ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ CNRP​ ថា​កូនស្រី​លោក កឹ​ម សុខា ​មិន​ពេញចិត្ត​លោក សម រ​ង្ស៊ី​ តាំងពី​ដើម​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​បាន​ទ​ម្កា​យ​រឿង​សម្ងាត់​ដែល​បញ្ហា​ផ្ទៃក្នុង​បក្ស​ថា​កូនស្រី​លោក កឹ​ម សុខា មិន​ពេញចិត្ត​ការ​ធ្វើ​នយោបាយ​របស់​លោក សម រ​ង្ស៊ី អតី​ត​ប្រធាន​គណបក្ស​តាំងពី​ដើម ។​ ​លោក…

​រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​បាន​ទ​ម្កា​យ​រឿង​សម្ងាត់​ដែល​បញ្ហា​ផ្ទៃក្នុង​បក្ស​ថា​កូនស្រី​លោក កឹ​ម សុខា មិន​ពេញចិត្ត​ការ​ធ្វើ​នយោបាយ​របស់​លោក សម រ​ង្ស៊ី អតី​ត​ប្រធាន​គណបក្ស​តាំងពី​ដើម ។​

​លោក លី សុវិទ្យា ដែល​ជា​អតិ​ត​មន្ត្រីជាន់ខ្ពស់​បក្ស​ប្រឆាំង​បាន​លើក​ឡើង​ល​ល​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​8 ធ្នូ យ៉ាង​ដូច្នេះ​ថា​«​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប ក្នុង​ចំណោម ១១៨​នាក់​ដែល​ជាប់​បម្រាម​ធ្វើ​នយោបាយ ថ្ងៃនេះ ខ្ញុំ​សូម​លើក​ឡើង​ដោយ​ស​ង្ខ​ប​ពី កឹ​ម មនោ​វិទ្យា ដើម្បី​ឲ្យ​បងប្អូន​បាន​ស្គាល់​» ។​

​លោក​បន្ត​ថា​ចាប់តាំងពី​មុន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​រំលា​យមក​ម្ល៉េះ ថ្នាក់ដឹកនាំ​សំខាន់​ៗ របស់​គណបក្ស រួម​ទាំង​ចាស់ទុំ​នៅ​បរទេស​មាន​ដូច​ជា អា​មេ​រិ​ក បារាំង និង​អូស្ត្រាលី ជាដើម ពួក​គាត់​ខំ​តាម​អង្វរ កឹ​ម មនោ​វិទ្យា ឲ្យ​មក​ធ្វើការ​រួម​គ្នា​ជាមួយ​លោក សម រ​ង្សុ​ី ដើម្បី​គោលដៅ​រួម ។ ប៉ុន្តែ​គ្រប់ពេល កឹ​ម មនោ​វិទ្យា តែងតែ​បដិសេធ​យ៉ាង​ដាច់អហង្ការ មិន​ព្រម​ធ្វើការ​ជាមួយ​លោក​ប្រធាន សម រ​ង្សុី ទេ គឺថា​ទីណា​មាន សម រ​ង្សុី ទីនោះ​គ្មាន កឹ​ម មនោ​វិទ្យា ឡើយ ។ នាង​ស្អប់​លោក សម រ​ង្ស៊ី ជាង​ស្អប់​លោក ហ៊ុន សែន ទៅ​ទៀត ។​

​លោក​បញ្ជាក់​ថា «​រឿង​នេះ​បើ​ចង់​ដឹង​ការ​ពិត សួរ​ទៅ​លោកស្រី មូរ សុខ​ហួ និង​លោក អេ​ង ឆៃ​អ៊ា​ង​ដឹង​ហើយ ឬ​ក៏​អាច​សួរ​ទៅ​លោក ទួន យក់​ដា និង​លោក ពិន​រតនា​ក៏​បាន​ដែរ ថា​តើ​អ្នក​ក្រៅប្រទេស​ពិតជា​បាន​ធ្វើ​អ្វី​ៗ ដូចដែល​នាង​លើក​ឡើង​មែន​ទេ ?​» ។​

​លោក​បន្ថែម​ថា​ជាក់ស្តែង​ថ្មី​ៗ​នេះ គណៈកម្មការ​រៀបចំ​សន្និសីទ​នៃ​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឯនាយ​សមុទ្រ​បាន​ធ្វើ​លិខិត​អញ្ជើញ​រូប​នាង​ឲ្យ​ចូលរួម​សន្និសីទ តែ​នាង​មិន​ត្រឹម​បដិសេធ​មិន​ចូលរួម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នាង​ឆ្លើយ​ថា​មិន​បានដឹង និង​ថែម​ទាំង​បាន​ទប់ស្កាត់​ក្រុម​របស់​នាង​មិន​ឲ្យ​ចូលរួម​ទៀត​ផង​។​

​ជាង​នេះ​ទៅ​ទៀត​ក្រោយ​ពី​សន្និសីទ​បាន​បិទ​បញ្ចប់​ទាំង​រូប​នាង ប្អូនស្រី​របស់​នាង និង​មនុស្ស​ជំនិត​របស់​នាង​មួយ​ចំនួន​ទៀត​បាន​បើក​ការ​វាយប្រហារ​ជា​ប្រព័ន្ធ មក​លើ​លោក​ប្រធាន សម រ​ង្ស៊ី និង​ថ្នាក់ដឹកនាំ​ក្រៅប្រទេស​ឥត​ឈប់​ឈរ​ដោយ​ពួក​គេ​ចោទ​ថា រំលោភ​លក្ខន្តិកៈ​គណបក្ស និង​ធ្វើ​បក្ស​ប្រហារ​ជាដើម ។​

​ជាមួយ​គ្នា​នោះ​ដែរ​មន្ត្រី​បក្ស​ប្រឆាំង​ដែរ​គាំទ្រ​លោក​នយោបាយ​លោក សម រ​ង្ស៊ី រូប​នេះ​បាន​លើក​ឡើង​ថា បងប្អូន​សាក​គិត​មើល តើ​ចម្លែក​ទេ ! ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា គេ​ដេក​ភ័យ ខ្លាច លោក សម រ​ង្ស៊ី ឈប់​ធ្វើ​នយោបាយ តែ កឹ​ម មនោ​វិទ្យា និង​មនុស្ស​ជំនិត​របស់​នាង បែរជា​នាំ​គ្នា​ភ័យ​ខ្លាច សម រ​ង្ស៊ី ចូល​ធ្វើ​នយោបាយ​វិញ ។ តាម​ពិត​រឿង​នេះ គួរតែ​សម្តេច​ទេ ដែល​ត្រូវ​ភ័យ​នោះ ហេតុ​អ្វី​ក៏​អ្នក​ទាំងនោះ​ភ័យ​ដូច​សម្តេច​ដែរ ? តើ​ក្រុម​នោះ​មាន​គោលបំណង​អ្វី​ឲ្យ​ប្រាកដ ? ។​

​លោក​បន្ថែម​ថា​តាម​ការ​កត់សម្គាល់ កឹ​ម មនោ​វិទ្យា ធ្វើ​នយោបាយ​សព្វថ្ងៃ ហាក់​គ្មាន​បំណង​រួម​គ្នា ដើម្បី​យកឈ្នះ​គូបដិបក្ខ​ទេ តែ​នាង​ដូច​ជា​ភ័យ​ខ្លាច​តែ​រឿង​លោក សម រ​ង្ស៊ី មក​ធ្វើ​មេ​បក្ស ។​

​លោក​ក៏​បាន​អំពាវនាវ​យ៉ាង​ដូច្នេះ​សូម​ឈប់​ស្អប់ខ្ពើម និង​ឈប់​ព្យាយាម​កម្ចាត់​លោក សម រ​ង្ស៊ី ចេញពី​ឆាកនយោបាយ​ទៀត​ទៅ បើ​អ្នក​ពិតជា​ស្រលាញ់​ជាតិ​ពិតប្រាកដ អ្នក​គួរ​កែប្រែ​អត្ត​ចារិក ចេះ​ស្តាប់​ចាស់ទុំ ឈប់​អំនួត ហើយ​ងាក​មក​ដើរ​ផ្លូវ​រួម​គ្នា​ជាមួយ​លោក​ប្រធាន សម រ​ង្ស៊ី និង​ថ្នាក់ដឹកនាំ​ក្រៅប្រទេស​ផ្សេង​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មានការ​ដោះ​លែង​លោក​ប្រធាន កឹ​ម សុខា​បាន​ឆាប់ ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើង​វិញ ផ្តល់​តំណែង​ដល់​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ទាំង​៥០០៧​រូប និង​បោះ​ឆ្នោត​សកល​ឡើង​វិញ នោះ​ទើប​ជា​ជម្រើស​ដ៏​ល្អ ដែល​ប្រជាពលរដ្ឋ​ចង់​ឃើញ និង​ចង់បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ