ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់​! ឪពុក​យំ​ក្បែរ​សព​កូនស្រី​ទាំង​២​នាក់​គួរ​ឱ្យ​សង្វេគ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្មេង​ស្រី​២​នាក់​ដែល​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា​បាន​លង់ទឹក​ស្លាប់​នៅ​ចំណុច​ក្នុង​ប្រឡាយ​ទឹក​ជម្រៅ​ទឹក​ប្រហែល​២​ម៉ែត្រ កាលពី​វេលា​ម៉ោង​ប្រហែល​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ទួល​សេរី ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។…

ខេត្តកណ្តាល ៖ ក្មេង​ស្រី​២​នាក់​ដែល​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា​បាន​លង់ទឹក​ស្លាប់​នៅ​ចំណុច​ក្នុង​ប្រឡាយ​ទឹក​ជម្រៅ​ទឹក​ប្រហែល​២​ម៉ែត្រ កាលពី​វេលា​ម៉ោង​ប្រហែល​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ទួល​សេរី ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ ប៉ិច រក្សា ភេទ​ស្រី អាយុ ៩​ឆ្នាំ ត្រូវជា​បង ចំណែក​ម្នាក់​ទៀត​ឈ្មោះ ប៉ិច រម្យ​នា ភេទ​ស្រី អាយុ​៤​ឆ្នាំ ​ត្រូវ​ជា​ប្អូន។ ជន​រង​គ្រោះ​ទាំង​២​នាក់​រស់នៅ​ភូមិ អន្ទង់​ក្រវៀន ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

តាម​ការ​បំភ្លឺ​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ​ឡា​ង ប៊ុ​ន​ណា​ង អាយុ​២៨ ឆ្នាំ មុខរបរ​ជា​អ្នក​សំអាងការ រស់នៅ​ភូមិ​អន្ទង់​ក្រវៀន ឃុំ​ម្កាក់ ស្រុក​អង្គ ស្នួល ខេត្តកណ្ដាល បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ប្តី​របស់​គាត់​និង​គាត់​បាន​យក​កូនស្រី​២​នាក់​ទៅ​ផ្ញើ​ឪពុក​ម្តាយ​នៅ​ភូមិ​ទួល​សេរី ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល រយៈពេល​៣​ថ្ងៃ​មក​ហើយ ដោយសារ​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ជាប់រវល់​ដើរ​ភ្នួ​ង​គេ​។

ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ ២០១៨ គាត់​បាន​ទទួល​ដំណឹង​ពី​ប្អូន​របស់​ប្តី​គាត់​ឈ្មោះ ឆុ​ន មុំ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​ទួល​សេរី ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល បាន​ទូរស័ព្ទ​ប្រាប់​ថា «​កូនរ​បស់បង​ឯងលង់ទឹក​ប្រឡាយ​ខាងត្បូង​ភូមិ​ស្លាប់​ទាំង​២​នាក់​ហើយ ដោយសារ​វា​ទៅ​តាម​ខ្ញុំ​និង​កូន​ខ្ញុំ ហើយ​កូន​ខ្ញុំ​វា​ក៏​លង់ទឹក​ដែរ តែ​វា​នៅ​រស់​ទេ ដោយសារ​ខ្ញុំ​យក​បាយ​ទៅ​ឲ្យ​ម្តាយ​កំពុង​តែ​ច្រូតស្រូវ​នៅ​ខាងត្បូង​ប្រឡាយ ។

មូលហេតុ​មក​ពី​ខ្ញុំ​ឲ្យ​ពួក​វា​ទាំង​៣​នាក់​ឈរ​ចាំ​មាត់​ប្រឡាយ ពេល​ខ្ញុំ​ត្រឡប់​មក​វិញ​ឃើញ​តែ​កូន​ខ្ញុំ​ហែល​ទឹក​ខ្វៃ​ៗ ខ្ញុំ​ក៏​ស្រែកហៅ​អ្នក​ភូមិ​មក​ជួយ​ស្រង់ដែរ​ តែ​កូនស្រីរ​បស់បង​ឯង​ទាំង​២​នាក់​​បាន​ស្លាប់​បាត់​ទៅ​ហើយ​»​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​គាត់​ក៏​មក​ដល់ ស្រាប់តែ​ឃើញ​កូនស្រី​ទាំង​២​ស្លាប់​មែន គាត់​ក៏​យក​សព​កូនស្រី​ទាំង​២​នាក់​ទៅ​ផ្ទះ​វិញ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​នគរបាល​ផ្នែក​ពិនិត្យ វិភាគ​កន្លែង​កើតហេតុ​ស្រុក​អង្គស្នួល បាន​មក​ដល់​កន្លែង​កើតហេតុ ដោយ​មានការ​ចូលរួម​ពី​លោក​ក្រុមប្រឹក្សា​ឃុំ គ្រូពេទ្យ មេ​ភូមិ​នគរបាល​ប៉ុស្តិ៍ និង​សាច់ញាតិ​របស់​ក្មេង​ស្រី​រង​គ្រោះ​បាន​ធ្វើការ​ពិនិត្យ​សព ប​ន​រក​ឃើញ​ថា​គ្មាន​ស្នាក​ស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ គឺ​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន​។

បន្ទាប់​ពី​ពិនិត្យ​រួច សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ