ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ខាង​មុខ​នេះ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដែល​មាន​កម្លាំង​ថាមពល​៤០០​មេ​ហ្គា​វ៉ា​ត់​ម៉ោង និង​ត្រូវ​សម្ភោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រោយ​ចំណាយពេល​សាងសង់​រយៈ​៥​ឆ្នាំ​កន្លង​ទៅ​ដោយ​ក្រុម​មួយ​របស់​ចិន ។ ការ​សម្ភោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​សមិទ្ធិ​ផល​ថ្មី​ដ៏​ធំ​នេះ និង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៨​ខាង​មុខ…

ខេត្តស្ទឹងត្រែង ៖ វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដែល​មាន​កម្លាំង​ថាមពល​៤០០​មេ​ហ្គា​វ៉ា​ត់​ម៉ោង និង​ត្រូវ​សម្ភោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រោយ​ចំណាយពេល​សាងសង់​រយៈ​៥​ឆ្នាំ​កន្លង​ទៅ​ដោយ​ក្រុម​មួយ​របស់​ចិន ។

ការ​សម្ភោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​សមិទ្ធិ​ផល​ថ្មី​ដ៏​ធំ​នេះ និង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៨​ខាង​មុខ ក្រោម​អ​ធីប​តី​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​មានការ​ចូលរួម​ពី​រាជរដ្ឋាភិបាល​ភាគី​កម្ពុជា​ឯកអគ្គរដ្ឋទូត​ចិន តំណាង​អោយ​រដ្ឋាភិបាល​ប្រទេស​ចិន រាជរដ្ឋាភិបាល​ប្រទេស​វៀតណាម និង​រាជរដ្ឋាភិបាល​ប្រទេស​ឡាវ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០០០​នាក់ ដែល​នេះ​ជា​ចំនួន​គ្រោងទុក ប៉ុន្តែ​ចំនួន​ប្រជាពលរដ្ឋ​អាច​នឹង​មានការ​ប្រែប្រួល​ទៅ​តាម​កាលៈទេសៈ​នេះ ។

បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​គណៈ​ក​ម្មា​ការ​រៀបចំ​កម្មវិធី​ពិធី​សម្ភោ​ធ​ដាក់​ដំណើរការ​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ និង​ជា​អភិបាល​ខេត្តស្ទឹងត្រែង ។ លោក​បន្ថែម​ថា ការ​សម្ភោ​ធ​ឱ្យ​ប្រើប្រាស់​ទំនប់​នេះ និង​ដំណើរការ​ដោយ​រលូត​តាម​ការ​គ្រោងទុក ព្រោះ​រដ្ឋបាល​ខេត្តស្ទឹងត្រែង​បាន​រៀបចំ​បង្កើត​អនុគណៈ​ក​ម្មា​កា​រៀបចំ​ការពារ​សន្តិសុខ​ផង​ដែរ ។

មុន​ការ​សម្ពោធ លោក ស៊ុ​យ សែ​ម​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​លោក​ម៉ុម សា​រឿ​ន អភិបាលខេត្ត​ស្ទឹង​ត្រែ​បាន​ដឹកនាំ​គណៈប្រតិភូ និង​ក្រុមការងារ​ខេត្ត​ចុះ​ពិនិត្យ​វឌ្ឍនភាព​ទីតាំង​ភូមិសាស្ត្រ និង​បច្ចេកទេស ដើម្បី​ធ្វើការ​រៀបចំ​ពិធី​សម្ពោធ ។ ស្ថានីយ៍​វា​រី​អគ្គិសនី​ដ៏​ធំ​ដែល មាន​តម្លៃ​សរុប​៧៨១.៥២​លាន​ដុល្លារ ដោយ​មានការ​បណ្តាក់ទុន​រួម​គ្នា​រវាង​ក្រុមហ៊ុន ​Hydrolancang International Energy មាន​ភាគហ៊ុន​៥១​ភាគរយ គឺ​ស្ថិត​នៅ​ក្នុង​ឃុំ​ភ្លុក ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ។

តាម​ការ​ប៉ាន់ស្មាន​របស់​រាជរដ្ឋាភិបាល​នៅ​ពេល​វា​រី​អគ្គិសនី​មួយ​នេះ​ដំណើរការ​ពេញលេញ​នឹង​អាច​ផ្តល់​ប្រាក់​ច​ណូ​ល​ពន្ធ​ដល់​រដ្ឋ​ប្រមាណ​៣០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ៗ​។ ហើយ​យោង​តាម​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន​វិនិយោគ និង​រាជរដ្ឋាភិបាល បន្ទាប់​ពី​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​៤០​ឆ្នាំ​គម្រោង​វា​រី​អគ្គិសនី​ទន្លេសេសាន​ក្រោម​២​នេះ នឹង​ត្រូវ​ផ្ទេរ​ជូន​រដ្ឋាភិបាល​ជា​អ្នក​គ្រប់​គ្រង់​វិញ​ម្តង ដែល​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​របស់​ក្រុមហ៊ុន​ឯកជន​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ។

គួ​បញ្ជាក់​ថា ទំ​បន់​វ៉ា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ជា​ទំនប់​ដែល​មាន​អនុភាព​៤០០​មេ​ហ្គា​វ៉ា​ត់​ម៉ោង ត្រូវ​បាន​ចាប់ផ្តើម​សាងសង់​ឡើង​ក្នុង​ឆ្នាំ​២០១៤ និង​បញ្ជ​ប់​ការ​សាងសង់​នៅ​ឆ្នាំ​២០១៨​ដោយ​ក្រុមហ៊ុន​របស់​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ