ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ៖ ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ គឺ​ដើម្បី​ផ្តល់​លទ្ធភាព ឬ​ក៏…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ គឺ​ដើម្បី​ផ្តល់​លទ្ធភាព ឬ​ក៏ ជា​ការ​បើកផ្លូវ​ដល់​អ្នកនយោបាយ​របស់​គណបក្សប្រឆាំង​ដែល​គោរព​សាលក្រម​តុលាការ​កំពូល ហើយ​ជាប់​បម្រាម​ឲ្យ​រួច​ផុត​ពី​បម្រាម​អាច​ធ្វើ​នយោបាយ​វិញ​បាន ។

ការ​លើក​ឡើង​របស់​ប្រមុខ​ដឹកនាំ​ក្រសួងមហាផ្ទៃ​នេះ ខណៈ​ដែល​រដ្ឋសភា​កំពុង​ប្រញាប់ប្រញាល់​ក្នុង​ការ​សិក្សា​សេចក្តី​ស្នើ​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី (​ស្ទូ​ន​) ដើម្បី​ដាក់​ឲ្យ​រដ្ឋសភា​កំណត់​ថ្ងៃ​បើក​កិច្ចប្រជុំ​អនុម័ត​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​តួនាទី​ភារកិច្ច​របស់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម និង​ការ​អនុវត្ត​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ​នា​ព្រឹក​ថ្ងៃ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​រ៉ា​ហ្វ​ល​ឡឺ​រ៉ូ​យ៉ា​ល់ស​ម្តេច​ស​ខេ​ង​បាន​បញ្ជាក់​ថា «​គណបក្ស​នយោបាយ​ដែល​ត្រូវ​រំលាយ គឺជា​លទ្ធផល​នូវ​សកម្មភាព​ខ្លួនឯង​ទេ​! មិនមែន​ជា​ការ​ធ្វើទុក្ខ​បុ​ម្នេញ​ពី​អ្នក​ផ្សេង​ទេ ។ គឺជា​កំហុស​របស់​ខ្លួនឯង ជៀសវាង​ថា បើក​បញ្ហា​មិន​ចំ​ទេ​ថា គេ​រំលាយ​ដោយសារ​គេ​រំលាយ​នោះ​វា​មិន​ត្រូវ​ទេ យើង​មិន​មើល​កំហុស​ខ្លួន​យើង​ផង​អី​ញ្ចឹ​ង​ម្នាក់​ៗ​មើល​កំហុស​ខ្លួនឯង​សិន តើ​យើង​មាន​អ្វី ? មិន​នៅ​ស្ងៀម​ៗ​ទេ​រំលាយ​ទេ ! នេះ​និយាយ​ឲ្យ​ច្បាស់ និង​និយាយ​ឲ្យ​ការ​ពិត​» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ថា ទោះបីជា​យ៉ាងណា​ក្តី​នៅ​ក្នុង​បម្រាម​អ្នកនយោបាយ​១១៨​នាក់ មាន​តែ​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​មិន​គោរព​តាម​សាលក្រម​តុលាការ​កំពូល​តែ​មួយ​ចំនួន​ភាគី​ច្រើន​គេ​គោរព ។ សម្តេច​បញ្ជាក់​ថា «​នេះ​ក៏​យើង​ទទួលស្គាល់​ការ​ពិត លើកលែងតែ​ថា ទាំងនេះ​ទាល់តែ​៥​ឆ្នាំ​បាន​ផុត​ទោះបីជា​អ្នក​គោរព ឬ​មិន​គោរព​ដ៏​ដោយ ឬ​ក៏​គាត់​គិត​បែប​នឹង ។ តាម​ពិត​គេ​គោរព​មួយ​ចំនួន​នេះ​យើង​ទទួលស្គាល់ ។ ប៉ុន្តែ​សាលា​ក្រម​តុលាការ​កំពូល​បាន​ដាក់​បម្រាម​អ្នក​១១៨​នាក់​នឹង គឺ​បិទផ្លូវ​តវ៉ា​មិន​មាន​ច្រកចេញ​បាន​ទេ​អីចឹង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​មាន​តែ​ធ្វើ​វិ​សោ​ន​កម្ម​ច្បាប់​នេះ ដើម្បី​ជា​ច្រកចេញ​» ។

សម្តេច​ស ខេ​ង បាន​ឲ្យ​ដឹង​ថា រដ្ឋសភា​បាន​កំពុង​ធ្វើ​សេចក្តី​ស្នើ​ច្បាប់ (​ច្បាប់​មាន​សេចក្តីព្រាងច្បាប់ និង​សេចក្តី​ស្នើ​ច្បាប់​) សេចក្តីព្រាងច្បាប់ គឺ​ច្បាប់​ដែល​ព្រាង​ពី​រាជរដ្ឋាភិបាល​ឯ​សេចក្តី​ស្នើ​ច្បាប់ គឺ​តំណាងរាស្ត្រ​មាន​សិទ្ធិ​ធ្វើ​សេចក្តី​ស្នើ​ច្បាប់ ។ សម្តេច​គូសបញ្ជាក់​ថា «​សេចក្តី​ស្នើ​ច្បាប់​នេះ គឺ​ដើម្បី​ផ្តល់​និ​តី​សម្បទា​ដល់​អ្នក​គោរព​សាលក្រម​ហ្នឹង ដើម្បី​លទ្ធភាព​ដល់​អ្នក​គោរព​សាលក្រម​មាន​លទ្ធភាព​ដក​ចេញ​នូវ​បម្រាម​ហាមឃាត់​ធ្វើ​នយោបាយ​» ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​ល្ងាច​ថ្ងៃ​ទី​៣ ធ្នូ​នេះ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន ដើម្បី​បង្ហាញ​ពី​ខ្លឹមសារ​នៃ​ការ​ធ្វើ​វិសោធនកម្ម​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ត្រង់​មាត្រា​៤៥​ថ្មី​(​ស្ទួន​) ដោយ​ខ្លឹមសារ​វិសោធន គឺ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​ន យោ​បាយ​ទៅ​មាត្រា​៤៥​ថ្មី​(​ស្ទូ​ន​មួយ​) ។ មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា បុគ្គល​ដែល​ត្រូវ​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​មិន​អាច​បង្កើត​គណ បក្សនយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បាន​ឡើយ ។
បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ​នឹង​អាច​ទទួល​បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់​បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការ​ហាម ឃាត់ ដែល​កំណត់​ដោយ​សាលដីការ​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ បាន​ផ្តល់​នីតិសម្បទា​ឡើង​វិញ​ដោយ​ព្រះមហាក្សត្រ​តាម​ដំណើ​របស់​នាយក​រដ្ឋមន្ត្រី តាម​សេច ក្តី​ស្នើ​សុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

សេចក្តី​ស្នើ​ច្បាប់​នេះ​បញ្ជាក់​ស្រាប់​វិសោធនកម្ម​ខាងលើ​មាន​គោលដៅ​សំខាន់​ៗ គឺ​បញ្ជាក់​ឲ្យ​ច្បាប់​តាម​ផ្លូវច្បាប់​អំពី​ករណី​បុគ្គល​ដែល​ត្រូវ​បាន​តុលាការ​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ ។ វិ​សោ​ធ​កម្ម​ច្បាប់​នេះ​ក៏​មាន​គោលបំណង​ពង្រឹង​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​សេរី​ពហុបក្ស នីតិរដ្ឋ​ព្រមទាំង​លើកកម្ពស់​ស្មារតី​បង្រួបបង្រួម​ជាតិ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ