ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មិន​វ៉ៃ​ចោល ថ្ងៃ​ណា​មួយ​ដួល​សង្កត់​មនុស្ស​​មិន​ខាន…!

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អាង​ទឹក​កញ្ចាស់​មួយ នៅ​ចំណុច​ស្រែអំបិល​បឹង​រូង ស្ថិត​ក្នុងភូមិ​ឃុំ គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត ដែល​ពី​មុន​មាន​មតិ​ភាគច្រើន​គេ​ថា…

ខេត្តកំពត ៖ អាង​ទឹក​កញ្ចាស់​មួយ នៅ​ចំណុច​ស្រែអំបិល​បឹង​រូង ស្ថិត​ក្នុងភូមិ​ឃុំ គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត ដែល​ពី​មុន​មាន​មតិ​ភាគច្រើន​គេ​ថា អាង​នេះ​ជា​សម្បត្តិ​រដ្ឋ ដែល​កសាង​ជា​យូរ​ឆ្នាំ​មក​ហើយ សម្រាប់​ស្តុក​ទឹក​តម្រូវ ការ​កម្មករ​ធ្វើស្រែ​អំបិល​នៅ​ចំណុច​បឹង​រូង​នេះ ហើយ​មក​ដល់​ពេល​ថ្មី​ៗ​នេះ ស្រាប់តែ​ឃើញ​គេ​ជួល​កម្មករ​ឱ្យ​វាយ​កម្ទេច​ចោល ​ដោយ​មិន​ស្តាយស្រណោះ និង​ខ្លាច​ខុសច្បាប់​បន្តិច​សោះ។

ជុំវិញ​ហេតុការណ៍​ខាងលើ​នេះ មិន​ត្រឹមតែ​មាន​មតិ​ខ្លះ​ថា ច​ម្ង​ល់​និង​រិះគន់​ដោយ​ផ្ទាល់មាត់​មក​លើ​អាជ្ញាធរ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ប៉ុណ្ណោះ ទេ ថែម​ទាំង​រិះគន់​បង្ហោះ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេ​ស​បុក និង​ឡាយ​ត​ៗ​គ្នា ព្រមទាំង​ខម​មិន​រិះគន់​ពី​ការ​វាយ​កម្ទេច​ចោល​នេះ​ទៀត​ផង ។

នៅ​ក្នុង​ករណី​កើតឡើង​ខាងលើ មាន​មន្ត្រី​នៅ​ក្នុង​សាលាខេត្ត​ម្នាក់ សុំ​មិ​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ថា អាង​ទឹក​នេះ មុន​នឹង​គេ​វាយ​កម្ទេច​ចោល ម្ចាស់​កម្មសិទ្ធិ​បាន​ធ្វើ​សំណើសុំ​មក​លោក​អភិបាលខេត្ត​ដែរ​ថា សុំ​រុះរើ​ចេញ ពីព្រោះ​សភាព​កាន់តែ​ចាស់​ទ្រុឌទ្រោម​ខ្លាច​ថ្ងៃ​ណាមួយ មាន​ហេតុការណ៍​បាក់ រលំ ទៅ​នាំ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​យានយន្ត​លើ​ផ្លូវ​សាធារណ ដែល​នៅ​ក្បែរ ​។ ហើយ​ម្យ៉ាង​វិញទៀត អាង​ទឹក​នេះ មាន​ឯកសារ​ច្បាប់​កាប់​កាប់​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ជា​យូរ​មក​ហើយ គឺ​មាន​ប្លង់​កម្ម​សិទ្ធិ (​ប្លង់​រឹង​) កាន់កាប់​ស្របច្បាប់​តាំងពី​ឆ្នាំ​១៩៩៥​មក ។

ព័ត៌មាន​ពិសារ​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ