ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំងមុខ​តំណែង​ និង​បំពាក់​ឋានន្តរសក្តិ​ដល់​មន្ត្រី​នគរបាល

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ «​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន គឺ​ត្រូវ​តែ​គ្រប់គ្រង​និង​ដឹង​ពី​ចំនួន​ស្ថិតិ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជាប់​ព្រំដែន ដែល​ជា​មូលដ្ឋាន​ខ្លួន​គ្រប់គ្រង មិនមែន​ចាំបាច់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នោះ​ឡើយ ។ ព្រោះថា ការ​ដឹង​ពី​ចំនួន​ប្រជាពលរដ្ឋ…

ខេត្តបន្ទាយមានជ័យ ៖ «​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន គឺ​ត្រូវ​តែ​គ្រប់គ្រង​និង​ដឹង​ពី​ចំនួន​ស្ថិតិ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជាប់​ព្រំដែន ដែល​ជា​មូលដ្ឋាន​ខ្លួន​គ្រប់គ្រង មិនមែន​ចាំបាច់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នោះ​ឡើយ ។ ព្រោះថា ការ​ដឹង​ពី​ចំនួន​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​ដែនដី​ខ្លួន​ទទួលខុសត្រូវ​នោះ គឺ​សំខាន់​មានការ​ដឹង​ពី​មនុស្ស​ស្នាក់ ចេញ ចូល ច្បាស់លាស់ ។

ពេល​ក្រោយ មានការ​ប្រជុំ​គណៈ​ឯកភាព​រដ្ឋបាល​ឃុំ សង្កាត់ គឺ​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន គឺ​ត្រូវ​តែ​ចូលរួម ក្នុង​នោះ​ដែរ លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​ថ្លែងអំណរគុណ​ដល់​កងកម្លាំង​នគរបាល​នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​ទាំង​៤ ក៏​ដូច​ជា​អធិការដ្ឋាន​នគរបាល ស្រុក ក្រុង ដែល​កន្លង​មក បាន​ធ្វើ​កិច្ច​ការងារ​មនុស្សធម៌ និង​សង្គម​ជា​ច្រើន ពិសេស​ថ្មី​ៗ​នេះ បាន​ជួយ​ស្តារ​កំប្លោក ក្នុង​ស្ទឹង​ស្វាយចេក ដើម្បី​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​ទឹក​ល្អ​ប្រើប្រាស់ សម្រាប់​បំរើ​ឲ្យ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​»​។

នេះ​គឺជា​ការ​លើក​ឡើង​របស់​លោក​ឧត្តម សេនីយ៍​ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១៥​ខែធ្នូ ឆ្នាំ​២០១៩ ក្នុង​ឱកាស​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​ និង​បំពាក់​ឋានន្តរសក្តិ​មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ជា​ឧត្តមសេនីយ៍ វរសេនីយ៍ អនុ​សេនីយ៍ ជា​ស្នងការ​រង មេបញ្ជាការ មេបញ្ជាការ​រង វរ​សេនា​តូច​ទាំង​៤ លោក​អធិការ​នគរ​ស្រុក ក្រុង ជាប់​បាល​ជាប់​ព្រំដែន ។

លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម បាន​បន្ត​ថា នគរបាល​ការពារ​ព្រំដែន ទន្ទឹម​នឹង​មាន​តួនាទី ការពារ​បូរណភាព​ទឹកដី ក៏​មាន​តួនាទី​ការពារ សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន ទប់ស្កាត់​នូវ​រាល់​បទល្មើស​ឆ្លង​ដែន​ដោយ​ខុសច្បាប់ និង​ដើរ​ល្បាត​ត្រួតពិនិត្យ​តាម​បន្ទាត់​ព្រំដែន​ជា​ប្រចាំ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ