ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ ! ក្នុង​ថ្ងៃ​តែ​១​មនុស្ស​៩​នាក់​របួសធ្ងន់​ស្រាល និង​ស្លា.ប់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​ពីរ​ករណី​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​៩​នាក់​ដោយ​ករណី​ទី​១-​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្ល​វ​លំ​ក្រាល​កៅស៊ូ ភូមិ​សណ្តាន់ ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង…

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​ពីរ​ករណី​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​៩​នាក់​ដោយ​ករណី​ទី​១-​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្ល​វ​លំ​ក្រាល​កៅស៊ូ ភូមិ​សណ្តាន់ ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ រវាង​ម៉ូតូ​បុក​ម៉ូតូ ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​កើត​ទៅ​លិច បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួសស្រាល​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ។​

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ម៉ូតូ​ម៉ាក​សង​កូ​រេ​៉ C100 ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ មុន ណា​ក់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ស្រង់ ឃុំ​ចំណារ​លើ ស្រុក​ស្ទោង របួសធ្ងន់ (​មិន​ពាក់មួក​សុវត្ថិភាព​) បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​មាន​ល្បឿន​លឿន ទៅ​បុក​ជាមួយនឹង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1I-1968 យ៉ាង​ពេញទំហឹង​ដែល​បើកបរ​ដោយ​ឈ្មោះ ជ សា​រាប ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​អណ្តូង​ស្រី ឃុំ​ចំណារ​លើ ស្រុក​ស្ទោង រង​របួសស្រាល និង​អ្នក​រួម​ដំណើរ​ឈ្មោះ ជ សៅ ភេទ​ស្រី អាយុ​២៦​ឆ្នាំ នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ស្លាប់​នៅ​កន្លែង​កើតហេតុ ។​

​នគរបាល​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​មូលហេតុ​បឋម​បង្ក​ដោយ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ មុន ណា​ក់ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​មាន​ល្បឿន​លឿន ក្រោយ​កើតហេតុ វត្ថុ​តាង​យក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង សព​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ ។​

ករណី​ទី​២-​បង្ក​ឡើង​ដោយ​ខ្លួនឯង​បណ្តាល​ឲ្យ​របួសធ្ងន់​ចំនួន​៤​នាក់ និង​របួសស្រាល​០៣​នាក់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៤២-១៤៣ ស្ថិត​ក្នុងភូមិ​ទួល​វិហារ ឃុំ​ជ្រាប់ ស្រុក​ស​ន្ទុ​ក ។​

​នគរបាល​ចរាចរណ៍​ប្រាប់​ថា គ្រោះ​ខាងលើ​បង្ក​ឡើង​ដោយ​រថយន្ត​១​គ្រឿង ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-0759 របស់​ក្រុមហ៊ុន​ឡា​រី​តា ដឹក​អ្នកដំណើរ​បើកបរ​ទឹ​ស​ដៅ​ពី​ជើង​ទៅ​ត្បូង អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បន្ទាប់​ពី​កើតហេតុ​បាន​គេចខ្លួន​បាត់ ។ អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​ចំនួន​១៥​នាក់​ក្នុង​នោះ​របួសធ្ងន់​ស្រាល​មនុស្ស​ចំនួន​០៧​នាក់ ។​

​សមត្ថកិច្ច​បញ្ជាក់​ថា មូលហេតុ​បឋម​បង្ក​ដោយ​អ្នកបើកបរ​រថយន្ត​បើកបរ​មាន​ល្បឿន​លឿន​បាន​បុក​សត្វ​ឆ្កែ​ហើយ​ក៏​រ៉េ​ចង្កូត​ធ្លាក់​ពី​ផ្លូវថ្នល់​ក្រឡាប់ ក្រោយ​កើតហេតុ​វត្ថុ​តាង​យក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ