ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាតទូតខ្មែរនៅថៃបញ្ជាក់ជុំវិញការគ្រោងផ្ទេរអ្នកទោសខ្មែរជិត៣០០០នាក់មកកម្ពុជាវិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកកប្រទេសថៃដែលអ្នកសារព័ត៌មានបានទទួលនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះបានលើកឡើងថាកន្លងមកស្ថានទូតប្រចាំនៅប្រទេសថៃបានចុះទៅសួរសុខទណ្ឌិតនៅតាមមន្ទីរឃុំជារៀងរហូត ។ ស្ថានទូតបានបញ្ជាក់ថា«ការផ្ទេរអ្នកទោស គឺត្រូវអនុវត្តតាមកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរអ្នកទោសរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ» ។…

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកកប្រទេសថៃដែលអ្នកសារព័ត៌មានបានទទួលនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះបានលើកឡើងថាកន្លងមកស្ថានទូតប្រចាំនៅប្រទេសថៃបានចុះទៅសួរសុខទណ្ឌិតនៅតាមមន្ទីរឃុំជារៀងរហូត ។

ស្ថានទូតបានបញ្ជាក់ថា«ការផ្ទេរអ្នកទោស គឺត្រូវអនុវត្តតាមកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរអ្នកទោសរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ» ។ សេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោក ឡុង វិសាលោ ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំក្រុងបាងកកប្រទេសថៃបានលើកឡើងទៀតថា គឺ១ -បទល្មើសដែលអាចផ្ទេរបានលុះត្រាទណ្ឌិតនោះ ត្រូវបានជាប់ពន្ធនាគារចាប់ពី១ឆ្នាំឡើងទៅ ។ ២-ទណ្ឌិតដែលអាចផ្ទេរបានលុះត្រាទណ្ឌិតនោះ ត្រូវជាប់ទោសចំនួនពីភាគបី (២/៣) នៃទោសរួម ។ ៣- ទណ្ឌិតដែលអាចផ្ទេរបានលុះត្រាណាសាម៉ីខ្លួនស្នើសុំជាលាយលក្ខណ៍អក្សរ ។

លោកឯកអគ្គរាជទូតបានអះអាងក្នុងលិខិតជូនដំណឹង ចុះថ្ងៃទី៦ ខែធ្នូ ២០១៨ថា កន្លងមកមានអ្នកទោសខ្លះជាជនជាតិវៀតណាម ហើយបានសុំផ្ទេរមកជាប់ពន្ធនាគារនៅកម្ពុជា ។ ករណីនេះស្ថានទូតមិនអាចដោះស្រាយបានទេ ដូច្នេះមន្រ្តីស្ថានទូតត្រូវទៅពិនិត្យមើលអ្នកទោសនោះគាត់ជាសញ្ជាតិអ្វីពិតប្រាកដព្រោះស្ថានទូតដោះស្រាយបានលុះត្រាតែអ្នកទោសនោះជាជនជាតិខ្មែរ ។

ស្ថានទូតខ្មែរនៅថៃបានលើកឡើងថា មានអ្នកទោសខ្លះសុំផ្ទេរមកជាប់ពន្ធនាគារនៅកម្ពុជាដោយផ្ទាល់មាត់លុះស្ថានទូតឲ្យធ្វើពាក្យសុំផ្ទាល់ខ្លួន ដើម្បីបញ្ជាក់ថា ខ្លួនស្ម័គ្រមកបន្តជាប់ពន្ធនាគារនៅកម្ពុជាវិញ បែរជាគាត់មិនព្រម ធ្វើលិខិតស្នើសុំទាល់តែសោះ ស្ថានទូតមិនអាចបង្ខិតបង្ខំអ្នកទោសបានទេ បើសាម៉ីខ្លួនមិនស្ម័គ្រផ្ទេរមកកម្ពុជា ។ ស្ថានទូតបានបញ្ជាក់ទៀតថា រហូតដល់ពេលនេះបានអ្នកទោសខ្មែរកំពុងជាប់ពន្ធនាគារនៅថៃ ចំនួន២៩១០នាក់ស្រី២៦៩នាក់ បុរស២៦៤១នាក់) ។ ស្ថានទូតបានចេញលិខិតតាមសំណើរបស់សាច់ញាតិ ដើម្បីសួរសុខអ្នកទោសខ្មែរកំពុងជាប់ពន្ធនាគារនៅប្រទេសថៃចំនួន២២ច្បាប់ ៕

កែសម្រួលដោយ