ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុន​​ ស្រី​​ពេជ្រ​​​ ពុំ​​មា​ន​​គ្រោះ​​ថ្នាក់​​អ្វី​​ទេ​​ ខណៈ​​ដែល​​មាន​​ពាក្យ​​ចចាម​​អារ៉ាម​​ថា​​នាង​​ត្រូវ​​ជន​​មិន​​ស្គាល់​​មុខ​​បា.ញ់​​​ប្រហារ​​នៅ​​ខេត្ត​​ក្រ​ចេះ​​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ តារា​ចម្រៀង​ល្បី​ឈ្មោះនៅ​ក្នុង​ផលិត​កម្ម​រស្មី​ហង្ស​មាស​ ដោយ​សារតែ​​បទចម្រៀង​​ទេស​ចរណ៍​ កញ្ញា​ ស៊ុន​ ស្រី​ពេជ្រ​ ត្រូវ​បាន​លេច​ឮ​ពាក្យ​ចចាម​អារ៉ាម​ថា​ នាង​ត្រូវ​ជន​មិន​ស្គាល់​មុខ​បា.ញ់​ប្រហារ​នៅ​ក្នុង​ខេត្ត​ក្រចេះ​ ដែល​ព័ត៌​មាន​នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលនៅ​ក្នុង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក

រាជ​ធានី​ភ្នំពេញ​ ៖ តារា​ចម្រៀង​ល្បី​ឈ្មោះនៅ​ក្នុង​ផលិត​កម្ម​រស្មី​ហង្ស​មាស​ ដោយ​សារតែ​​បទចម្រៀង​​ទេស​ចរណ៍​ កញ្ញា​ ស៊ុន​ ស្រី​ពេជ្រ​ ត្រូវ​បាន​លេច​ឮ​ពាក្យ​ចចាម​អារ៉ាម​ថា​ នាង​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ប្រហារ​នៅ​ក្នុង​ខេត្ត​ក្រចេះ​ ដែល​ព័ត៌​មាន​នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលនៅ​ក្នុង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​ ជា​ពិសេស​​​ទស្ស​និក​ជន​អ្នក​គាំ​ទ្រ​នាង​មាន​ការ​ងឿង​ឆ្ងល់​​ថា​ តើ​រឿង​នេះ ពិត​ដែរ​ឬ​យ៉ាង​ណា​? ខណៈ​ដែល​ព័ត៌​មាន​ការ​បាញ់​ប្រហារ​តារា​ស្រី​វ័យ​ក្មេង​សម្លេង​ស្រទន់​រូប​នេះ បាន​លេច​ឮ​តាំង​ពី​វេលា​ថ្ងៃ​ត្រង់​ ថ្ងៃទី​២៦​ មិថុនា​ ២០១៣​ មក​ម្ល៉េះ​ ។

ពាក់​ព័ន្ធ​នឹង​ពាក្យ​ចចាម​អារ៉ាម​ខាង​លើ​ អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​បាន​ធ្វើ​ការ​ទំនាក់​ទំនង​ទៅ​អាជ្ញាធរ​ដែន​ដី​ក្នុង​ខេត្ត​ក្រចេះ​ ដើម្បី​សុំ​ការ​បំភ្លឺ​ក្នុង​រឿង​នេះ លោក​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ កុំ​ថា​ឡើយ​ករណី​បាញ់​ប្រហារ​តារា​ចម្រៀង​ ស៊ុន​ ស្រីពេជ្រ​ សូម្បី​តែ​ស្នូរ​ផ្ទុះ​អាវុធ​ ១គ្រាប់​ ក៏​ពុំ​បាន​កើត​ឡើង​​នៅ​ក្នុង​ខេត្ត​ក្រចេះ​ឡើយ​ ។

ដើម្បី​ឱ្យ​កាន់​តែ​ច្បាស់អ្នក​​យក​ព័ត៌​មាន​កោះ​សន្តិ​ភាពយើង​ ក៏​បានទំនាក់​ទំនង​​ទៅ​ក្រុម​គ្រួសារ​តារា​ចម្រៀង ​ស៊ុន​ ស្រីពេជ្រ​ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាង​តប​មក​វិញ​ថា​ ពួក​គេ​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពេល​ដែល​បាន​ឮព័ត៌​មាន​ការ​បាញ់​ប្រហារ​លើ​រូប​នាង​​នៅ​ខេត្ត​ក្រចេះ​ ដោយ​ក្រុម​គ្រួសារ​នាង​បាន​អះ​អាង​ថា​ ពាក្យ​ចចាម​អារ៉ាម​នោះ ​មិន​ពិត​ទេ​  ប៉ុន្តែ​ ស្រី​ពេជ្រ​ ពិត​ជា​បាន​ចាក​ចេញ​ពី​ផ្ទះ​ទៅច្រៀង​នៅ​ក្នុង​កម្ម​វិធី​តន្រ្តី​ទេស​ចរណ៍​មួយ​មែន​​នៅ​ខេត្ត​កំពង់​ធំ​ គឺ​មិន​មាន​ការ​បាញ់​ប្រហារ​អ្វី​ឡើយ​ ៕