ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ប្រណាំង​កង់​អន្តរជាតិ​លើក​ទី​២១ ឆ្លងកាត់​ខេត្តស្ទឹងត្រែង​ទៅ​ប្រទេស​ឡាវ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ អាជ្ញាធរ​ខេត្តស្ទឹងត្រែង បាន​ធ្វើ​បដិសណ្ឋារកិច្ចដល់​គណៈប្រតិភូ​ប្រណាំង​កង់ អន្តរជាតិ​លើក ទី​២១ ដណ្តើម​ពានរង្វាន់​វិទ្យុ​សម្លេង​ប្រជាជន ទីក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម ដែល​បាន​ឆ្លងកាត់…

ខេត្តស្ទឹងត្រែង​ ៖ អាជ្ញាធរ​ខេត្តស្ទឹងត្រែង បាន​ធ្វើ​បដិសណ្ឋារកិច្ចដល់​គណៈប្រតិភូ​ប្រណាំង​កង់ អន្តរជាតិ​លើក ទី​២១ ដណ្តើម​ពានរង្វាន់​វិទ្យុ​សម្លេង​ប្រជាជន ទីក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម ដែល​បាន​ឆ្លងកាត់ កំណាត់​ផ្លូវ​ដ៏​វែង ហើយ​ចូល​មក​ដល់ ខេត្តស្ទឹងត្រែង កម្ពុជា ។

ក្រុម​ប្រកួត​ជិះ​កង់​ឆ្លងកាត់​៣​ប្រទេស វៀតណាម កម្ពុជា និង​ឡាវ ប្រវែង​១​ពាន់​៧៥០​គីឡូម៉ែត្រ ទើបបាន​ធ្វើ​ដំណើរ​មក​ដល់​ខេត្តស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១៣​ធ្នូ ក្រោយ​ការ​ចេញដំណើរ​បាន រយៈពេល​៣​ថ្ងៃ​មក​ហើយ​។

ការ​ប្រ​កួ​ត​ជិះ​កង់​ឆ្លងកាត់​៣​ប្រទេស ក្នុង​តំបន់​ឥណ្ឌូចិន​នេះ គឺជា​គំនិត​ផ្តួចផ្តើម របស់ វៀតណាម ដែល​នឹង​មាន​រយៈពេល​១២​ថ្ងៃ​។ ការ​ប្រ​កូត​ជិះ​កង់​នេះ បាន​ចាប់ផ្តើម​ចេញដំណើរ​កាល​ពី​ថ្ងៃ​ទី​១០ ​ធ្នូ ចេញពី​ក្រុង​សៃ​ហ្គ​ន នៃ​ប្រទេស​វៀតណាម ឆ្លងកាត់​កម្ពុជា​ក្នុង​ខេត្ត​ចំនួន​២ គឺ​ខេត្តក្រចេះ និង​ស្ទឹង​ត្រែង ប្រវែង​១៣៥​គីឡូម៉ែត្រ មុន​នឹង​បន្ត​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ប្រទេស​ឡាវ និង​បន្ត​ចូល ក្នុង​ទឹកដី​វៀតណាម​វិញ​។

ការ​ប្រណាំង​កង់​លើក​ទី​២១​នេះ ចាត់ទុកជា​ព្រឹត្តិការ​កីឡា​ឆ្លងកាត់​តំបន់​ឥណ្ឌូចិន​ដ៏​ធំ​មួយ​ដែល មានការ​ចូលរួម​ពី​ក្រុមកីឡា​រហូត​ដល់​២៥៩​នាក់ ប្រណាំង​ឆ្លងកាត់​ប្រទេស​៣ គឺ កម្ពុជា វៀតណាម និង ឡាវ​។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ