ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ស្ថានទូត​នៅ​កម្ពុជា​ណាខ្លះ​ដែល​បង់ថ្លៃ​វី​សា​ជា​ប្រាក់​រៀល​ខ្មែរ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ស្ថានទូត​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ជាង​៣០ ដែល​មាន​វត្ត​មាននៅ​កម្ពុជា គឺ​មាន​តែ​ស្ថានទូត​ជប៉ុន​មួយ​ប៉ុណ្ណោះ ដែល​បាន​ទទួលយក​រូបិយប័ណ្ណ​កម្ពុជា​(​រៀល​)​ក្នុង​ការ​បង់ថ្លៃ​វី​សា​ដល់​ស្ថានទូត​នេះ ។ ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ស្ថានទូត​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ជាង​៣០ ដែល​មាន​វត្ត​មាននៅ​កម្ពុជា គឺ​មាន​តែ​ស្ថានទូត​ជប៉ុន​មួយ​ប៉ុណ្ណោះ ដែល​បាន​ទទួលយក​រូបិយប័ណ្ណ​កម្ពុជា​(​រៀល​)​ក្នុង​ការ​បង់ថ្លៃ​វី​សា​ដល់​ស្ថានទូត​នេះ ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វ​ណ្ឌី បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​១៧ ធ្នូ​កន្លង​មក​ថា ៖« ក្នុង​ចំណោម​ទូត​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​កម្ពុជា មាន​តែ​ស្ថានទូត​ជប៉ុន​មួយ​ប៉ុណ្ណោះ បាន​ទទួលយក​លុយ​រៀល​របស់​យើង ដើម្បី​ទូទាត់​លើ​សេវាកម្ម​ផ្សេង​ៗ​ជាមួយ​ប្រជាជន​កម្ពុជា ។ ចំណែក​ស្ថានទូត​ប្រទេស​ជា​មិត្ត និង​ប្រទេស​ជិតខាង​កម្ពុជា ពួក​គេ​មិន​យក​លុយ​រៀល​ទេ ពួក​គេ​យក​តែ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ »​។

លោក ហូ វ​ណ្ឌី បញ្ជាក់​ថា ៖« ការ​ទទួលយក​លុយ​រៀល​ពី​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា បាន​ឆ្លុះ​បញ្ចាំង​ពី​ពួក​គេ​ឲ្យ​តម្លៃ​អត្តសញ្ញាណ​កម្ពុជា ឲ្យ​តម្លៃ​លើ​ប្រជាជន​កម្ពុជា និង​ឲ្យ​តម្លៃ​លើ​រូបិយប័ណ្ណ​កម្ពុជា »​។
ភ្ញៀវ​ទេសចរណ៍​ជប៉ុន ដែល​បាន​មក​ទស្សនា​កម្ពុជា​បាន​កើនឡើង​ខ្ពស់ ដោយ​តាម​ការ​ព្យាករ​របស់​ក្រសួងទេសចរណ៍​ឆ្នាំ​នេះ កម្ពុជា​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ជប៉ុន​៣០​ម៉ឺន​នាក់ ដោយសារ​ការ​ភ្ជាប់​ជើងហោះហើរ​ត្រង់​មក​កាន់​ទីក្រុង​ភ្នំពេញ​កាលពី​ឆ្នាំ​២០១៦ កន្លង​មក ។ ភ្ញៀវ​ទេសចរណ៍​ជប៉ុន ក៏​ស្ថិត​ក្នុង​ចំណោម​ភ្ញៀវ​ជាប់​ក្នុង​ចំណោម​Top Ten ដែល​ជា​ប្រទេស​មាន​ភ្ញៀវ​មក​ទស្សនា​កម្ពុជា​ច្រើន​ជាងគេ​ផង​ដែរ ។

លោក ធួន ស៊ី​ណា​ន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​កបាន​មាន​ប្រសាសន៍​ស្រ​ដៀង​គ្នា​ថា ៖« ស្ថានទូត​ជប៉ុន ជា​ស្ថានទូត​ដែល​បាន​ចាប់ផ្តើម​ទទួលយក​ប្រាក់​រៀល​របស់​យើង តាំងពី​ដើម​មករ​ហូត​មក​ទល់​ពេល​នេះ ហើយ​នេះ​ជា​ការ​ឲ្យ​តម្លៃ​មួយ​ពី​មិត្ត​ជប៉ុន​ចំពោះ​ជាតិ​សាសន៍​របស់​យើង ក៏​ដូច​ជា​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ