ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​មក​ពី​ខេត្ត​នេះ​សម្បូរ​សម្បត្តិ​វប្បធម៌ និង​រមណីយដ្ឋាន​ធម្មជាតិ​បែប​នេះ​សោះ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប លោក…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប លោក អ៊ឹ​ង ហឿ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​ដឹកនាំ​ប្រតិភូ​ខេត្ត​ធ្វើ​បដិសណ្ឋារកិច្ច​ដំណើរការ​អញ្ជើញ​ដល់​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​បារាំង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ។

ដែល​ដឹកនាំ​ដោយ​លោក Sylvain WASERMAN អនុប្រធាន​រដ្ឋសភា​ប្រទេស​បារាំង និង​សហការី ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ខេត្តសៀមរាប គឺ​បាន​បង្ហាញ​អំពី​គោល​ជំហរ​ទូលំទូលាយ​នៃ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ថែម​ទៀត កិច្ច​សហប្រតិបត្តិការ រវាង​រដ្ឋសភា និង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ដោយ​មាន​វត្តមាន​អញ្ជើញ​ទទួល​បដិសណ្ឋាកិច្ច​នោះ​ដែរ មាន​លោក នូ ផល្លា លោក​ជំទាវ​ពៅ សា​វឿ​ន ជា​សមាជិក​រដ្ឋសភា​លោក​ជំទាវ​អគ្គរដ្ឋទូត​បារាំង​ប្រចាំ នៅ​កម្ពុជា និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ។

ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​បារាំង​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប​ដែនដី​កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ គឺជា​សក្ខីភាព​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី​ចំណងមិត្តភាព​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ រវាង​រដ្ឋសភា រដ្ឋាភិបាល និង​ប្រជាជន​ប្រទេស​ទាំង​ពីរ (​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​បារាំង ) កាន់តែ​រឹង​មាំ​ទ្វេ​ឡើង​ថែម​ទៀត ។ ក្នុង​កិច្ច​ទទួល​បដិសណ្ឋារកិច្ច​ដំណើរ​អញ្ជើញ​ដល់​របស់​លោក Sylvain WASERMAN អនុប្រធាន​រដ្ឋសភា​បារាំង គឺ​ដើម្បី​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប ។

នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួ​សម​គណៈប្រតិភូ​នៅ​បន្ទប់​រង់ចាំ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប និង​ក្នុង​ពិធី​លៀង​សាយភោជន​នៅ​សណ្ឋាគារ​សុខា​អង្គ​រលោក ទៀ សីហា អភិបាលខេត្ត​ក៏​បាន​លើក​ឡើង​ពី​សក្តានុពល​របស់​ខេត្តសៀមរាប​ជម្រាប​ជូន​គណៈប្រតិភូ​ដោយ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខេត្តសៀមរាប​បាន​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍ និង​កសិកម្ម​ដែល​ជា​សេដ្ឋកិច្ច​ដ៏​ចំបង ។


ដោយ​ខេត្តសៀមរាប​ជា​ខេត្ត​សម្បូរ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរ​បែប និង​រមណីយដ្ឋាន​ធម្មជាតិ​សំខាន់​ភ្នំ​គូលែន និង​បឹង​ទន្លេសាប ។ លោក​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង ប្រជាជន​បារាំង​ដែល​បាន​ផ្តល់ និង​ចូលរួម​ស្តារ​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ឲ្យ​មានការ​រីក​ចម្រើន លើ​គ្រប់​វិស័យ និង​គាំទ្រ​ទាំង​នយោបាយ​ការទូត ចំពោះ​ឯករាជ្យ​ភាព សន្តិភាព អធិបតេយ្យភាព​ជាតិ ការ​បង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា ។

តាម​រយៈ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ខេត្តសៀមរាប និង​ខេត្ត​ក្រុង​សម្ព័ន្ធមេត្រីភាព​នៃ​សាធារណរដ្ឋ​បារាំង​បាន​រួម​គ្នា​សម្រេច​បាន​លទ្ធផល​ល្អ​លើ​បណ្តាញ​ចែកចាយ​ទឹក​ស្អាត​រោងចក្រ​ផលិត​ទឹក ស្អាត ការ​បង្កើត​សាលា​សណ្ឋាគារ និង​ទេសចរណ៍​ប៉ូ​ល​ឌឺ​ប្រ៊ូ​ល សាលា​បាយ , ការ​សាងសង់​ស្ពានឈើ​ឆ្លងស្ទឹង និង​ជួសជុល​ឡើង​វិញ​ពាក់ព័ន្ធ​រំដោះ​ទឹក​ក្នុង​ក្រុង​សៀមរាប ។ ក្នុង​នោះ​លោក​ក៏​បាន​លើក​ផង​ដែរ អំពី​ស្ថានភាព​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្តសៀមរាប​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​មានការ​កើនឡើង ។

មាន​ប្រសាសន៍​នោះ​ដែរ លោក Sylvain WASERMAN ក៏​បាន​សម្តែង​នូវ​ក្តី​រីករាយ​ក្នុង​ការ​មក ទទួល​បដិសណ្ឋារកិច្ច​ចំពោះ​គណៈប្រតិភូ​របស់​អាជ្ញាធរ​ខេត្តសៀមរាប​ព្រមទាំង​បាន​បញ្ជាក់​ថា បន្ទាប់​ពី​បាន​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស​បារាំង និង​សមាជិក ប្រតិភូ​ដោយ​បាន​លើក​ឡើង​ពី​គោលបំណង​សំខាន់​ៗ​ពី​ដំណើរ​ទស្សនកិច្ច​នៅ​លើ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ក្នុង​ការ​ពង្រឹង​ពី​ចំណងមិត្តភាព​សាមគ្គីភាព​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ប្រទេស​បារាំង គឺជា​ប្រទេស​មួយ​មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សហភាព​សហ​គម​អឺរ៉ុប​ព្រមទាំង​ការ​ផ្សា​ភ្ជាប់​រវាង​ប្រទេស និយាយ​ភាសា​បារាំង​ផង​ដែរ ។

ក្នុង​នោះ​ដែរ​លោក ក៏​បាន​ធ្វើការ​សាទរ​ផង​ដែរ​នូវ​រាល់​សម​ទ្ធិ​ផល​នៃ​កិច្ច​សហប្រតិបត្តិការ​ល្អ​នឹង​គ្នា​រវាង​ខេត្ត​ក្រុង​នៃ​សាធារណរដ្ឋ​បារាំង​ជាមួយ​ខេត្តសៀមរាប​ដែល​លោក​អភិបាលខេត្ត​បាន​ជម្រាប​ជូន ។ ដោយ​ខេត្តសៀមរាប​ជា​ខេត្ត​មួយ​ដែល​បាន​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម និង​ទេសចរណ៍​ហើយ​ក៏​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រជាជន​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ដែល​ទទួលផល​ប្រយោជន៍​ពី​វិស័យ​ទេសចរណ៍​ដែល​ជា​ប្រភព​សេដ្ឋកិច្ច​មិន​ចេះ​រីងស្ងួត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ