ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារាយ ​សក្ខ​ណា លះ​បង់​​​អាជីព​​សិល្បៈ​​ដើម្បី​​​ស្វាមី​

11 ឆ្នាំ មុន

រលក​ជីវិត​​បាន​និង​កំពុង​រុញ​ច្រាន​តារា​​ទឹក​មុខស្រទន់​ស្រអែមស្រស់ និង​ជា Freshie Contest ចំណាត់​ថ្នាក់​លេខ​៤ ក្នុង​ឆ្នាំ​២០០៦ សារាយ សក្ខណា ​ឱ្យ​ឈាន​​ដល់​ការ​បញ្ចប់​អាជីព​សិល្បៈ​ទាំង​បង្ខំ​ និង​អាឡោះ​អាល័យ ដោយ​​បុព្វ​​​ហេតុ​ដើម្បី​គ្រួសារ​ថ្មី និង​ស្វាមី​ទៅរស់​នៅ​សហ​រដ្ឋ​អាមេរិក​​ដែល​ពេល​វេលា​នេះ​នៅ​សល់​តែ​ប្រហែល​​៦​ខែ​ទៀត​ប៉ុណ្ណោះ វា​នឹងចូល​មកដល់… មាន​ន័យ​ថា នាង​នឹង​រៀប​ការ​នៅ​​សិសិររដូវ​ខាង​មុខ​​នេះ ។

រលក​ជីវិត​​បាន​និង​កំពុង​រុញ​ច្រាន​តារា​​ទឹក​មុខស្រទន់​ស្រអែមស្រស់ និង​ជា Freshie Contest ចំណាត់​ថ្នាក់​លេខ​៤ ក្នុង​ឆ្នាំ​២០០៦ សារាយ សក្ខណា ​ឱ្យ​ឈាន​​ដល់​ការ​បញ្ចប់​អាជីព​សិល្បៈ​ទាំង​បង្ខំ​ និង​អាឡោះ​អាល័យ ដោយ​​បុព្វ​​​ហេតុ​ដើម្បី​គ្រួសារ​ថ្មី និង​ស្វាមី​ទៅរស់​នៅ​សហ​រដ្ឋ​អាមេរិក​​ដែល​ពេល​វេលា​នេះ​នៅ​សល់​តែ​ប្រហែល​​៦​ខែ​ទៀត​ប៉ុណ្ណោះ វា​នឹងចូល​មកដល់… មាន​ន័យ​ថា នាង​នឹង​រៀប​ការ​នៅ​​សិសិររដូវ​ខាង​មុខ​​នេះ ។

​ទូរស័ព្ទ​សារាយ សក្ខណា ត្រូវបាន​​អ្នក​​​យក​ព័ត៌​មាន​​​យើង​ខល​ចូល ប៉ុន្តែ​ម្តាយ​របស់​នាង​ជាអ្នក​លើក​និយាយ​ជំនួសដោយ​ប្រាប់ថា សារាយ សក្ខណា ពិតជា​ត្រូវ​រៀប​ការ​ជា​មួយ​ស្វាមី​​អាណិក​ជន​ជា​មេធាវី​នៅ​ចុង​ខែ​ធ្នូ ២០១៣ ​នេះ​ប្រាកដ​មែន… ពេល​រៀប​ការ​​រួច​កូន​ស្រី​នេះ​នឹង​ទៅរស់​នៅសហរដ្ឋអាមេរិក​​សាង​ជីវិត​គ្រួសារ​ថ្មី​ជាមួយ​ស្វាមី​របស់​គេ ។

ពាក់​ព័ន្ធនឹង​អាជីព​សិល្បៈ​ថា​តើ​ត្រូវ​បន្ត ឬ​យ៉ាងណា​ នៅពេល​ដែល​នាង​បញ្ចប់​ភាព​នៅ​លីវ​ហើយ​នោះ? អ្នកស្រីជាម្តាយ​តារា​​ឡើង​​​កូដ​​ជា​តួឯក​ភាពយន្ត និង​ជា​ពិធី​​ការិនី​​ទូរទស្សន៍​ហង្ស​មាស​ដ៏​ល្វត់​ល្វន់​នេះ បាន​បញ្ជាក់ថា ​បើ​តាម​បំណង​​របស់​សារាយ សក្ខណា អាចឈាន​ទៅបញ្ចប់​អាជីព​​សិល្បៈ​នោះ​តែ​ម្តង ព្រោះ​នាង​ត្រូវ​គិតគូរ​ពី​ប្តី និង​ខិត​ខំ​កសាង​គ្រួសារ​ថ្មី​ឱ្យ​​ប្រកប​ដោយ​​សុភមង្គល​ និង​ជ្រះថ្លា ។

អ្នក​ស្រី​រូបនេះ​និយាយ​ពី​បំណង​កូន​ស្រី​ ដែល​បាន​ជោគ​ជ័យ​ក្នុង​ជីវិត​​សិល្បៈ​  និង​ថត​ភាព​យន្ត​យ៉ាង​ហ​ោច​​ណាស់​២០​រឿង​ ព្រម​ទាំង​​អនាគត​​ស្វាមី​ទៀត​ថា បើ​តាម​អនាគត​ប្តី​របស់​​នាង​​​ គឺ​ចង់​ឱ្យ​នាង​សារាយ សក្ខណា នៅ​បន្ត​ថត​សម្តែង​ច្រៀង​តទៅ​ទៀត ព្រោះ​ថា  ​​មិន​ចង់​ផ្តាច់​និស្ស័យ​របស់​​សារាយ សក្ខណា ​ពេក​នោះ​ទេ… ប៉ុន្តែ​សារាយ សក្ខណា វិញ ចង់​បញ្ចប់​ឱ្យ​ដាច់ស្រេច​តែម្តង គឺដើម្បី​​​កុំ​​ឱ្យ​មាន​​ការ​មន្ទិល និង​ភាពរកាំ​រកូស​នឹង​គ្នា (ភរិយា-ស្វាមី) ​ព្រោះថា ​ការ​សម្តែង​​តែង​តែ​មាន​តួប្រុសថត​​កៀក​កើយ​ ស្និទ្ធ​ស្នាល​ អាចនឹងធ្វើឱ្យ​ប្តី​មាន​អារម្មណ៍​មិន​ល្អ… ទី​បំផុត​វា​នឹង​មាន​បញ្ហា​ ដូច្នេះនាង​មិន​ចង់​​ទេ។

​តារា​សម្តែង​​មនោ​សញ្ចេតនា​មាន​ទឹក​មុខ​ស្រទន់​ស្រស់​ស្អាត​កម្រ​មាន​រឿង​អាស្រូវ​​អាយុ​២២​ឆ្នាំ ​សារាយ សក្ខណា ​ត្រូវ​បាន​​ម្តាយ​​នាង​​ប្រាប់​ថា ពេលនេះនាង​កំពុង​តែ​កាត់​បន្ថយ​ការ​ថត​ស្ប៉ត និង​ភាព​យន្ត​ជា​បណ្តើរៗ​​ហើយ ​នៅតែ​ច្រៀង​ប៉ុណ្ណោះ… ​ពោល​គឺ​កិច្ចការ​ចាស់ៗ​​ដែល​ជាប់​កុងត្រា​នៅធ្វើ ដើម្បី​បញ្ចប់ ចំណែក​ឯ​កុង​ត្រា​ថ្មី នាង​អត់​ហ៊ាន​​ទទួល​ធ្វើ​ទេ ព្រោះ​ខ្លាច​ថត​ឱ្យ​គេ​មិន​ទាន់ ឬ​ធ្វើ​កិច្ចការ​នោះ​អត់​បាន ​នាំគេ​ស្តី​បន្ទោស ដោយ​សារ​តែ​រៀប​ការ​ហើយ ​នាង​នឹង​ទៅរស់​នៅ​សហ​​រដ្ឋអាេមរិក​​ជា​មួយ​ប្តី ។ សព្វថ្ងៃ​នេះ​នាង​នៅធ្វើ​តែ​កិច្ចការ​ដើរ​ម៉ូដ, ពិធី​ការិនី​​នៅទូរទស្សន៍​ហង្ស​មាស ក្នុង​កម្ម​វិធី​តន្ត្រី លើ​ទឹក, កម្មវិធីបង្ហាញ​ផលិត​ផល ស៊ុន​ស៊ី​ម៉ិច​កូ រៀង​រាល់​រាត្រី​ថ្ងៃសុក្រ និង​ទទួល​ច្រៀង​នៅតាម​ពិធីផ្សេងៗ​ប៉ុណ្ណោះ៕