ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ណាគារ​អន្តរជាតិ​ IBC បើក​សម្ពោធ​សាខា​ថ្មី​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ដើម្បី​ឆ្លើយ​តប​ទៅ​តម្រូវការ​អតិថិ​ជនជាតិ​និង​អន្តរជាតិ​នៅ​ពេល​បច្ចុប្បន្ន​និង​អនាគត បណ្ណាគារ​អន្តរជាតិ IBC បាន​បើក​សម្ពោធ​សាខា​ថ្មី​មួយ​បន្ថែម​ស្ថិត​នៅ​ជាយក្រុង​ភ្នំពេញ​។​ ​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថ្លែង​ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវ​សាខា​ថ្មី កាលពី​ថ្ងៃ​ទី​១២ ធ្នូ លោក សុខ…

​រាជធានី​ភ្នំពេញ​៖ ដើម្បី​ឆ្លើយ​តប​ទៅ​តម្រូវការ​អតិថិ​ជនជាតិ​និង​អន្តរជាតិ​នៅ​ពេល​បច្ចុប្បន្ន​និង​អនាគត បណ្ណាគារ​អន្តរជាតិ IBC បាន​បើក​សម្ពោធ​សាខា​ថ្មី​មួយ​បន្ថែម​ស្ថិត​នៅ​ជាយក្រុង​ភ្នំពេញ​។​

​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថ្លែង​ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវ​សាខា​ថ្មី កាលពី​ថ្ងៃ​ទី​១២ ធ្នូ លោក សុខ ឆាយ អគ្គនាយក​បណ្ណាគារ​អន្តរជាតិ IBC មាន​ប្រសាសន៍​ថា ដោយ​មើលឃើញ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​មានការ​រីក​ដុះដាល ហើយ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ជាយក្រុង​កាន់តែ​មាន​ច្រើន ដូចនេះ​យើង​ចង់​យក​ផ្តល់​សេវា​កាន់តែ​ងាយស្រួល​ជូន​អតិថិជន មិន​ចាំបាច់​ចំណាយ​ពេលវេលា​ច្រើន​ទៅ​រក​ទិញ​សម្ភារៈ​សិក្សា​និង​ផលិត​ផ្សេង​ទៀត​នៅ​ក្នុង​ទីក្រុង​ដូច​មុន​ៗ​។​

លោក​អគ្គនាយក​បញ្ជាក់​ថា បណ្ណាគារ​អន្តរជាតិ IBC នៅ​ក្នុង​ទីក្រុង​មាន​ដល់​៥​ទីតាំង​អាច​ផ្គត់ផ្គង់​គ្រប់​គ្រាន់​ជូន​អតិថិជន​។ ​ដូចនេះ​យើង​បង្វែរ​ទិស​ដៅ​មក​កាន់​ជាយក្រុង បើ​ទោះបី​ចំនួន​អតិ​ថ​ជន​សព្វថ្ងៃ​មាន​ចំនួន​តិច ប៉ុន្តែ​នៅ​ថ្ងៃ​អនាគត យើង​សង្ឃឹមថា​អតិថិជន​មាន​ច្រើន​ដូច​នៅ​សាខា​នៅ​ក្នុង​ទីក្រុង​ដូច​គ្នា​។​

លោក​លើក​ឡើង​ថា បណ្ណាគារ​អន្តរជាតិ IBC ជា​បណ្ណាគារ​ដែល​បើក​មុនគេ នៅ​កម្ពុជា ហើយ​គិត​មក​ដល់​សព្វ​ថ្ងៃនេះ​មាន​រយៈពេល​ប្រហែល​២៥​ឆ្នាំ ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​និង​អភិវឌ្ឍន៍​សិក្សា​អប់រំ ដោយ​បណ្ណាគារ​ប្រមូលផ្តុំ​ទៅ​ដោយ​សម្ភារៈ​សិក្សា ក្បូន​ខ្នាត​សិក្សា​ជា​ច្រើន​សម្រាប់​ផ្តល់​ជូន​ពលរដ្ឋ​កម្ពុជា​បង្កើន​ចំណេះដឹង ដែល​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​សំបូរ​ទៅ​ដោយ​ធនធានមនុស្ស​។​

​បើ​តាម​លោក​អគ្គនាយក បណ្ណាគារ​អន្តរជាតិ IBC ផ្តោត​លើក​បង្ហាញ​និង​លក់​សៀវភៅ​នៅ​ក្នុងស្រុក​មាន​ជិត​៨០% ព្រោះ​សៀវភៅបោះពុម្ព​នៅ​ក្នុងស្រុក​ងាយស្រួល​អាន​ហើយ​ច្បាស់​ល្អ​។​គិតដល់​គុណភាព សូម​គិតដល់​បណ្ណាគារ​អន្តរជាតិ IBC៕​ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ