ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាត់ ​សុឃីម​ ៖ រឿង​​មាន​​កូន​​​ទុក​​ឱ្យ​​លេច​ចេញ​​ជា​​រូប​រាង​​ចុះ

11 ឆ្នាំ មុន

តារា​ចម្រៀង​​រាង​មាន់​ចែ​ ចរិត​ឆ្នាស​​​ឆ្នើម ប៉ុន្តែ​ទឹក​មុខមាន​មន្ត​ស្នេហ៍​នាង​ខាត់ សុឃីម កំពុង​ត្រូវ​គេ​ផ្តោត​​ថា មាន​ផ្ទៃ​ពោះ​៥​ខែ​ជា​កូន​ស្រី ខណៈ​​រួមមេត្រី​​​​ជា​មួយ​ស្វាមី​​តារា​សម្តែង​​វ័យ​ក្មេង​ អិុន សុផាណូ អស់រយៈ​​ពេល​ជាង​ពាក់កណ្តាល​ឆ្នាំ ប៉ុន្តែ​សម្រាប់​រូប​​នាង​ខាត់ សុឃីម នៅ​ហាក់​លឹបលៗ​​នៅឡើយ​​ក្នុង​រឿង​នេះ បើ​ទោះ​ជា​មាន​ផ្ទៃ​​ពោះ​មែន​ ក៏​ជា​រឿង​មួយ… បើ​មិន​មាន​ក៏​ជារឿង​មួយ… ពោល​គឺនាង​មិន​ចង់​ឱ្យ​ល្បីខ្ចរ​ខ្ចាយ ។

តារា​ចម្រៀង​​រាង​មាន់​ចែ​ ចរិត​ឆ្នាស​​​ឆ្នើម ប៉ុន្តែ​ទឹក​មុខមាន​មន្ត​ស្នេហ៍​នាង​ខាត់ សុឃីម កំពុង​ត្រូវ​គេ​ផ្តោត​​ថា មាន​ផ្ទៃ​ពោះ​៥​ខែ​ជា​កូន​ស្រី ខណៈ​​រួមមេត្រី​​​​ជា​មួយ​ស្វាមី​​តារា​សម្តែង​​វ័យ​ក្មេង​ អិុន សុផាណូ អស់រយៈ​​ពេល​ជាង​ពាក់កណ្តាល​ឆ្នាំ ប៉ុន្តែ​សម្រាប់​រូប​​នាង​ខាត់ សុឃីម នៅ​ហាក់​លឹបលៗ​​នៅឡើយ​​ក្នុង​រឿង​នេះ បើ​ទោះ​ជា​មាន​ផ្ទៃ​​ពោះ​មែន​ ក៏​ជា​រឿង​មួយ… បើ​មិន​មាន​ក៏​ជារឿង​មួយ… ពោល​គឺនាង​មិន​ចង់​ឱ្យ​ល្បីខ្ចរ​ខ្ចាយ ។

​នៅពេល​អ្នក​យក​ព័ត៌​មាន​​យើង​សួរ​ថា តើ​អ្នក​​នាង​មាន​ផ្ទៃពោះ​មែន​ឬ​ក៏​អត់ ខាត់​ សុឃីមក​អើយ!.. ​ព្រោះ​ថា ទស្ស​និក​ជន​ចាប់​អារម្មណ៍​​រឿង​នេះ ហើយ​បើ​អ្នក​លាក់​គេ​ក៏​មិន​ជិត​ដែរ?… តារា​ចម្រៀង​បែប​កំប្លែង​​ក្រម៉ិច​ក្រមើម​​នាង​ខាត់ សុឃីម ​ដែល​កំពុង​តែ​ពពោះ​កូន​ស្រី​៥​ខែ​​ទៅ​ហើយ​នោះ​បាន​និយាយថា ​បើ​ថា​ឱ្យ​ខ្ញុំ​ប្រាប់​ត្រង់ៗ ខ្ញុំ​សូម​មិន​​ប្រាប់​នោះ​ទេ ទុក​ឱ្យ​វា​លេច​ចេញ​​ជា​រូង​រាង​តែ​ម្តង​ទៅ​ចុះ ហើយ​ពេល​នោះ​គេ​នឹង​ដឹង​សុស​សាយ​​ជា​មិន​ខាន ។

ប្រសិន​បើ​ដល់​ពេល​គភ៌​លេចចេញ​ជារូប​រាង​ហើយនោះ  នាង​នឹង​ដឹង​ខ្លួន​ថា ត្រូវ​ផ្អាក​ការ​សម្តែង​នៅ​ពេល​ណា ដើម្បី​រក្សា​​​គភ៌​ហើយ? ខាត់ សុឃីម បញ្ជាក់​ថា ​ខ្ញុំរក្សា​​ភាព​នឹង​ន​បែប​​នេះ គឺ​មិន​​ចង់​​​ឱ្យ​គេ​និយាយ​ថា អ្នក​សិល្បៈ​​មាន​រឿង​អី​បន្តិច​ក៏​ប្រាប់​គេ​ដែរ… ​មាន​ស្នេហា​​ក៏ប្រាប់​គេ… មាន​ប្តីក៏​ប្រាប់​គេ… ​មាន​កូន​ក៏​ប្រាប់​គេ. ទិញឡា​ក៏​ប្រាប់​គេ… ទិញ​ផ្ទះ​ក៏​ប្រាប់​គេ… ស្អីៗក៏ប្រាប់គេ… ។

អ្នក​យក​ព័ត៌​មាន​យើង​បាន​សួរ​សាច់ញាតិ​របស់​នាង​ខាត់  សុឃីម ​ឱ្យ​ដឹង​ថា ​ខាត់ សុឃីម ពិតជា​ពពោះ​កូន​ជាង​៥​ខែ​មែន ​គឺជា​កូនស្រី ។ ​ការពពោះ​​​របស់​ខាត់ សុឃីម ជាពេលវេលា​ល្អ​សម្រាប់​នាង​ ព្រោះ​ស្ថិត​ក្នុង​រដូវ​ភ្លៀង ហើយ​ទម្រាំ​ដល់​រដូវ​រវល់ គឺ​នាង​សម្រាល​កូន​ល្មម​​អាចនឹង​រក​ប្រាក់​​តាម​អាជីព​​សិល្ប​ៈ​បាន​ដូច​ធម្ម​តាវ​វិញ ។
​គួរ​​បញ្ជាក់​​​ថា  តារា​ចម្រៀង​​ដែល​អាច​ច្រៀង​បាន​ទាំង​បទ​បុរាណ និង​សម័យ​​វ័យ​៣៣​ឆ្នាំ ​នាង​ខាត់ សុឃីម បាន​​ភ្ជាប់​ពាក្យ​ដោយ​​​បើក​ចំហ​ជា​មួយ​តារា​សម្តែង​វ័យ​២៩​ឆ្នាំ លោក​អិុន ​សុផាណូ កាល​ពី​ថ្ងៃ​​ទី​​២៣ កុម្ភៈ ២០១១ ​នៅគេហ​ដ្ឋាន​ថ្មី​របស់​នាង​នៅ​ម្តុំ​ផ្លូវ​វ៉េង​ស្រេង​ ស្ថិត​ក្នុង​បុរី​ជ័យ​ជំនះ​សាន់​វ៉ា ។

ការ​ភ្ជាប់​​ពាក្យ​នេះ​ជា​ការ​​​ជម្រះ​ក្តី​មន្ទិល​​របស់​​ទស្សនិក​ជន​ដែល​ធ្លាប់​លើក​ឡើងថា នាង​មិន​អាច​រៀប​ការ​ប្តី​​រូប​ណា​ផ្សេងបាន​  ក្រៅពី​តារា​ស្រគត់​ស្រគំ ចា រិទ្ធី។ លុះ​មកដល់​ថ្ងៃទី​១២ ខែ​១២ (ធ្នូ) ឆ្នាំ​​២០១២ ​ភ្លេង​​​មង្គល​ការ​​របស់​នាង​​ខាត់ សុឃីម ​បាន​​​បន្លឺ​​ឡើង​​យ៉ាង​​ឱឡារិក​ជា​មួយ​នឹង​តារា​​សម្តែង​​វ័យ​ក្មេង​ជើង​​ថ្មី​មក​ពី​ស្វាយ​រៀង លោក​អិុន សុផាណូ ​ជាការ​បញ្ចប់​​រឿង​សៅហ្មង​​របស់នាង​ដែលគេ​ផ្តោត​​ថា ​នាង​លួច​លាក់​​ស្នេហា​ជា​មួយ​តារា​​មនោ​សញ្ចេត​នា​ទឹក​​មុខស្រគត់​ស្រគំ​ ចា រិទ្ធី ៕