ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​នាំ​គ្នា​ភ័យ​គ្រប់​គ្នា ដល់​ពេល​ទៅ​មើល​…(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​មិន​ស្គាល់​មុខ​បាន​យក​កង់​ឡាន​ចាស់​ៗ​ជា​ច្រើន​ទៅ​ដាក់​គ​ដុត ដើម្បី​យក​ដែក​លក់​អេ​ត​ចាយ​បង្ក​ឲ្យ​មានការ​ឆាបឆេះ​ហុយផ្សែង​ខ្មៅ​ងងឹត​ពេញ​មេឃ បណ្ដាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខណ្ឌដង្កោ​ដោយ​ស្មានថា អគ្គិភ័យ​ឆាបឆេះ​លំនៅ​ដ្ឋា​ន ឬ​ទីតាំង​ណាមួយ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល…

រាជធានី​ភ្នំពេញ ៖ ជន​មិន​ស្គាល់​មុខ​បាន​យក​កង់​ឡាន​ចាស់​ៗ​ជា​ច្រើន​ទៅ​ដាក់​គ​ដុត ដើម្បី​យក​ដែក​លក់​អេ​ត​ចាយ​បង្ក​ឲ្យ​មានការ​ឆាបឆេះ​ហុយផ្សែង​ខ្មៅ​ងងឹត​ពេញ​មេឃ បណ្ដាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខណ្ឌដង្កោ​ដោយ​ស្មានថា អគ្គិភ័យ​ឆាបឆេះ​លំនៅ​ដ្ឋា​ន ឬ​ទីតាំង​ណាមួយ ។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​ក្នុង​ដី​ឡូត៍​របស់​លោក​ឧកញ៉ា ម៉ៅ សុផល ទល់មុខ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​១​ក្រុម​បាន​យក​សំបក​កង់​រថយន្ត​ជា​ច្រើន​ទៅ​ដាក់​គ​នៅ​ក្នុង​ដី​ឡូត៍​ខាងលើ​បន្ទាប់​មក​បាន​ដុត​បង្ក​ឲ្យ​មានការ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ និង​មាន​ផ្សែងហុយ​ឡើង​លើ​ខ្មៅ​ឃ្មួ​ល​ខ្មាញ់​តែ​ម្ដង ។ ខណៈ​ពេល​ឃើញ​មាន​ផ្សែងហុយ​កប់​អាកាស​បែប​នេះ​អាជ្ញាធរ និង​សមត្ថកិច្ច​ព្រមទាំង​ប្រជាពលរដ្ឋ​ទូ​ទាំង​ខណ្ឌដង្កោ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ព្រោះ​ស្មានថា ភ្លើង​ឆេះ​ផ្ទះ ឬ​ឆេះ​ទីតាំង​ក្រុមហ៊ុន​រោងចក្រ​សហគ្រាស​កន្លែង​ណាមួយ ហើយ​បាន​នាំ​គ្នា​ចេញ​អន្តរាគមន៍​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មិនតែប៉ុណ្ណោះ​អាជ្ញាធរ និង​សមត្ថកិច្ច​បាន​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង​ទៅ​ជាមួយ​ផង​ដែរ​លុះ​ពេល​ទៅ​ដល់​ទើប​ដឹង​ថា ជា​ភ្លើង និង​ផ្សែង​ដែល​ជន​មិន​ស្គាល់​មុខ​ដុត​សំបក​កង់​រថយន្ត ដើម្បី​យក​ដែក​លួស​លក់​អេ​ត​ចាយ ។ ប៉ុន្តែ​ខណៈនោះ​អ្នក​ដុត​បាន​គេចខ្លួន​បាត់​ទៅ​ហើយ បន្ទាប់​មក​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​បាញ់​ពន្លត់​រហូត​រលត់​ទៅ​វិញ​ទាំងស្រុង ។ តែ​មិន​មានការ​ឆ្លង​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ៗ​នោះ​ឡើយ ហើយ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​រកមុខ​ជន​មិន​ស្គាល់​មុខ ដែល​ធ្វើ​សកម្មភាព​ដុត​កង់​ឡាន​ដែល​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល និង​ប៉ះពាល់​ដល់​បរិស្ថាន ដើម្បី​យក​មក​ធ្វើការ​អប់រំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ