ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ផ្ទេរ​តំណែង​ប្រធាន​ស្នាក់​ការ​មាត់ច្រក​ទ្វារអន្តរជាតិ​ជាំសាង៉ាំ

11 ឆ្នាំ មុន

ខេត្តឧត្តរ​មានជ័យ ៖ ពិធី​​ប្រកាស​ផ្ទេរ​​ និង​ចូល​កាន់តំណែង​ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​មាត់ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំសាង៉ាំ​កាលពី​វេលា​ម៉ោង​៩ព្រឹក​ថ្ងៃទី​២៤ មិថុនា​២០១៣ នេះ ស្ថិត​នៅ​​ភូមិជើងភ្នំ ឃុំត្រពាំង​ប្រីយ៍ ស្រុក​អន្លង់​វែង ដោយមានការ​អញ្ជើញ​ចូល​រួមពី​លោក​លៀម​ សូដា អភិបាល​រង​ខេត្ត លោក​យឹម ផាន់ណា អភិ​បាល​ស្រុកអន្លង់​វែង ព្រម​ទាំងមន្ត្រី​រាជការ, លោក​មេបញ្ជា​ការ​

ខេត្តឧត្តរ​មានជ័យ ៖ ពិធី​​ប្រកាស​ផ្ទេរ​​ និង​ចូល​កាន់តំណែង​ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​មាត់ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំសាង៉ាំ​កាលពី​វេលា​ម៉ោង​៩ព្រឹក​ថ្ងៃទី​២៤ មិថុនា​២០១៣ នេះ  ស្ថិត​នៅ​​ភូមិជើងភ្នំ ឃុំត្រពាំង​ប្រីយ៍ ស្រុក​អន្លង់​វែង ដោយមានការ​អញ្ជើញ​ចូល​រួមពី​លោក​លៀម​ សូដា អភិបាល​រង​ខេត្ត លោក​យឹម ផាន់ណា អភិ​បាល​ស្រុកអន្លង់​វែង ព្រម​ទាំងមន្ត្រី​រាជការ, លោក​មេបញ្ជា​ការ​ លោក​មេ​បញ្ជា​​ការរង​, កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ជាច្រើន​រូប​ទៀត​ ។

ពិធី​ប្រកាស​ផ្ទេរ​តំណែង​លោក​នេត្យ ដារ៉ា ប្រធាន​ស្នាក់​ការ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំសាង៉ាំ ត្រូវ​បាន​ផ្ទេរ​តំណែង​ថ្មី​មកជានាយក​ទី​ចាត់​​ការ​​គ្រប់​គ្រង​ធនធាន​មនុស្ស​ខេត្ត ។ លោក​ក្រួច​ សម្បត្តិ​ អតីត​អភិបាល​​រងស្រុក​ជាំក្សាន្ត ត្រូវ​ចូលកាន់​តំណែង​ថ្មី​ជា​ប្រធាន​​ស្នាក់​ការ​មាត់ច្រ​ក​ជាំ​សាង៉ាំវិញ ។

បន្ទាប់ពីប្រកាស​រួច លោក​ក្រួច សម្បត្តិ ទើប​តែឡើង​ចូល​កាន់​តំណែងថ្មី​ បានធ្វើការប្តេជ្ញា​ចិត្តថា លោក​នឹង​ខិតខំ​ធ្វើការ​ទំនាក់​ទំនង​​ជាមួយ​មន្ត្រី​រាជការ​ជុំវិញ​ស្រុក និង​ខិតខំ​ធ្វើ​ការ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ជិត​ខាង​​ឱ្យ​បាន​ល្អប្រសើរ​ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​​​ខ្មែរ និង​ប្រជាពលរដ្ឋ​​ថៃ​​ងាយ​ស្រួលដោះ​ដូរ​មុខទំនិញ​ពី​ប្រទេស​មួយទៅ​ប្រទេសមួយ​ ជា​ពិសេស​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​បំផុត​រាល់​មុខ​ទំនិញ​ណា​ដែលនាំ​​​ឱ្យ​ប៉ះ​ពាល់​សុខភាព​ និង​ខុសច្បាប់ហាមឃាត់ ៕