ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​យោគយល់​…​មិន​បង្ក្រាប​ទេ​…​ប៉ុន្តែ​រុះ​ចោល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សង្វៀន​ជល់​មាន់​លួចលាក់​ទ្រង់ទ្រាយ​ធំ​មួយ​កន្លែង​នៅ​សង្កាត់​កោះដាច់ ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វារ​ចុះ​ទៅ​រុះរើ និង​ប្រមូល​យក​របស់របរ​យក​ទៅ​ទុក​ស្នាក់​ការ​នគរបាល​ប៉ុស្តិ៍ ។ ការ​រុះរើ​សង្វៀន​ជល់​មាន់​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ក្បាលកោះ…

រាជធានី​ភ្នំពេញ ៖ សង្វៀន​ជល់​មាន់​លួចលាក់​ទ្រង់ទ្រាយ​ធំ​មួយ​កន្លែង​នៅ​សង្កាត់​កោះដាច់ ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វារ​ចុះ​ទៅ​រុះរើ និង​ប្រមូល​យក​របស់របរ​យក​ទៅ​ទុក​ស្នាក់​ការ​នគរបាល​ប៉ុស្តិ៍ ។

ការ​រុះរើ​សង្វៀន​ជល់​មាន់​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ក្បាលកោះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា ក្រោម​ការ​ដឹកនាំ​ដោយ​អភិបាលរង​២​រូប​គឺ​លោក ហ៊ុយ សា​រុណ និង​លោក កៅ សា​រ៉ា​វុ​ធ ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក​ឃ្លាំង​ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វារ​។

តាម​អាជ្ញាធរ បានអោយ​ដឹង​ថា សម្ភារៈ​សំណង់​រោង​ឈើ​ប្រក់​កៅស៊ូ​តង់​នៅ​ដី​ឡូ​តិ៍​មួយ​កន្លែង ដែល​ជា​សង្វៀន​ជល់​មាន់​ត្រូវ​បាន​អាជ្ញាធរ​រុះរើ​ប្រមូល​យក​ទាំងអស់​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ទីតាំង​ដី​សង្វៀន​ជល់​មាន់​នេះ​មាន​ម្ចាស់​ឈ្មោះ សុខ ពិ​សៀង និង​ឈ្មោះ​សុខ ពិសិដ្ឋ ជា​បងប្អូន​បង្កើត​នឹង​គ្នា មាន​លំនៅ​ភូមិ​ក្បាលកោះ បាន​ជួល​ទៅ​អោយ​គេ​ធ្វើ​រោង​បើក​សង្វៀន​ជល់​មាន​ជា​ទ្រង់ទ្រាយ​ធំ និង​មាន​អ្នក​រត់ការ​បើក​អោយ​លេង​ភ្នាល់មាន់ អាប៉ោង​យ៉ាង​ពពាក់​ព​ពួន​ដោយ​មាន​ខ្នង​ទៀត​ផង​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ដោយសារ​តែ​ខ្លាច​ទើសទាល់ អាជ្ញាធរ​មិន​បាន​ចុះ​បង្ក្រាប​នោះ​ទេ គឺ​គ្រាន់តែ​ចុះ​រុះរើ​រោង​នៅ​ចុង​ម៉ោង​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ