ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បើករថយន្ត​ពន្លះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​​មុខ​ព្រលានយន្តហោះ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនជាតិ​ចិន​ចំនួន​៤​នាក់​ជិះ​រថយន្ត​មួយគ្រឿង​សង្ស័យអ្នក​បើកបរ​​ស្រវឹង​បាន​បើករថយន្ត​បុក​របាំងថ្ម​ពុះ​ចែក​ទ្រូង​ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​អស់​ចំនួន​៣​ផ្ទាំង តែ​មិន​បង្ក​អោយ​មនុស្សណាស​ម្នាក់​រងគ្រោះ​​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ឡើយ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ នៅ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ…

រាជធានីភ្នំពេញ ៖ ជនជាតិ​ចិន​ចំនួន​៤​នាក់​ជិះ​រថយន្ត​មួយគ្រឿង​សង្ស័យអ្នក​បើកបរ​​ស្រវឹង​បាន​បើករថយន្ត​បុក​របាំងថ្ម​ពុះ​ចែក​ទ្រូង​ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​អស់​ចំនួន​៣​ផ្ទាំង តែ​មិន​បង្ក​អោយ​មនុស្សណាស​ម្នាក់​រងគ្រោះ​​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ឡើយ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ នៅ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​​មួយគ្រឿង​ខាងលើ​​ជិះ​គ្នា​​៤នាក់​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ ភ្នំពេញ ២AP-​២៩០១ បើកបរ​ដោយបុរស​​ជនជាតិ​ចិន​​ម្នាក់មិនស្គាល់​អត្ត​សញ្ញាញ ​ចំណែក​បុរស​ជា​អ្នក​រួម​ដំណើរចំនួន​​​៣នាក់​មិន​ស្គាល់​អត្ត​សញ្ញាណ​​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ខាងលើ​​ជិះ​ដោយ​បុរស​ជនជាតិ​ចិន​៤​នាក់ ក្នុងនោះ​មាន​បុរស​ម្នាក់ជា​បើកបររថយន្ត​​ក្នុង​ស្ថានភាពស្រវឹង​ បើក​រេ​ពេញ​ផ្លូវ​ បន្ទាប់​មក​បាន​រេ​ចង្កូត​ទៅ​បុក​​របាំង​ថ្ម​​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្តាល​ខូចខាត​អស់​ចំនួន​៣​ផ្ទាំង​ ធ្វើ​ឲ្យ​រថយន្ត​បែក​ពោង​សុវត្ថិភាព​ និ​ង​ដាច់​កង់​ម្ខាង​ផ្នែក​ខាងឆ្វេង ​ហើយ​បែក​ធុង​ប្រេង​ហូរ​ពេញ​ផ្លូវ​សំណាងល្អ​ពុំ​មាន​​អ្នក​រង​របួស​ឡើយ ភ្លាម​ៗ​នោះ​ជនជាតិ​ចិន​បាន​នាំ​គ្នា​ចុះ​ពីលើ​រថយន្ត ហើយ​​រត់​គេចខ្លួន​បាត់អស់​ ។

ក្រោយ​ពេល​កើតហេតុ ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រគល់​អោយ​ជំនាញ​ចរាចរណ៍​នៃ​ការិ
យាល័យ​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​វាស់វែង​ និង​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​នៅ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ