រាជធានីភ្នំពេញ ៖ រហូតមកដល់ព្រឹកថ្ងៃទី៥ ខែធ្នូ ជនសង្ស័យម្នាក់កំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ហើយក៏ត្រូវបានស្គាល់អត្តសញ្ញាណផងដែរដែលប្រាប់ថា ខ្លួនគឺជាកងអង្គរក្ស និងមានឪពុកជាមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ ។ យោងតាមកិច្ចសម្ភាសន៍ជាមួយបណ្ដាញសារព័ត៌មានមួយ បុរសដែលជាជនសង្ស័យខាងលើ ឈ្មោះ ឯល សុឹមសុភ័ក្ត្រ អាយុ៣០ឆ្នាំ ជាកងអង្គរក្ស មានឋានន្តរស័ក្ដិ
ជាអនុសេនីយ៍ឯក និងប្រើប្រាស់អាវុធខ្លីម៉ាកឡុក៩៨មួយដើម ។
បុរសនេះនិយាយថា មុនពេលកើតហេតុវេលាថ្ងៃត្រង់ រូបគេរួមជាមួយមិត្តភក្ដិ២នាក់ទៀត ដែលជាជាងទូរស័ព្ទ បាននាំគ្នាទៅហូបបាយ។ លុះពេលចេញមកវិញ រូបគេជិះហ្សូ៊ម័រអុិច១គ្រឿងជាមួយមិត្តភក្ដិម្នាក់ ចំណែកមិត្តភក្ដិម្នាក់ទៀត ឈ្មោះរ៉ា ជិះម៉ូតូសេ១២៥គ្រឿង បែកផ្លូវគ្នា ។ ពេលទៅដល់ផ្សារដីថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្រាប់តែមានម៉ូតូសេ១២៥មួយគ្រឿង ស្ទាក់មុខម៉ូតូរបស់ខ្លួន តែខ្លួនមិនបានដឹងរឿងអ្វីទេ រួចហើយអ្នកជិះម៉ូតូនោះ បានចុះមកវាយខ្លួនក៏មានការប្រវាយប្រតប់គ្នា ។
បន្ទាប់មក រូបគេបានជិះម៉ូតូចេញទៅ និងមិនបានដឹងថា នគរបាលមកពីណាទេដេញតាមនិងបាញ់រូបគេ៤ទៅ ៥គ្រាប់តែម្ដង តែរូបគេមិនបានតដៃ ឬបាញ់នគរបាលមុន ដូចជាការចោទប្រកាន់ឡើយ ព្រោះពេលនោះ ខ្លួនគេជាអ្នកបើកម៉ូតូ ហើយកាំភ្លើងនៅក្នុងកាតាបទៀត មិនតែប៉ុណ្ណោះ នគរបាលបានចាប់រូបគេដាក់ខ្នោះ និងវាយថែមទៀត ។ បុរសនេះ បានទទូចរកយុត្តិធម៌ និងអះអាងថា រូបគេមិនមែនជាចោរឡើយ គឺមានការងារធ្វើត្រឹមត្រូវ ហើយឪពុកគេក៏ជាមន្ត្រីនគរបាលដែរ ។
សូមរំលឹកថា កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី៤ ខែធ្នូ នៅទល់មុខផ្សារដីថ្មី ស្ថិតក្នុងភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កម្លាំងនគរបាលចម្រុះជាច្រើននាក់ នៃអធិការដ្ឋានខណ្ឌដង្កោ រួមជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានដេញតាមជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿង ដែលមួយគ្រឿងម៉ាកហ្សូ៊ម័រអុិច ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១FB-៧៥០០ និងមួយគ្រឿងទៀតម៉ាកសេ១២៥ ដែលក្រុមជននេះ មានកាំភ្លើងខ្លី១ដើមផង ។
នៅក្នុងប្រតិបត្តិការខាងលើ ក៏មានការផ្ទុះអាវុធបណ្ដាលឲ្យជនសង្ស័យម្នាក់ រងរបួសជើង ដោយនគរបាលបានអះអាងថា បាញ់ដើម្បីការពារខ្លួន ព្រោះជនសង្ស័យបានដកកាំភ្លើងបាញ់គំរាមកងកម្លាំងដែលដេញតាមចំនួន៤គ្រាប់ ។ តាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលមានការដេញតាម គឺកម្លាំងនគរបាលការិយា
ល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានប្រទះឃើញបុរសសង្ស័យខាងលើ ចូលផឹកស៊ីនៅចម្ការស្វាយមួយកន្លែង ស្ថិតក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
ក្រោយមក ស្រាប់តែឃើញបុរសរូបនេះ ដកកាំភ្លើងអាម៉េបញ្ចូលគ្រាប់ ពេលនោះកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ក៏បានប្រកាសតាមវិទ្យុទាក់ទងទៅកម្លាំងខណ្ឌដង្កោឲ្យជួយពួនស្ទាក់ ។ ភ្លាមៗនោះ កងកម្លាំងនគរបាលខណ្ឌដង្កោ ដែលមានស្លៀកពាក់ឯកសណ្ឋានត្រឹមត្រូវ ចេញល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្របានប្រទះឃើញបុរសខាងលើរួមនឹងមិត្តភក្ដិជិះម៉ូតូហ្សូ៊ម័រអុិចគ្នា២នាក់ និងម្នាក់ទៀតជិះម៉ូតូហុងដាឌ្រីមសេ១២៥តែម្នាក់ឯង ។
ប្រភពដដែលបន្តថា ដោយមានការសង្ស័យ នគរបាលបានហៅឱ្យឈប់ ដើម្បីត្រួតពិនិត្យ បែរជាបុរសខាងលើ រួមនឹងបក្សពួកបន្ថែមល្បឿនកាន់តែលឿនគេចខ្លួន តាំងពីក្នុងភូមិសាស្ត្រខណ្ឌដង្កោ រហូតដល់ភូមិសាស្ត្រខណ្ឌមានជ័យ ត្រង់ចំណុចផ្សារដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យ ។ ខណៈនោះ ដោយមានការសហការរវាងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ និងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ហើយពេលនោះបុរសខាងលើដកកាំភ្លើងខ្លីម៉ាកឡុក បាញ់ឡើងលើចំនួន៤គ្រាប់ ដើម្បីគំរាមមកលើសមត្ថកិច្ចផង ក៏ត្រូវសមត្ថកិច្ចបាញ់ការពារខ្លួនវិញ ។
ពេលនោះ មិនដឹងជាគ្រាប់កាំភ្លើងខាងណាខាងណីឡើយ បានហោះទៅត្រូវចំភ្លៅខាងស្តាំរបស់បុរសខាងលើ បណ្តាលឲ្យដួលរងរបួសធ្ងន់ និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ចំណែក២នាក់ទៀត គេចខ្លួនបាត់ស្រមោល ៕
ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ កុម្ភៈ នៅចំណុចភូមិគោកក្ដូច ឃុំគោកក្ដូច ស្រុកថ្មគោល...
សហរដ្ឋអាមេរិក ៖ ក្រុមចម្រុះមួយដែលមានរដ្ឋ១៦របស់សហរដ្ឋអាមេរិក នាំមុខដោយរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី១៨កុម្ភៈបានសន្យាពីការប្រើនីតិវិធីតុលាការ ប្រឆាំងការ...
ប្រទេសវេណេស៊ុយអេឡា ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ កាលពីថ្ងៃទី១៨កុម្ភៈបានគំរាមខ្លាំងៗដល់បណ្ដាប្រមុខយោធាវេណេស៊ុយអេឡាដោយថា ពួកគេនឹងរងការ...
រាជធានីភ្នំពេញ ៖ ក្រសួងយុត្តិធម៌កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញសេចក្តីថ្លែងការរបស់ខ្លួនតបនឹងការផ្សាយករណីរបស់លោក កឹម សុខា នៅលើបណ្តាញសង្គមរបស់...
ប្រទេសឥណ្ឌា ៖ មនុស្ស៩នាក់ទៀតបានត្រូវស្លាប់កាលពីថ្ងៃទី១៨កុម្ភៈ នៅតំបន់កាស្មៀរឥណ្ឌា ក្នុងប្រតិបត្តិការយោធាមួយរបស់កងទ័ពឥណ្ឌា ប្រឆាំងពួកបះបោរជាការតបត...
ខេត្តបន្ទាយមានជ័យ ៖ រថយន្តធុនធំដឹកស៊ីតែនប្រេងបានបុករះបណ្តាលខូចខាតរថយន្ត៣គ្រឿងតែគ្មានអ្នករងរបួសហើយត្រូវបានដោះស្រាយសំណងបញ្ចប់រឿងដែលកើតឡើងកាលពីថ្ងៃទី...
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០១៩ កើតឡើង១៣លើក(...
ប្រទេសឥណ្ឌា ៖ យន្តហោះ២គ្រឿងរបស់ក្រុមយន្តហោះសម្ដែងប្ញទ្ធិ SURYA KIRAN របស់កងទ័ពអាកាសឥណ្ឌា បានធ្លាក់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅព្រលានយន្តហោះ YELAHANKAនៅបឹង...
អ្នកអាចដាស់ទារកកំពុងតែគេងមកបំបៅបានដោយអាស្រ័យលើអាយុ ទម្ងន់ និងសុខភាពរួមរបស់ទារក។ ទារកភាគច្រើនបានស្រកទម្ងន់ក្នុងពេលប៉ុន្មានថ្ងៃដំបូងបន្ទាប់ពីកំណើត ។...
ខេត្តកំពង់ឆ្នាំង ៖ រថយន្ដបាឡែនដឹកឈើប្រណិតប្រភេទធ្នង់ចំនួន3គ្រឿងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្នាក់ការ៥០០ មានទីតាំងស្ថិតនៅក្នុងឃុំសេដ្ឋី ស្រុកសាមគ្គី...
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសបុរសជនជាតិតៃវ៉ានម្នាក់ ដាក់ពន្ធនាគារកំណត់៣០ឆ្នាំ និងពិន័យ...
ខេត្តតាកែវ ៖ យុវជនម្នាក់បានយកថ្នាំពុលមកផឹកសម្លាប់ខ្លួន សង្ស័យតូចចិត្តឪពុកម្តាយមិនទៅស្តីដណ្តឹងប្រពន្ធឲ្យខ្លួនដែលបានស្រលាញ់ ។ហេតុការណ៍ខាងលើនេះបង្កការ...
រឿងរ៉ាវនៃជីវិតយើងនេះមួយថ្ងៃៗជួបបញ្ហាជាច្រើនមានសព្វរស់ជាតិ បញ្ហាខ្លះដោះស្រាយចេញ ឯខ្លះទៀតក៏ដោះមិនចេញគឺជួបប្រទះទាំងសុខ ទាំងទុក្ខលំបាកគ្រប់យ៉ាង តែទោះជា...
ខេត្តកំពង់ធំ ៖ ស្ត្រីចំណាស់ម្នាក់បានចង.កសម្លាប់ខ្លួន និងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ នៅភូមិអូរសាលា ឃុំកំពង់ស្វាយ...
ខេត្តកំពង់ឆ្នាំង ៖ ផ្លូវជាតិលេខ៥ចាប់ពីចំណុចមុខសាលាក្រុងកំពង់ឆ្នាំង រហូតដល់មុខវិទ្យាល័យព្រះបាទសុរាម្រិត នៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង មានប្រវែង...
រាជធានីភ្នំពេញ ៖ រថយន្តកាមរីគូទហើមមួយគ្រឿងតៃកុងបើកលឿនមិនបានមើលមុខបុកទ្រូងផ្លូវ បណ្តាលឲ្យខូចខាតទ្រូងផ្លូវអស់ចំនួនមួយកង់ តៃកុងភ័យរត់ចោលរថយន្តបាត់ បង្ក...
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ កុម្ភៈ បានប្រកាសសាលក្រមផ្តន្ទាទោស ស្ត្រី២នាក់ដែលជាប់ចោទជាមេខ្លោងឆបោករថយន្តគេចំនួន៤២គ្រឿងយកទៅ...
រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណវ័យជាង៥០ឆ្នាំស្រវឹងស្រាជិះម៉ូតូហុងដាឌ្រីមមកស្រែកជេរឡូឡាបោកចាន់បង្គន់ដែលគេទុកចោលនៅចិញ្ចើមផ្លូវផ្អើល...
ខេត្តកំពត ៖ ដណ្ដើមគ្នាកាន់កាប់ដីសហគមន៍អ្នកខ្លះបោះបង្គោល អ្នកខ្លះសង់ផ្ទះ ហើយត្រូវបានអាជ្ញាធរខេត្តកែប ចុះទៅពិនិត្យដីសហគមន៍ម្ដងរួចមកហើយនៅជាប់នឹងឆ្នេរសមុទ្រ...
រាជធានីភ្នំពេញ ៖ បន្ទាប់ពីផឹកស្រាស្រវឹង បុរសម្នាក់បានជេរប្រមាថគំរាមសម្លាប់ម្ដាយបង្កើត ព្រមទាំងយកដំបងជាប់ដែកគោលវាយទៅលើបងប្រុសបង្កើតរបស់ខ្លួន បណ្ដាលឲ្យរង...