ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​សួរ​មន្ត្រី​មុខ​ប្រាក់​… សួរ​អ្នកស្រុក​ទើប​ច្បាស់លាស់ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • រតនគិរី

ស្រុក​អណ្តូង​មាស ខេត្តរតនគិរី ៖ ថៅកែ​វៀតណាម​ម្នាក់​ចំណាយ​លុយរាប់​ម៉ឺន​ដុល្លារ​ឱ្យ​ជនជាតិ​ខ្មែរ​មួយ​រូប​ទិញ​ព្រៃ​សហគមន៍​រាប់រយ​ហិ​កតា ដើម្បី​កាប់​ឈើ​យក​ទៅ​ប្រទេស​វៀតណាម ។ ពាក់ព័ន្ធ​នឹង​រឿង​ខាងលើ​នេះ ត្រូវ​បាន​បែកធ្លាយ​ចេញពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ម្លូ ឃុំ​ញ៉ា​ង ស្រុក​អ​ណ្តុ​ង​មាស…

ស្រុក​អណ្តូង​មាស ខេត្តរតនគិរី ៖ ថៅកែ​វៀតណាម​ម្នាក់​ចំណាយ​លុយរាប់​ម៉ឺន​ដុល្លារ​ឱ្យ​ជនជាតិ​ខ្មែរ​មួយ​រូប​ទិញ​ព្រៃ​សហគមន៍​រាប់រយ​ហិ​កតា ដើម្បី​កាប់​ឈើ​យក​ទៅ​ប្រទេស​វៀតណាម ។

ពាក់ព័ន្ធ​នឹង​រឿង​ខាងលើ​នេះ ត្រូវ​បាន​បែកធ្លាយ​ចេញពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ម្លូ ឃុំ​ញ៉ា​ង ស្រុក​អ​ណ្តុ​ង​មាស ពួក​គាត់​បាន​ខ្សឹប​ប្រាប់​ថា បច្ចុប្បន្ន​នៅ​ភូមិសាស្ត្រ​ខាងលើ មាន​ដី​ព្រៃ​សហគមន៍​ជាង​១​ពាន់​ហិ​កតា ត្រូវ​បាន​កាប់​បំផ្លាញ​រយៈពេល​ជាង​១​ខែ​នេះ ស្ទើរតែ​ជិត​អស់​ទៅ​ហើយ​។

ដោយ​មាន​ជនជាតិ​ខ្មែរ​ម្នាក់​យក​លុយ​​មក​ទិញ​ព្រៃ​សហគមន៍​រាប់​ម៉ឺន​ដុល្លារ និង​ដាក់​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ជាង​១០​គ្រឿង អារ និង​ជ្រៀក រួច​ដឹក​តាម​រថយន្ត​កែ​ច្នៃ​អាល់​ហ្វា នៅ​ពេល​យប់​ចាប់ពី​ម៉ោង​១១ រហូត​ដល់​៣​យប់ ចំនួន​៣​គ្រឿង​បាន​ដឹក​ជញ្ជូន​ឈើហុប​ធំ​ៗ​យក​ទៅ​ទំលាក់​នៅ​ចុង​ភូមិ​ម្លូ ឃុំ​ស្រុក​ខាងលើ រួច​ពួក​ឈ្មួញ​ខាង​ខ្មែរ​បាន​ជួល​ម៉ូតូ​ជិត​១០០​គ្រឿង ដឹក​បន្ត​ឆ្ពោះទៅ​ប្រទេស​វៀតណាម ច្រករបៀង​បា​តាម ស្ថិត​នៅ​ភូមិ​ញ៉ា​ង ឃុំ​ញ៉ា​ង​។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដដែល​បន្ត​ទៀត​ថា ខាង​ឈ្មួញ​ខ្មែរ​ដែល​ទទួល​លុយ​ពី​វៀតណាម​មក​ទិញ​ព្រៃ​សហ​គមន៍​ខាងលើ និង​រត់ការ​ពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់លើ និង​ជួល​ម៉ូតូ​ឱ្យ​ដឹកឈើ​គិត​ជា​គូប ក្នុង​១​គូប​៥០​ម៉ឺន​រៀល​មិនតែប៉ុណ្ណោះ បាន​បន្ត​ទៅ​កាប់​ឈើ​នៅ​តំបន់​ព្រៃ​សហគមន៍​ភូមិ​បា​ដល់ ក្នុង​ទឹកដី​ស្រុក​អូ​រយ៉ា​ដាវ បន្ថែម​ទៀត​។

ការ​ដឹក​ជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​យ៉ាងនេះ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​នោះ​ទេ ព្រោះតែ​លោកតា​ប្រាក់ ។ បើ​ចង់​ដឹង​កាន់តែ​ច្បាស់ សូម​ទៅ​សួរ​អ្នក​ភូមិ​ម្លូ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ច្បាស់​ជាង​អ្នក​ណា​ទាំងអស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ