ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណងប្រាថ្នា​​មុន​ពេល​ស្លា.ប់​របស់​លោក​វេជ្ជបណ្ឌិត Beat Richner ពេល​នេះ​បាន​សម្រេច​ហើយ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អដ្ឋិធាតុ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat Richner អតីត​ស្ថាបនិក​មន្ទីរពេទ្យ ​គន្ធ​ បុប្ផា បាន​យក​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប នៅ​វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក…

ខេត្តសៀមរាប ៖ អដ្ឋិធាតុ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat Richner អតីត​ស្ថាបនិក​មន្ទីរពេទ្យ ​គន្ធ​ បុប្ផា បាន​យក​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប នៅ​វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៨ ដែល​ជា​បំណងប្រាថ្នា​ចុង​ក្រោយ​មុន​ពេល​ស្លាប់​របស់​លោក​សាស្ត្រ​ចា​រ្យ​វេជ្ជបណ្ឌិត Beat Richner ដោយ​មាន​អ្នក​កាន់​ធាតុ​ដោយ​លោក​សាស្ត្រ​ចា​រ្យ យ៉ៃ ចន្ទ​នា ប្រធាន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​សៀមរាប​ហែរ​ចេញពី​ព្រ​លាន​យន្តហោះ ។

ហើយ​កាត់​តាម​ដងផ្លូវ​ជាតិ​លេខ​៦​ដល់​ស្តុ​ប​សុខា បត់​ឆ្វេង​កាត់​តាម​ដងផ្លូវ​ស៊ី​វុ​ត្ថា​ឆ្ពោះទៅ​រង្វង់​មូល​វត្ត​ដំណាក់ រួច​ហែរ​កាត់​តាម​ដងស្ទឹង​សៀមរាប​ពី​ខាងកើត​រហូត​ឡើង​មក​រង្វង់​មូល​ព្រះរាជ​ដំណាក់​មុខ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម រួច​សំដៅ​ទៅ​កាន់​ចេតិយ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ខេត្តសៀមរាប ក្នុង​ក្រុង​សៀមរាប ។

ពីធីដង្ហែនេះស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រី​ង្គា​រ គង់ សំ​អុល និង អមដំណើរ ដោយ​គណប្រតិភូ​ជាន់ខ្ពស់ និង​មន្ត្រីរាជការ​ជំវិញ​ខេត្ត​, ព្រះសង្ឃ​, តាជី យាយជី និង​សិក្សា​នុ​សិស្ស ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ឈរ​កាន់ ទៀន ធូប ផ្កា អម​តាម​ផ្លូវ​តាំងពី​ព្រ​លាន​យន្តហោះ​រហូត​ដល់​ចេតិយ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ខេត្តសៀមរាប យ៉ាងច្រើន​កុះករ ដូច​មាន​បញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​ខាងក្រោម​នេះ​ផង​ដែរ ។

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដង្ហែ​អដ្ឋិធាតុ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat Richner មក​តម្កល់​ទុក​ក្នុង​ចេតិយ​នៅ​មន្ទីរពេទ្យ គន្ធ បុប្ផា ខេត្តសៀមរាប​នា​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៨ ស្អែក​នេះ ព្រះករុណា​ជា​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហា ក្សត្រ នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា និង​សម្តេច​មហាក្សត្រី នរោត្តម មុនីនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល យាង​ចូលរួម​ពិធីបង្សកូល ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដួង​វិញ្ញាណក្ខន្ធ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat Richner អតីត​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។

ដើម្បី​ជា​ការ​ចូលរួម​សំដែង​នូវ​ទឹកចិត្ត​គោរព​ស្រឡាញ់​ចំពោះ​ការ​ពលី​គ្រប់​បែប​យ៉ាង​ស្ទើរ​ពេញ​មួយ​ជីវិត​របស់​លោក​ជាមួយ​ប្រជាជន​កម្ពុជា រដ្ឋបាល​ខេត្ត សូម​គោរព​អញ្ជើញលោក លោក​ជំទាវ លោក លោកស្រី និង​សាធារណជន ចូលរួម​ឈរ​អម​សងខាង​ផ្លូវ​ដូច​បាន​បញ្ជាក់ ដោយ​សំលៀក​បំពាក់ អាវ​ស ខោ​ខៀវ ឬ​ខ្មៅ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat Richner អតីត​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុប្ផា បាន​ស្លាប់​នៅ​ទីក្រុង​សេ​រិច នៃ​ប្រទេស​ស្វី​ស កាលពី​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ