ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! បោក​ក្បាល​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​តែ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សុខ​ៗ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស RX330 បើក​បុក​ពីក្រោយ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១២ ខែធ្នូ​នេះ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​តែ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សុខ​ៗ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស RX330 បើក​បុក​ពីក្រោយ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១២ ខែធ្នូ​នេះ តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ នៅ​ចំណុច​គល់​ស្ពាន​ព្រែក​ភ្នៅ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​ភ្នៅ ខណ្ឌ​ព្រែក​ភ្នៅ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ សយ វឿ​ន ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ស្នាក់​នៅ​ភូមិ​តា​ព្រហ្ម ឃុំ​កំពុង​អូស ស្រុក​ពញ្ញាឮ ខេត្តកណ្តាល ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជា​ជន​រង​គ្រោះ​មានឈ្មោះ​ដូច​ខាងលើ​គាត់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់​ស្ពី 1E-3822 បើកបរ​តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ក៏​ស្រាប់តែ​រថយន្ត​បង្ក​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX-330 មិន​ចាំ​ពណ៌ និង​ស្លាក​លេខ​បើកបរ​ស្រប​ទិស​ដៅ​គ្នា​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជិះ​ក្នុង​រថយន្ត​២​ទៅ​៣​នាក់ បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​បាន​ប្រយ័ត្ន​ក៏​ជិះ​ទៅ​បុក​ពីក្រោយ​ម៉ូតូ​ហុងដា​ឌ្រី​ម​ពេញទំហឹង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ ចំណែកឯ​ម៉ូតូ​វិញ​ដាច់​កន្ទុយ​ស្លាក​លេខ​ភ្លាម​ៗ​នោះ​ដែល​រថយន្ត​បង្ក​មិន​បាន​ឈប់​នៅ​ដោះស្រាយ​គ្នា​នោះ​ទេ បាន​បន្ថែម​ល្បឿន​បើក​រត់គេច​យ៉ាង​លឿន ទោះបី​មាន​កម្លាំង​អាវុធហត្ថ​ជួយ​ដេញ​តាមដោយ តែ​សមត្ថកិច្បានច​ឃាត់ខ្លួន​អ្នក​រួម​ដំណើរ​ជាមួយ​បាន​ម្នាក់ ឈ្មោះ ​ពៅ អាយុ​ជាង​៤០​ឆ្នាំ​ជាង​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ព្រែក​ភ្នៅ ។

ក្រោយ​ពេល​កើតហេតុ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​ទៅ​តាម​ប្រពៃណី រីឯ​ម៉ូតូ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ព្រែក​ភ្នៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ