ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណាយ​ជាង​៤​ម៉ឺន​ដុល្លារ​ធ្វើ​សួនច្បារ ពុទ្ធិ​សែន នាង​ក​ង្រី ថ្មី​ឡើង​វិញ​ត្រៀម​បុណ្យ​ទន្លេ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដើម្បី​ត្រៀមខ្លួន​រៀបចំ​បុណ្យ​ទន្លេ​ក្នុង​ខែមីនា ឆ្នាំ​២០១៩ ខាង​មុ​នេះ ខេត្តកំពង់ឆ្នាំង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រដ្ឋបាល​សាលាខេត្ត​ក្រៅពី​រៀបចំ​ប្រព័ន្ធ​ផ្លូវថ្នល់​ក្រាល​ការ៉ូឡា និង​កសាង​សួនច្បារ​ផ្សារ​ក្រោម​ជា​ថ្មី នៅ​ឯ​សួនច្បារ ពុទ្ធិ​សែន នាង​ក​ង្រី…

ខេត្តកំពង់ឆ្នាំង ៖ ដើម្បី​ត្រៀមខ្លួន​រៀបចំ​បុណ្យ​ទន្លេ​ក្នុង​ខែមីនា ឆ្នាំ​២០១៩ ខាង​មុ​នេះ ខេត្តកំពង់ឆ្នាំង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រដ្ឋបាល​សាលាខេត្ត​ក្រៅពី​រៀបចំ​ប្រព័ន្ធ​ផ្លូវថ្នល់​ក្រាល​ការ៉ូឡា និង​កសាង​សួនច្បារ​ផ្សារ​ក្រោម​ជា​ថ្មី នៅ​ឯ​សួនច្បារ ពុទ្ធិ​សែន នាង​ក​ង្រី ជិត​វិមាន​ឯករាជ្យ​ខាង​មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ។

រដ្ឋបាល​សាលាខេត្ត​ក៏​កំពុង​រៀបចំ​កសាង​ជា​ថ្មី​ទៀត​ផង​ដែរ​ដោយ​វាយ​កម្ទេច​ចោល​សួន និង​រូបសំណាក ចៅ​ពុទ្ធិ​សែន​ជិះសេះ និង​រូបសំណាក​នាង​ក​ង្រី ចាស់​ចេញ​ដោយ​កសាង​ជា​ថ្មី​អោយ​បាន​ធំ និង​សោ​ភណ្ឌ​ភាពល្អ​ស្អាត​ជាង​មុន ។

លោក ម៉ុ​ន វុ​ត្ថា មន្ត្រី​ហិរញ្ញវត្ថុ​សាលាខេត្ត​កំពង់ឆ្នាំង​បាន​និយាយ​អោយ​ដឹង​ថា រូបសំណាក​ចៅ​ពុទ្ធិ​សែន និង នាង​ក​ង្រី ចាស់​គឺ​តូច និង​មិន​មាន​សោ​ភណ្ឌ​ភាព​ស្អាត​ល្អ​នោះ​ទេ​រូបសំណាក​ទាំង​ពីរ​នេះ​កសាង​ឡើង​តាំងពី​សម័យ​លោក ភោគ សា​មឿ​ន ជា​អភិបាលខេត្ត​មក​ម្ល៉េះ​គឺ​យូរ​ឆ្នាំ​ណាស់​មក​ហើយ ។

លោក ម៉ុ​ន វុ​ត្ថា បាន​បញ្ជាក់​ថា ចំពោះ​ការ​ចំណាយ​ក្នុង​ការ​កសាង​សួន​ថ្មី​នេះ​ត្រូវ​ចំណាយ​ថវិការ​ប្រមាណ​ជាង​៤​ម៉ឺន​ដុល្លារ​ដែល​ជា​ថវិការ​បាន​មក​ពី​ការ​វិនិយោគទន់ កំពង់ដរ​នៅ​ក្នុងភូមិ​កំពង់​ក្តារ ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ដែល​គណៈ​អភិ​ល​បាន​ខេត្ត​បាន​ប្រជុំ​ឯកភាព​គ្នា​កាលពី​ពេល​កន្លង​ទៅ ។ ចំណែក​ការ​កសាង របស់​ក្រុម​ជាង​ក្នុង​កិច្ច​កុងត្រា​នឹង​បញ្ចប់​នៅ​ចុងខែ​ធ្នូ​នេះ​នឹង​រួចរាល់​ជា​ស្ថាពរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ