ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយក​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សកលលោក​ស្នើ​សម្តេច​ដាក់​ចេញ​គម្រោង​ពិសេស​ថ្នាក់​អន្តរជាតិ​មួយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក Bruno Bodard…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក Bruno Bodard អគ្គនាយក​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​បាន​មាន​ប្រសាសន៍​ចាត់​ទុក​ការ​អភិវឌ្ឍ​ឆ្នេរ​គឺ​ដូច​ជា​ការ​ថែរក្សា​នូវ​បេតិកភណ្ឌ​វប្បធម៌​របស់​ជាតិ​ដែរ ដែល​ជំនួប​នេះ​ប្រព្រឹត្ត​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ខេត្តកោះកុង ក្ន​ង​ឱកាស​ដែល​លោក​អញ្ជើញ​មក​ចូលរួម​បុណ្យ​សមុទ្រ​លើក​ទី​៧ នៅ​ខេត្តកោះកុង ដែល​កម្ពុជា​មាន​សក្តានុពល​ច្រើន និង​ធ្វើ​ឲ្យ​មាន​និរន្តរភាព ។​

​លោក Bruo ក៏​បាន​ជំរាប​ជូន​សម្តេច​ផង​ដែរ​ថា លោក​បាន​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួងទេសចរណ៍​ក្នុ​ងការ​រៀបចំ​គម្រោង​នៅ​ពេល​ខាង​មុខ​ដោយ​បាន​ស្នើ​គម្រោង​មួយ​គឹ​គម្រោង​ប្រណាំង​កង់​ក្លឹ​ប​អន្តរជាតិ ។ ក្នុង​នោះ​គឺ​ឲ្យ​ការ​ប្រណាំង​កង់​ជា​ជីព​ដែល​មាន​អ្នក​កីឡាករ​អាស៊ី​មាន​ចិន​-​កូរ៉េ​-​ជប៉ុន និង​បណ្តា​ប្រទេស​ផ្សេង​ៗ​នៅ​ក្នុង​អាស៊ាន​រួម​ជាមួយ​បណ្តា​ប្រទេស​មក​ពី​អឺរ៉ុប​និង​អា​មេ​រិ​ក​ផង​ដែរ ។​

​ចំពោះ​គោលដៅ​ដែល​ចម្ងាយ​ប្រវែង​នៃ​ការ​ប្រណាំង​គឺ​ចាប់​ចេញដំណើរ​ពី​តារា​សាគរ​(​ខេត្តកោះកុង​)​ឆ្ពោះទៅ​លើ​ភ្នំ​បូកគោ ។ បន្ទាប់​ចេញដំណើរ​ពី​បូកគោ​ចុះ​មក​ក្រុងកែប​-​កំពត​-​ក្រុងព្រះសីហនុ ។​

​ទាក់ទិន​នឹង​គម្រោង​ក្នុង​ការ​ស្នើ​នូវ​កម្មវិធី​ការ​រៀបចំ​កីឡា​ប្រណាំង​កង់​អាជិ​ព​នេះ​សម្តេច​តេ​ជោ​នាយក​រ​ដ្ឋ្ម​មន្ត្រី​បាន​ឯកភាព និង​បាន​ផ្តល់​អនុសាសន៍​ចំ​ពោ​ការ​អនុវត្តន៍​គួរ​រៀបចំ​នៅ​ពេល​បុណ្យ​សមុទ្រ ហើយ​ធ្វើ​នៅ​រដូវ​មិន​មាន​ភ្លៀង​ចៀសវាង​ធ្វើ​នៅ​ចុងឆ្នាំ​ឬ​កៀក​បុណ្យចូលឆ្នាំ ព្រោះ​មិន​អាច​ចូលរួម​បាន​ទេ​ធ្វើ​យ៉ាងណា​ត្រូវ​ធ្វើការ​សិក្សា​ជាមួយ​ក្រសួងទេសចរណ៍ និង​ជ្រើសរើស​កាលវិភាគ​ឲ្យ​បាន​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ