ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២កន្លែង​ដាច់ដោយឡែកពីគ្នា ឃាត់ខ្លួនបាន​​៥នាក់​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង  ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ​ឆ្នាំ​២០១៨ នេះ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង  បាន​បញ្ជូន​ជនសង្ស័យ​ចំនួន៥​នាក់​ទៅ​កាន់​តុលាការខេត្ត ដើម្បី​ផ្តន្ទាទោស តាម​ច្បាប់​ស្តី​ពី​ជលផល…

ខេត្តកំពង់ឆ្នាំង  ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ​ឆ្នាំ​២០១៨ នេះ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង  បាន​បញ្ជូន​ជនសង្ស័យ​ចំនួន៥​នាក់​ទៅ​កាន់​តុលាការខេត្ត ដើម្បី​ផ្តន្ទាទោស តាម​ច្បាប់​ស្តី​ពី​ជលផល ដែល​ជនសង្ស័យ​ទាំង​៥​នាក់​បាន​ប្រព្រឹត្ត​បទល្មើស​ឆក់​ត្រី​ដោយ​ខុសច្បាប់ កាលពី​យប់​ថ្ងៃ​ទី​៨ ខែធ្នូ នៅ​ក្នុងស្រុក​កំពង់លែង និង​ស្រុក​កំពង់ត្រឡាច ។

លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បានអោយ​ដឹង​ថា ​ជនសង្ស័យ​ទាំង​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​កំពុង​ធ្វើ​សកម្មភាព​ឆក់​ត្រី​ពីរ​ន្លែ​ង​ដាច់​ដោយឡែក​ពី​គ្នា​។

លោក​បាន​បញ្ជាក់​ថា ករណី​ទី​១-​ជនសង្ស័យ​មាន​គ្នា​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ជលផល​កំពង់​ប្រាសាទ​ចាប់ខ្លួន​នៅ​ចំណុច​ក្បាលកោះ​ហូរ ស្ថិត​ភូមិ​ក្បាលកោះ ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច ខណៈ​កំពុង​ធ្វើ​សកម្មភាព​ឆក់​ត្រី ។

ជនសង្ស័យ​ទាំង​៣​នាក់​រួម​មាន ១-​ឈ្មោះ អ៊ា​ន ឡូត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ២-​ឈ្មោះ យ៉េន យ៉ា​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​៣-​ឈ្មោះ ជិន សុខ​យ៉េ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ពួក​គេ​ទាំង​៣​នាក់​រស់នៅ​ក្នុងភូមិ​ក្បាលកោះ ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច ។

ក្រោយ​ពេល​ចាប់​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​ម៉ូ​ទ័​រ​សម្រាប់​ឆក់​ត្រី​មួយ​គ្រឿង​, អា​គុយ​៤០​អំពែ​ចំនួន​២​គ្រឿង​, កាណូត​បំពាក់​ម៉ាស៊ីន និង​ត្រី​ចំនួន​២​គីឡូក្រាម​។

 លោកនាយ​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បាន​បន្ត​ថា ករណី​ទី​២-​សមត្ថកិច្ច​សង្កាត់​ជលផល ប្រឡាយ​មាស ស្រុក​កំពង់លែង ក៏​ចាប់​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ផង​ដែរ ពេល​កំពុង​ធ្វើ​សកម្មភាព​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង  ។

ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ ម្នាក់​ឈ្មោះ ង៉ូ​វ ដា​ឡុ​ច ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ងិ​ន វី​រៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ។ ជនសង្ស័យ​ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ប្រឡាយ​មាស ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ។

សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន អាំង​វែ​ទ័​រ​ឆក់​ត្រី​ចំនួន​១​គ្រឿង កន្ត្រង​ឆក់​១​គូ  អា​គុយ​៧០​អំពែរ​១​គ្រឿង កាណូត​ម៉ាស៊ីន​១​គ្រឿង​។

លោក​លី ឡា បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​គឺ​សមត្ថកិច្ច​ជំនាញ​បាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី ៨​ខែធ្នូ កន្លង​ទៅ​នេះ នៅ​ទីតាំង​ដាច់​ដោយឡែក​ពី​គ្នា ។

ក្រោយ​ការ​បញ្ជូន​ខ្លួន​ជនសង្ស័យ​មក​ដល់​ខណ្ឌ​រដ្ឋបាល​ជលផល​នៅ ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ​នេះ មន្ត្រី​ជលផល​បាន​បញ្ជូន​ជនសង្ស័យ​ទាំងនោះ​ទៅ​តុលាការ​ដើម្បី​ធ្វើការ​សាកសួរ​។

តាម​លោក​ដឹង​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ​តាម​ច្បាប់​ស្ដី​ពី​ជលផល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ