ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចឹ​ង​ៗ​អី​…​អាច​មាន​ភ្នំ​ទៀត​ទេនៅ​ខេត្តកំពត​?

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ថា ភ្នំ​តូច​-ធំ​ជា​ច្រើន ​ស្ថិត​នៅ​ក្នុង​ទឹកដី​ខេត្តកំពត បាន​ត្រូវឯកជន​កាន់កាប់​ស្ទើរ​ទាំងស្រុង​អស់​ទៅ​ហើយ ។ មាន​ភ្នំ​ខ្លះ​ ក៏​មាន​អាជ្ញា​ប័ណ្ណ​ធ្វើ​អាជីវកម្ម​ស្របច្បាប់​ត្រឹមត្រូវ…

ខេត្តកំពត ៖ លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ថា ភ្នំ​តូច​-ធំ​ជា​ច្រើន
​ស្ថិត​នៅ​ក្នុង​ទឹកដី​ខេត្តកំពត បាន​ត្រូវឯកជន​កាន់កាប់​ស្ទើរ​ទាំងស្រុង​អស់​ទៅ​ហើយ ។ មាន​ភ្នំ​ខ្លះ​ ក៏​មាន​អាជ្ញា​ប័ណ្ណ​ធ្វើ​អាជីវកម្ម​ស្របច្បាប់​ត្រឹមត្រូវ ​តាម​ប្រព័ន្ធ​រដ្ឋបាល ឯ​ភ្នំ​មួយ​ចំនួនទៀត ​ត្រូវ​បាន​បុគ្គល​មាន​លុយ ​និង​អ្នកមានអំណាច​ឃុបឃិត​គ្នា​ ជា​ប្រព័ន្ធកាន់កាប់​បម្រើ​ផលប្រយោជន៍​របស់​ខ្លួន ហើយ​ក៏​មាន​ភ្នំ​មួយចំនួន​ទៀត ត្រូវ​បាន​បុគ្គល​ខិលខូច​យក​គ្រឿងចក្រ​ឈូស​ឆាយ​យក​ដី​ ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់ ។

សកម្មភាព​អនាធិបតេយ្យ​ខាងលើត្រូវ​បាន​គេ​ដឹង​ទៀត​ថា បន្ទាប់​ពី​ឈូស​ឆាយ​ហើយ បុគ្គល​ទាំងនោះ​បាន​វាតទី​យក​ដី​ភ្នំ​ ធ្វើ​ជា​កម្មសិទ្ធិ​តែម្តង ។ ប្រជាពលរដ្ឋ​នៅ​ភូមិ​ល្អាង​ និង​ភូមិ​ដំណា​ក់អំ​ពិល ក្នុង​ឃុំ​ល្អាង ស្រុក​ដងទង់ ក៏​បាន​ធ្វើការ​រិះគន់​អាជ្ញាធរ​ស្រុក​ដងទង់ និង​មន្ត្រីខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដែល​មាន​តួនាទី​គ្រប់គ្រង​គម្រប​ព្រៃឈើ​របស់​រដ្ឋថា ​បណ្តែតបណ្តោយ​ឲ្យ​បុគ្គល​មាន​ឥទ្ធិពលឆក់​ឱកាស​កាប់​ឈើ​ទន្ទ្រាន​ដី​ភ្នំ​ដោយ​ខុសច្បាប់ និង​ប្រើប្រាស់​គ្រឿងចក្រ​ឈូស​ឆាយ​យក​អាចម៍ដី​លក់ដូរ យ៉ាង​អ​នា​ធិ​បតេ​យ្យ​នៅ​ដី​ច​ង្កះ​ជួរ​ភ្នំ​ដង្កូវ ត្រង់​ចំណុច​ភូមិ​ដំណា​ក់អំ​ពិល និង​ភូមិ​ល្អាង ។

តាម​អ្នក​ភូមិ​ខាងលើ​និយាយ​ថា សកម្មភាព​ឈូស​ឆាយ​រុករាន​ទន្ទ្រាន​ដី​ភ្នំ​នា​ពេល​កន្លង​មក​ក៏​ដូច​ជា​ពេល​នេះ​ដែរ គេ​ឃើញ​ជួរ​ភ្នំ​ដង្កូវ​ស្ថិត​ក្នុងភូមិ​ដំណាក់​អំពិល និង​ភូមិ​ល្អាង ក្នុង​ឃុំ​ល្អាង កំពុង​រង​ការ​កាប់​ទន្ទ្រាន​រុករាន​និង​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ ព្រមទាំង​កាយ​យកអាចម៍ដី​ភ្នំ​ដឹក​លក់​យ៉ាង​អនាធិបតេយ្យ ។ ចំពោះ​ការ​រុករាន​កាប់​បំផ្លាញ​ព្រៃឈើ នៅ​ក្បែរ​ជើងភ្នំ​ដើម្បី​កាយ​យក​អាចម៍ដី​លក់​និង​ដើម្បីទន្ទ្រាន​កាន់កាប់​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ខាងលើ នេះ គេ​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​កំពត​២​រូប ដែល​គេ​ធ្លាប់​ឃើញ​ចុះ​ទៅ​កន្លែង​ធ្វើ​សកម្មភាព​ខាងលើ​ជា​ញឹកញាប់ មុន​និង​ក្រោយ​មានការ​ឈូស​ឆាយដី​នៅ​ចំណុច​នោះ។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ច្បាស់​ការណ៍​ពីប្រជាពលរដ្ឋ នា​ព្រឹក​ថ្ងៃ​ទី​៩ ខែធ្នូ អ្នករាយការណ៍​ព័ត៌មាន​បាន​ចុះ​ទៅ​ដល់​ជួរ​ភ្នំ​ខាងលើ ឃើញមាន​សកម្មភាព​ឈូស​ឆាយដី​យ៉ាង​សកម្ម​មែនហើយ​ដែល​តាម​ការ​ចោទ​ប្រកាន់​​នានា បាន​ចង្អុលទៅ​លើ​លោក សាស់ វ​ណ្ណា អនុប្រធាន​សហគម​ន៍​ព្រៃឈើ ។ ការ​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយនេះ​ដែរ ក៏​មាន​បុគ្គល​ផ្សេង​ទៀត​កំពុង​ធ្វើ​សកម្មភាព​ដែរ ។ អ្នក​ភូមិ​ល្អាង​បាន​ចោទ​ថា លោក សាស់ វ​ណ្ណា ជា​ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ដំណាក់​អំពិលហើយ​បច្ចុប្បន្ន​មាន​តួនាទី​ជា​អនុប្រធាន​សហ
គម​ន៍​​ការពារ​ព្រៃឈើ នៅ​តំបន់​ជួរ​ភ្នំ​ដង្កូវ​នេះ​។

ដោយសារ​មាន​តំណែង​ជា​អនុប្រធាន​សហគមន៍​ព្រៃឈើ ទើប​បុគ្គល​រូប​នេះ​កាប់​ទន្ទ្រានព្រៃ​ភ្នំ​វាតទី​ឈូស​ឆាយដី​ព្រៃ​ភ្នំ​ខាងលើ​ជា​បន្តបន្ទាប់ រហូត​ដល់​បច្ចុប្បន្ន​នេះ​ក៏​បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ​កាយ​រណ្តៅ​ព័ទ្ធ​ចង្កេះភ្នំ​ជា​ច្រើន​ពាន់​ម៉ែត្រ ។ ជុំវិញ​ការ​ធ្វើ​សកម្មភាព​កាប់​ទន្ទ្រាន​និង​ឈូសឆាយដី​ភ្នំ​ធ្វើ​អាជីវកម្ម​អត់​ច្បាប់ និង​ជីករណ្តៅ​កាយ​ព្រំ​ដី​ភ្នំ​ក្នុង​គោលបំណង​យក​ធ្វើ​ជា​កម្មសិទ្ធិនេះ អ្នក​យក​ព័ត៌មាន​យើង​បាន​ជួប​សម្ភាសន៍​ជាមួយ លោក សាស់ វ​ណ្ណា ដែល​រង​ការ​ចោទប្រកាន់ ហើយ​លោក​បាន​ឲ្យ​ដឹង​ថា ដី​ដែល​គាត់​កំពុង​ឈូស​ឆាយ​នេះ​គឺ​គាត់​ទិញ​ពី​ប្រជាពលរដ្ឋ​ស្របច្បាប់ ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ការ​អះអាង​របស់​លោក សាស់ វ​ណ្ណា មិន​មាន​ឯកសារ​ណាមួយ​បញ្ជាក់​ច្បាស់លាស់​ជា​ផ្លូវការ​ទេ ។ មិនតែប៉ុណ្ណោះ ថែម​ទាំង​អះអាង​ថា ដី​នៅ​ចំណុច​ដែល​លោក​កំពុង​ឈូស​ឆាយ​និង​កាយ​អាចម៍ដី​លក់​នេះ ក៏​មិន​បានដឹង​ថា​ដី​របស់​ខ្លួន​កាន់កាប់​មាន​ទំហំ​ប៉ុន្មាន​ហិ​កតា​ផង​ទេ ហើយ​ដី​ដែល​ឈូស​ឆាយ​ថ្មី​ៗ​នោះ​ក៏​ឃើញ​មាន​ដាំដូង​ថ្មី​ៗ​ផង​ដែរ គឺ​ឈូស​ភ្នំ​ឱ្យ​រាប​យក​ដី​ធ្វើ​កម្មសិទ្ធិ​ដោយ​ឯកឯង ។

លោក ស៊ីវ ផេង អភិបាលស្រុក​ដងទង់ បាន​មាន​ប្រសាសន៍​ជុំវិញ​ករណី​ខាងលើ​ថា លោកកំពុង​រៀបចំ​របាយការណ៍​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​បំពាន​យក​ដី​ដែល​កំពុង​ឈូស​ឆាយ​កាប់​ទន្ទ្រាន​តំបន់​ដី​ព្រៃឈើ​ជួរ​ភ្នំ​ដង្កូវ នា​ពេល​ថ្មី​ៗ​នេះ​ទៅ​ថ្នាក់លើ ។ ទោះជា​បែប​ណា លោក​អភិបាល​ស្រុក​បាន​បន្ធូរ​លើ​ការ​មន្ទិល​សង្ស័យ​នានាថា ក្រុម​មន្ត្រី​សាលាស្រុក​និង​មន្ត្រី​ជំនាញ​បាន​ចុះទៅ​ដល់ទី​នោះ​ដែរ​នា​ពេល​ថ្មី​ៗ​នេះ តែ​គ្មាន​ឃើញ
សកម្មភាព​អ្វី​ធំដុំ​ទេ ឃើញ​តែ​គ្រឿងចក្រ​មួយ​គ្រឿង​បញ្ឈរ​ចោល​នៅ​ចំណុច​ដី​លោក សាស់ វ​ណ្ណា ដោយ​គ្មាន​ធ្វើ​សកម្មភាព​អ្វី​ទាំងអស់ ។ចំណែក​លោក ស៊ី គៀន មេឃុំ​ល្អាង បាន​បញ្ជាក់​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​៩ ខែធ្នូ​ថា រាល់​សកម្មភាព​របស់​លោក សាស់ វ​ណ្ណា មិន​មាន​ពាក់ព័ន្ធ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​របស់​លោក​ឡើយ ។ អ្វី​ដែល​លោក សាស់ វ​ណ្ណា លើកឡើង​ថា​ទិញ​លក់​ដី​ពី​ប្រជាពលរដ្ឋ​នោះ​គឺ​គ្មាន​ទេ ហើយ​ពាក់ព័ន្ធ​នឹង​ករណី​ជីកដី​ភ្នំ​ថា​យក​មក​ធ្វើ​ផ្លូវក្នុង​មូលដ្ឋាន​នោះ​ក៏​គ្មាន​ដែរ នេះ​គឺជា​លេស​ដោះសា​ប៉ុណ្ណោះ

ពាក់ព័ន្ធ​នឹង​សកម្មភាព​ខាងលើ លោក ជួន សា​រ៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត បាន​ប្រាប់អ្នក​យក​ព័ត៌​មាន​​យ៉ាង​ខ្លី​តាម​ទូរស័ព្ទ​ថា ចំពោះ​ករណី​កាប់​ព្រៃ​ទន្ទ្រាន​ឈូស​ឆាយដី​ភ្នំ​ខាងលើ បើសិន​មន្ត្រី​ជំនាញ​របស់​លោក​មានការ​ឃុបឃិត​នោះ​លោក​នឹង​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។ករណី​ខាងលើ ប្រជាពលរដ្ឋ​និង​អាជ្ញា​ឃុំ​ល្អាងរង់ចាំ​មើល​ថា បើ​ប្រភព​ច្បាស់​ការណ៍​បែប​នេះ​ទៅ​ហើយ តើ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មាន​ចំណាត់ការ​ទៅ​លើ​លោក សាស់ វ​ណ្ណា ដែរ​ឬទេ ពីព្រោះមាន​ប្រភព​ព័ត៌មាន​ពី​មាត់ចាបមាត់ព្រាប​ថា លោក សាស់ វ​ណ្ណា ហ៊ាន​ធ្វើ​សកម្មភាព​រំលោក​យក​ដី​ភ្នំ​ដោយ​ប្រើ​គ្រឿងចក្រ​ទំនើប​ៗ​នេះ គឺ​អាច​មាន​អ្នកមាន​អំណាច​នៅ​ពីក្រោយ​ខ្នង ទើប​ហ៊ាន​វាតទី​កាយ​រណ្តៅ​ដី​ព័ទ្ធ​ជើងភ្នំ​រាប់​ពាន់​ម៉ែត្រ​បម្រុង​ធ្វើកម្មសិទ្ធិ​បែប​នេះ ៕ ​

អត្ថបទសរសេរ ដោយ