ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រក​ឃើញ​សារធាតុ​គីមី​ហាមឃាត់​មួយ​ចំនួននៅ​ក្នុង​បបែល​ងៀត និង​បង្គារ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ខណៈ​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ សាខា​កាំ​កុង​ត្រូវ​ខេត្ត​ព្រះ​សីហ​នុ សហ​ការ​​ជាមួយ​រដ្ឋបាល​ស្រុក ឃុំ និង​សមត្ថកិច្ច​មូលដ្ឋាន​បាន និង​កំពុង​ចុះ​ពិនិត្យ​តាម​ដេប៉ូ​លក់​អាហារ​សមុទ្រ​​តូច​ធំ…

ខេត្ត​ព្រះ​សីហ​នុ ៖ ខណៈ​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ សាខា​កាំ​កុង​ត្រូវ​ខេត្ត​ព្រះ​សីហ​នុ សហ​ការ​​ជាមួយ​រដ្ឋបាល​ស្រុក ឃុំ និង​សមត្ថកិច្ច​មូលដ្ឋាន​បាន និង​កំពុង​ចុះ​ពិនិត្យ​តាម​ដេប៉ូ​លក់​អាហារ​សមុទ្រ​​តូច​ធំ នៅ​តាម​ទីប្រជុំជន​ផ្សារ​វាល​រេញ និង​ផ្សេង​ៗ​ទៀត​នៅ​តាម​ដងផ្លូវ​នានា ជា​ថ្មី​ទៀត បន្ទាប់​​ពី​បាន​រក​ឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​មួយ​ចំនួន​មាន នៅ​ក្នុង​បបែល​ងៀត និង​បង្គារ ។​

តាម​ការ​ពិនិត្យ​ជាក់ស្តែង​ជាបឋម​តាម​ដេប៉ូ​ធំ​នៅ​បណ្តោយ​ផ្លូវជាតិ​3 ដែល​ម្ចាស់​អះអាង​ថា មួយ​ចំនួន​នាំ​ចូល​ពី​វៀតណាម​តាម​ច្រក​លក​ព្រែក​ចាក់ និង​មួយ​ចំនួន​ទៀត​ពី​កែវ​ផុស​មិន​មាន​លាយ​សារធាតុ​គីមី​ហាមឃាត់​ឡើយ ហើយ​ក៏​មានការ​សារ​ទរ​ពី​ក្រុម​កា​ងារ​ផង​ដែរ។

ក្រៅពី​ដេប៉ូ​នោះ តាម​ទីតាំង​ផ្សេង​ទៀត រក​ឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​ចំនួន​7​ខាំ ហើយ​នៅ​មួយ​ទីតាំង​ទៀត​នៅ​ឆ្ងាយ​ពី​ទីប្រជុំ​វាល​រេញ តាម​បណ្តោយ​ផ្ល​វ​ជាតិ​លេខ​4​ត្រូវ​បាប​រក​ឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​នៅ​ក្នុង​បង្គា​ចំនួន​13​គីឡូក្រាម ។​

​ហើយ​បង្គារ​ដែល​មាន​សារធាតុ​គីមី​ទាំង​ប៉ុន្មាន​ត្រូវ​បាន​ដក់ហូត​យក​ទៅ​ដុត​កំទេច​ចោល​ក្នុង​បរិ​វេន​សាលាស្រុក ក្រោម​ការ​ណែនាំ​និង​ហាម​ដាច់ខាត​ដល់​អាជីវករ​ពី​សំណាក់​ក្រុម​កា​ងារ និង​បន្ត​ពិនិត្យ​ទីតាំង​ផ្សេង​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ