រាជធានីភ្នំពេញ៖ វិទ្យាស្ថានបារាំងនៃកម្ពុជាបានរៀបចំការតាំងពិព័រណ៍ស្ដីពីមនុស្សនិងធម្មជាតិ របស់លោកនូ សារី ដែលជាវិចិត្រករខ្មែរធ្លាប់មានស្នាដៃជាច្រើន ដែលការតាំងពិព័រណ៍នេះចាប់ផ្ដើមពីថ្ងៃទី១៧ មិថុនា ដល់ថ្ងៃទី៣១ សីហា ២០១៣។
យោងតាមសេចក្ដីប្រកាសព័ត៌មានបានដឹងថា លោកនូ សារី កើតនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧១ ហើយលោកមិនបានកំណត់ព្រំដែនរបស់ខ្លួនឱ្យរៀនជំនាញតែមួយនោះទេ ហើយគាត់ធ្វើការលើផ្ទាំងគំនូររូបថត ចម្លាក់គំនូរនិងការដំឡើង។
លោកនូ សារី បានទទួលសញ្ញាប័ត្រពីសាកលវិទ្យល័យភូមិន្ទវិចិត្រសិល្បៈនៅភ្នំពេញ និងនៅសាលាជាន់ខ្ពស់វិចិត្រសិល្បៈនិងឆ្នៃម៉ូដ សាំងអេជែន ប្រទេសបារាំង ហើយធ្លាប់បានផ្ទេរចំណេះដឹងទៅឱ្យអ្នកដទៃទៀតតាមរយៈរោងជាងរបស់គាត់៕
ចែករំលែកព័តមាននេះ