ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​ផ្អាក​បង្កើន​ពន្ធ​លើ​រថយន្ត​ផលិត​ក្នុង​សហរដ្ឋអាមេរិក

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​ថា ប្រទេស​ចិន​នឹង​ផ្អាក​ការ​បន្ថែម​ពន្ធ​២៥%​ទៀត​លើ​រថយន្ត និង​គ្រឿង​រថយន្ត​ដែល​ផលិត​នៅ​សហរដ្ឋអាមេរិក​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ ២០១៩​តទៅ ។ ក្រសួង​ហិរញ្ញវត្ថុ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​លើ​គេហទំព័រ​របស់​ខ្លួន​ថា…

ទីក្រុង​ប៉េ​កាំ​ង ៖ ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​ថា ប្រទេស​ចិន​នឹង​ផ្អាក​ការ​បន្ថែម​ពន្ធ​២៥%​ទៀត​លើ​រថយន្ត និង​គ្រឿង​រថយន្ត​ដែល​ផលិត​នៅ​សហរដ្ឋអាមេរិក​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ ២០១៩​តទៅ ។

ក្រសួង​ហិរញ្ញវត្ថុ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​លើ​គេហទំព័រ​របស់​ខ្លួន​ថា ពួក​គេ​សង្ឃឹមថា ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​អាច​ព​ន្លឿ​ន​ការ​ចរចា​ដើម្បី​លុប​បំបាត់​រាល់​ពន្ធ​ដែល​បាន​បន្ថែម​លើ​ផលិតផល​គ្នា​ទៅ​វិញ​ទៅ​មក ខណៈ​ដែល​ពួក​គេ​កាត់​បន្ថយពន្ធ​ពី​៤០% មក​ស្មើ​១៥%​វិញ ។ ការ​ផ្អាក​នេះ​នឹង​មាន​ប្រសិទ្ធភាព​រយៈពេល​៣​ខែ ។

លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​លើ Twitter ថា ៖«​ប្រទេស​ចិន​ទើបតែ​ប្រកាស​ថា​សេដ្ឋកិច្ច​របស់​ពួក​គេ​កំពុង​តែ​លូតលាស់​បាន​ទាប​ជាង​ការ​គិត​ទុក​ព្រោះតែ​សង្គ្រាម​ពាណិជ្ជកម្ម ។ ពួក​គេ​ទើបតែ​ផ្អាក​ការ​បង្កើន​ពន្ធ ។ សហរដ្ឋអាមេរិក​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​យ៉ាង​ល្អ ។ ប្រទេស​ចិន​ចង់​សម្រេច​បាន​កិច្ចព្រមព្រៀង​ដែល​ធំ និង​ស៊ីជម្រៅ​។ វា​នឹង​កើត​មាន​ឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ »​។

មិនយូរ​ប៉ុន្មាន បន្ទាប់​ពី​ការ​ប្រកាស​ខាងលើ ក្រុមហ៊ុន Tesla Inc បាន​និយាយ​ថា ពួក​គេ​បាន​កាត់​បន្ថយ​តម្លៃ​រថយន្ត Model S និង Model X របស់​ខ្លួន​ក្នុង​ប្រទេស​ចិន​ផង​ដែរ ។

លោក Wang Cun ប្រធាន​គណៈកម្មាធិការ​នាំ​ចូល​របស់​សមាគម​អ្នកលក់​យានយន្ត​ក្នុង​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា ៖« វា​ជា​សញ្ញា​ល្អ​បង្ហាញ​ថា​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​កំពុង​តែ​ខិត​ជិត​ការ​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​។ ក្រុមហ៊ុន​លក់​យានយន្ត​អាច​នឹង​កុ​ម្មង់​រថយន្ត​នាំ​ចូល​ជា​ច្រើន​នា​ពេល​បច្ចុប្បន្ន »​។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក Joe Hinrichs ប្រធាន​ក្រុមហ៊ុន Ford Motor Co ក៏​ស្វាគមន៍​ការ​សម្រេចចិត្ត​នេះ​ដែរ និង​កត់​សម្គាល់ថា ក្រុមហ៊ុន​លោក​នាំ​ចេញ​រថយន្ត​ផលិត​ក្នុង​សហរដ្ឋអាមេរិក​ប្រមាណ​៥០.០០០​គ្រឿង​ឯណោះ​ទៅ​កាន់​ប្រទេស​ចិន​កាលពី​ឆ្នាំ ២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ