រាជធានីភ្នំពេញ ៖ ហ្វ្រេសស៊ីគឺជាទឹកផ្លែឈើកំពុងពេញនិយមពីអតិថិជនជាច្រើន ជាទឹកផ្លែឈើធម្មជាតិ១០០% គ្មានជាតិគីមី មានរសជាតិផ្អែមឆ្ងាញ់ សម្បូរវីតាមីនជំនួយដល់សុខភាព និងបង្កើនសម្រស់ស្រស់ស្អាត ។ Freshy Winner គឺជាកម្មវិធីទូរទស្សន៍មួយរបស់ទឹកផ្លែឈើហ្វ្រេសស៊ី ដែលកំពុងទទួលបានប្រជាប្រិយភាពពីទស្សនិកជនទូទាំងប្រទេស ជាពិសេសយុវវ័យដែលជា Fan មានចំនួនរាប់ម៉ឺុននាក់របស់ទឹកផ្លែឈើហ្វ្រេសស៊ីនៅក្នុង Freshy Page របស់ Facebook ដែលជាអ្នកគាំទ្រ និងតែងតែចូលរួមលេងក្នុងកម្មវិធី ព្រមទាំងរង់ចាំឆ្លើយសំណួរដើម្បីឈ្នះរង្វាន់ពីហ្វ្រេសស៊ី ។
មានទស្សនិកជនជាច្រើនរាប់លាននាក់ តែងតែរង់ចាំទស្សនាកម្មវិធី Freshy Winner ដែលផ្សាយផ្ទាល់ពីស្ថានីយទូរទស្សន៍ស៊ីធីអិន រាល់រាត្រីថ្ងៃអាទិត្យ ដើម្បីចង់ដឹងថាតើតារាកិត្ដិយសជា Super Star ឬ Fan របស់ Freshy Page ណាមានសំណាងឈ្នះរង្វាន់ Jackpot ប្រាក់រាប់លានរៀលពីកម្មវិធីនេះ? Freshy Winner ជា Game ដ៏រំភើបដែលទឹកប្រាក់នឹងកើន៥០.០០០រៀល រៀងរាល់សប្ដាហ៍រហូតក្លាយជា Jackpot ធំ ។
កាលពីសប្ដាហ៍ថ្មីៗនេះ ខណៈពេលដែលទឹកប្រាក់ Jackpot បានកើនឡើងដល់៤លានរៀលត្រូវបានឈ្នះដោយតារាចម្រៀងមួយរូប គឺលោក វណ្ណា ពិសិដ្ឋ ដែលលោកជាអ្នកមានសំណាង បន្ទាប់ពីតារាភាពយន្ដដ៏មានប្រជាប្រិយគឺកញ្ញា ឈិត សុជាតា ឈ្នះក្នុងសប្ដាហ៍កន្លងមកនោះ ។
ដូច្នេះសូមរង់ចាំទស្សនានៅសប្ដាហ៍ខាងមុខ តើតារាកិត្ដិយសរូបណានឹងមានសំណាងឈ្នះរង្វាន់ Jackpot ប្រាក់រង្វាន់រាប់លានរៀលពី Freshy Winner? ស្របពេលដែលទឹកផ្លែឈើហ្វ្រេសស៊ីកំពុងទទួលបានការគាំទ្រពីអតិថិជនជាច្រើន និងរសជាតិដ៏ផ្អែមឆ្ងាញ់ពីធម្មជាតិ១០០ភាគរយ ទឹកផ្លែឈើហ្វ្រេសស៊ីក៏បានចូលរួមលើកស្ទួយសកម្មភាពមនុស្សធម៌ក្នុងសង្គមជាច្រើនផងដែរ ។ ហ្វ្រេសស៊ីបានប្រកាន់ខ្ជាប់នូវគោលការណ៍គឺ ហ្វ្រេសស៊ីស្រឡាញ់វប្បធម៌ ប្រពៃណី ហ្វ្រេសស៊ីស្រឡាញ់ធម្មជាតិ ហ្វ្រេសស៊ីស្រឡាញ់ការសិក្សា ហ្វ្រេសស៊ីស្រឡាញ់អំពើល្អក្នុងសង្គម…ជាដើម ។ ពិសាទឹកផ្លែឈើធម្មជាតិល្អសម្រាប់សុខភាព!ទឹកផ្លែឈើហ្វ្រេសស៊ីល្អសម្រាប់អ្នក ។ ទឹកផ្លែឈើហ្វ្រេសស៊ីធម្មជាតិ១០០ភាគរយ ៕
ចែករំលែកព័តមាននេះ