ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌួ​ង ហ្សូ​រី​ដា ១​ថ្ងៃ​ហោច​ណាស់រកបាន​១​ពាន់​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ឌួ​ង ហ្សូ​រី​ដា មានមុខ​របរ​មួយ​នៅ​ក្នុង​ដៃ​គឺ​ហាង​លក់​គ្រឿងសម្អាង មុទិតា ។ មុខរបរ​នៅ​ក្រៅ​សិល្បៈ​នេះ ហ្សូ​រី​ដា កាក់កប​ណាស់ ។…

រាជធានី​ភ្នំពេញ​៖ ឌួ​ង ហ្សូ​រី​ដា មានមុខ​របរ​មួយ​នៅ​ក្នុង​ដៃ​គឺ​ហាង​លក់​គ្រឿងសម្អាង មុទិតា ។ មុខរបរ​នៅ​ក្រៅ​សិល្បៈ​នេះ ហ្សូ​រី​ដា កាក់កប​ណាស់ ។ នៅ​តាម​ហ្វេ​ស​ប៊ុ​ក​ជា រឿយ​ៗ​ឌួ​ង ហ្សូ​រី​ដា​តែងតែ​បង្ហោះ​សម្ដែង​ក្ដី​រំភើប​រីករាយ​ជាមួយនឹង​ជីវិត​ហ៊ឺហា​បច្ចុប្បន្ន​គួរ​ឲ្យ​កត់សម្គាល់​។

ជាក់ស្ដែង ថ្មី​ៗ​នេះ​ហ្សូ​រី​ដា ទើបតែ​បាន​នាំ​អ្នក​មានគុណ​ទៅ​រស់នៅ​ក្នុង​វីឡា​ថ្មី ថែម​ទាំង​បាន​បង្ហោះ​ពី​ទិដ្ឋភាព​ខ្លះ​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ផ្ទាល់​ធ្វើ​ឲ្យ​ទស្សនិកជន និង​មិត្ត​ហ្វេ​ស​ប៊ុ​ក​ចាប់អារម្មណ៍​មិន​តិច​ទេ ។ នៅ​ក្នុង​វីឡា​របស់​នាង​រៀបចំ​យ៉ាង​ស្រស់​ស្អាត បំពាក់​ដោយ​គ្រឿងសង្ហារិម​ទំនើប​ៗ​។

ឌួ​ង ហ្សូ​រី​ដា ហាក់​រយាល​ពី​អាជីព​សិល្បៈ​ដោយ​មាន​មតិ​ខ្លះ​ថា​នាង​បាន​ទម្លាក់​ចោលការ​ងារ​សិល្បៈ​មួយ​ចំនួន ដើម្បី​យក​ពេលវេលា​គ្រប់គ្រាន់​ទៅ​មើល​ការ​ខុស​ត្រូវ​ជំនួញ​របស់​នាង​វិញ ។ វ័យ​ជាង​៣០​ពិតមែន ប៉ុន្តែ​ពិធី​ការិនី ឌួ​ង ហ្សូ​រី​ដា នៅ​តែ​ស្រស់​ស្អាត​ខ្ញង់​គួរ​ជាទី​ចាប់អារម្មណ៍​របស់​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​ដដែល ។ នាង​តែងតែ​បង្ហាញ​រូបរាង​យ៉ាង​ស្រស់​ស្អាត​គាប់​ភ្នែក​អ្នកគាំទ្រ ។

នៅ​ឆ្ងាយ​ពី​សិល្បៈ ចំណុច​នេះ​ហាក់​មិន​មាន​អ្វី​ប្លែក​ឡើយ​សម្រាប់​អ្នក​ដែល​មានមុខ​របរ​ផ្ទាល់ខ្លួន ហើយ​ត្រូវ​តែ​ចំណាយពេល​មើល​ការ​ខុស​ត្រូវ ។ ឌួ​ង ហ្សូ​រី​ដា ទុក​ចោលការ​ងារ​សិល្បៈ ហើយ​ស្រវា​យក​ពេលវេលា​ទៅ​មើល​ការ​ខុស​ត្រូវ​មុខ​ជំនួញ​របស់​ខ្លួន​វិញ ។

អ្វី​ដែល​ទស្សនិកជន​ចាប់អារម្មណ៍​ចំពោះ​ឌួ​ង ហ្សូ​រី​ដា ដែរ​នោះ គឺ​មក​ដល់​ពេល​នេះ​ហើយ​នាង​នៅ​មិន​ទាន់​រៀប​ការ​ទេ ។ នាង​និយាយ​ថា​«​មិន​ចង់​និយាយ​រឿង​ស្នេហា​ទេ​ទុក​មួយ​ដុំ​ចុះ​»​។ ពេល​នេះ​យកចិត្តទុកដាក់​តែ​លើ​មុខរបរ​ដ៏​មមាញឹក​ដកឃ្លា​មិន​រួច ។

មួយ​រយៈ​នេះ​នាង​ដកឃ្លា​ពី​អាជីព​ពិធី​ការិនី​ដោយសារ​តែ​រវល់​មុខរបរ នៅផ្ទះ​ដូច​ជា​ក្រុមហ៊ុន​មួយ​ដែរ ដូច​ជា​កាត់ដេរ ហាង​សាឡ​ន ហាង​លក់​ឡេ លក់​កាហ្វេ​ជាដើម​។ រវល់​បែប​នេះ​ហើយ​ទើប​នាង​មិន​អាច​ចូល​ទៅ​កាន់​តួនាទី​ជា​ពិធី​ការិនី​វិញ​បាន​។ ម្យ៉ាងទៀត​អាច​និយាយ​បាន​ថា​សម័យនេះ​ជា​សម័យ​លក់​ផលិតផល​តាម​អន​ឡាញ គ្រាន់តែ​Live​លក់​របស់ ម្តង​ៗ​អ្នកបញ្ជា​ទិញ​ច្រើន ហោច​ណាស់​១​ថ្ងៃ​នាង​រកបាន​ជាង​១​ពាន់​ដុល្លារ​ដែរ ។

ទោះជា​យ៉ាងណា​ក្តី​ឌួ​ង ហ្សូ​រី​ដា ថា​នាង​មិន​បោះបង់​ការងារ​សិល្បៈ​ទាំងស្រុង​ទេ នៅ​ទទួល​កម្មវិធី ធំ​ៗ​ម្តងម្កាល ។ ក្រៅពី​នេះ​នាង​នៅ​ទទួល​កម្មវិធី​ជា​ពិធី​ការិនី​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​មួយ​ដោយសារ​ពាក់​ព័​ន្ឋ​សម្រស់​ស្ត្រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ