ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ម្នាក់​បើក​ស៊េរី​ទំនើប​ពន្លះ​ផ្អើល…​ស្ថានីយ​ប្រេងសុំ​​ថ្លៃ​ជាង​១៦០០០​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជនបាន​​ទិញ​ទូរស័ព្ទ​ថ្មី​ឲ្យ​ឪពុកមា​​ហើយ​ក៏នាំគ្នា​ជប់លៀង​ផឹកស្រា​ទំពាំងបាយជូ​រ​​អស់​២​ដប​ ធ្វើ​ឱ្យ​ស្រវឹងជោក បន្ទាប់មក​ប្រធាន​​ហៅ​ឱ្យ​​បើករថយន្ត​ទៅ​ដឹក​ភ្ញៀវ​ ហើយ​បើក​​លឿន​ពេក​ក៏​រេ​ចង្កូត​ទៅ​បុក​ខឿន​ផ្លូវ​រួច​ជ្រុល​ទៅ​បុក​ចូល​ក្នុង​ស្ថា​​នី​យ​ប្រេង​តេ​លា​២៤​ម៉ោង ហើយ​ក៏​បន្ត​ទៅ​​បុក​ធុង​សំរាប់​ចាក់​ប្រេងសាំង​ម៉ា​ស៊ូ​តរលំ​ដួលទៀត​​បណ្តាល​ឲ្យ​ឆេះ តែ​សំណាងល្អ​បុគ្គលិក​ចាក់សាំងបាន​បាញ់​ពន្លត់​ទាន់​ពេលវេលា ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និ​២០​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជនបាន​​ទិញ​ទូរស័ព្ទ​ថ្មី​ឲ្យ​ឪពុកមា​​ហើយ​ក៏នាំគ្នា​ជប់លៀង​ផឹកស្រា​ទំពាំងបាយជូ​រ​​អស់​២​ដប​ ធ្វើ​ឱ្យ​ស្រវឹងជោក បន្ទាប់មក​ប្រធាន​​ហៅ​ឱ្យ​​បើករថយន្ត​ទៅ​ដឹក​ភ្ញៀវ​ ហើយ​បើក​​លឿន​ពេក​ក៏​រេ​ចង្កូត​ទៅ​បុក​ខឿន​ផ្លូវ​រួច​ជ្រុល​ទៅ​បុក​ចូល​ក្នុង​ស្ថា​​នី​យ​ប្រេង​តេ​លា​២៤​ម៉ោង ហើយ​ក៏​បន្ត​ទៅ​​បុក​ធុង​សំរាប់​ចាក់​ប្រេងសាំង​ម៉ា​ស៊ូ​តរលំ​ដួលទៀត​​បណ្តាល​ឲ្យ​ឆេះ តែ​សំណាងល្អ​បុគ្គលិក​ចាក់សាំងបាន​បាញ់​ពន្លត់​ទាន់​ពេលវេលា ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និ​២០​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែ ធ្នូ ២០១៨​ នៅ​ចំណុច​ស្ថា​នី​យ​ប្រេង​តេ​លា តាម​ផ្លូវ​ព្រះ​នរោត្ដម ស្ថិត​នៅ​ភូមិ​១៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា បុរស​ជា​អ្នក​បើករថយន្ត​ខ​ាង​លើ​ឈ្មោះ នី វណ្ណ​ឌី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ បាន​រៀបរាប់​ថា មុន​កើតហេតុ គាត់​ទើបនឹង​ទិញ​ទូរស័ព្ទ​ដៃ​អោយ​ឪពុកមា​ហើយ​បាន​នាំ​គ្នា​ទៅ​ជប់លៀង​ដោយ​ផឹកស្រា​ទំពាំងបាយជូ​រ​អស់​២​ដប ធ្វើ​ឱ្យ​ស្រវឹង​ជោក ហើយ​ស្រាប់តែ​ប្រធាន​ប្រើ​អោយ​គាត់​ទៅ​ដឹក​ភ្ញៀវ​នៅ​ម្ដុំ​ម​ជ្ឃ​មណ្ឌល​កំសាន្ត​រ៉ក ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​គាត់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ H1 ព​ណ៌ខ្មៅ ពាក់​ស្លាក​លេខ AT18-2-0460 មក​ដល់​ផ្លូវ​ព្រះ​នរោត្តម​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បម្រុង​ចូល​ចាក់​ប្រេងម៉ាស៊ូត​នៅ​ស្ថា​យ​នី​ខាងលើ ស្រាប់តែ​មាន​ម៉ូតូ​បើក​ឆ្លងកាត់​ពីមុខ​រថយន្ត​ ធ្វើ​ឲ្យ​គាត់​ភ្ញាក់​បួង​ចង្កូត​ជ្រុល​ទៅ​បុក​ធុង​ប្រេង​សម្រាប់​ចាក់​សាំង​ដួល​រលំ​តែ​ម្ដង ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា អ្នក​បើករថយន្ត​ខាងលើ​បាន​ស្រវឹង ហើយ​បើករថយន្ត​រេ​ចង្កូត​បុក​ខឿន​ចិញ្ចើម​ផ្លូវ រួច​រេ​ចង្កូត​ទៅ​បុក​ចូល​ក្នុង​កា​រាស​់សាំង បន្ទាប់​មក​បុក​ធុង​ចាក់​ប្រេងម៉ាស៊ូត​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​រលំ​ឆាបឆេះ​តែ​ម្តង ភ្លាម​ៗ​នោះ​បុគ្គលិក​ចាក់​សាំង​ដែល​បំរើ​ការ​២៤​ម៉ោង​បានរ​ត់ទៅ​យក​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​ពន្លត់​ទៅ​វិញ​ភ្លាម​ៗផង​ដែរ ។

ក្រោយ​កើតហេតុ បាន​ធ្វើការ​សម្របសម្រួល​គ្នា​ដោយ​ខាង​ភាគី​ខាង​រថយន្ត​មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង តែ​ដោយសារ​ភាគី​ខាង​ក្រុមហ៊ុន​ប្រេង​តេ​លា​សុំ​ថ្លៃ​ខូចខាត​ត្រឹម​១៦៥០០​ដុល្លារ ដើម្បី​ដូរ​ម៉ាស៊ីន​ថ្មី​តែ​ម្ដង បើ​មិន​អោយ​លុយ​ទេ​មាន​តែ​ខាង​តំណាង​រថយន្ត​បង្ក​ហៅ​ក្រុមហ៊ុន​មក​ដំឡើង​ធុង​ប្រេង​វិញ​ក៏​បាន ។ ធុង​ប្រេង​ដែល​ដួល​រលំ​នោះ​មាន​ដៃ​សម្រាប់​ចាក់​ប្រេង​ចំនួន​៦​ទើប​វា​ថ្លៃ​ជាង​​ធុង​ប្រេង​មាន​ដៃ​សម្រាប់​ចាក់​ប្រេង​ចំនួន​៣ ។

ទោះជា​យ៉ាងណា ការ​ដោះស្រាយ​មិន​ត្រូវ​គ្នា​បាន​ប្រគល់​អោយ​ខាង​រថយន្ត​ស្ទូ​ច​របស់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្នងការ​រាជធានី​ភ្នំពេញ​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ