគ្នានេះនៅតាមតំបន់ជាច្រើនទៀតក៏បានប្រកាសផ្ដល់ជូនដោយឥតគិតថ្លៃដល់អ្នកដែលចង់បាន ៕
ចែករំលែកព័តមាននេះ