ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ឧត្តម​ក្រុមប្រឹក្សា CNRP ថា​បក្ស​ប្រឆាំង​ត្រូវ​បាន​បែកក្បាល​បែក​ខ្លួន និងកន្ទុយ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​ឧត្តម​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា គណបក្ស​នេះ​បាន​កំពុង​តែ​បែកក្បាល​បែក​ខ្លួន និង​កន្ទុយ​ហើយ ដោយសារ​តែ​ថ្នាក់ដឹកនាំ​ចង់បាន​អំណាច ។ លោក គង់ គាំង…

រាជធានី​ភ្នំពេញ ៖ អតីត​ឧត្តម​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា គណបក្ស​នេះ​បាន​កំពុង​តែ​បែកក្បាល​បែក​ខ្លួន និង​កន្ទុយ​ហើយ ដោយសារ​តែ​ថ្នាក់ដឹកនាំ​ចង់បាន​អំណាច ។

លោក គង់ គាំង អតីត​ឧត្តម​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​គិត​មិន​ត្រូវ​យល់​មិន​ច្បាស់ និង​ធ្វើ​អ្វី​មិនកើត គឺជា​ទ្រព្យ​ជាប់​ខ្លួន​របស់​លោក​សម រ​ង្ស៊ី និង​គូកន​នោះ​ទេ ។ លោក​បាន​បន្ត​ថា ប្រធាន​ចលនា ឬ​ប្រធាន​ស្តីទី CNRP វា​ដូច​តែ​គ្នា​ទេ ។ តែ​ផ្ទៃក្នុង CNRP មិន​ទទួលស្គាល់​ផង​ឲ្យ​អន្តរជាតិ​ណា​គេ​ទទួលស្គាល់​ទៅ​កើត ។ លោក​ថា នៅ​ក្នុង​ស ន្និ​សី​ទ​កម្រិត​ពិភពលោក​លើក​ទី​១​របស់​អតីត CNRP ក្រៅប្រទេស​កំណត់​ថា សម រ​ង្ស៊ី និង​កឹ​ម សុខា ជា​មនុស្ស​តែ​មួយ ហើយ​បាន​ហៅ​អ្នកប្រឆាំង​សម រ​ង្ស៊ី​ថា ប្រឆាំង​កឹ​ម សុខា និង​អ្នក ប្រឆាំង​កឹ​ម សុខា ថា​ប្រឆាំង​សម រ​ង្ស៊ី ។

លោក​បញ្ជាក់​ថា «​សម រ​ង្ស៊ី និង​សន្និសីទ​ថា លោក កឹ​ម សុខា គ្មាន​សេរីភាព​មតិ​របស់​គាត់​មិន​យក​ជា​បានការ ចុះ​មតិ​កឹ​ម មនោ​វិទ្យា និង​អ្នក​ក្រៅប្រទេស​ដែល​មិន​គាំទ្រ​សម រ​ង្ស៊ី និង​សន្និសីទ​ពិតជា​ប្រឆាំង​លោក កឹ​ម សុខា មែនដែរ​ឬ ? ។​បក្ស​ប្រឆាំង​ក្បាល​បែក ខ្លួន​បែក កន្ទុយ​បោក​» ។ ការ​លើក​ឡើង​របស់​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​នេះ បន្ទាប់​ពី​លោក​សម រ​ង្ស៊ី បាន​ប្រកាស​ទទួល​ធ្វើ​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ស​ន្នី​សី​ទ កាលពី​ថ្ងៃ​ទី​១-២ ធ្នូ នៅ​សហរដ្ឋអាមេរិក ។

លោក ជួន ជូ​ងី អតីត​មេធាវី​ការពារ​ក្តី​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​គាំទ្រ​ចំពោះ​លោក សម រ​ង្ស៊ី មក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ។ លោក​មេធាវី​បាន​បញ្ជាក់​ថា «​យើង​គូរ​ពិចារណា​បក្ស​អាច​ដំណើរការ​បាន និង​ខ្លាំង​បាន​មិន​អាច​មិន​មាន​មេដឹកនាំ​បាន​ទេ ។ គំនិត​ជ្រើសរើស​អនុប្រធាន​ច្រើន​រូប គឺជា​ការ​ត្រៀប​បេក្ខជន​ទៅ​ធ្វើ​ជា​ប្រធាន​បន្តបន្ទាប់​ក្នុង​ករណី​ដែល​មេ​បក្ស​មិន​អាច​ធ្វើ​អ្វី​កើត​» ។ លោក​បន្ត​ថា លោក កឹ​ម សុខា ត្រូវ​ជាប់​ឃុំ​មិន​អាច​ដឹកនាំ​បក្ស​បាន​ប៉ុន្តែ​បែរជា​មិន​ព្រម​ជ្រើសរើស​មេ​បក្ស​ថ្មី តើ​មាន​ន័យ​ថា​ម៉េច ? បើ​មិន​មាន​មេដឹកនាំ តើ​បក្ស​ធ្វើ​នយោបាយ​របៀប​ម៉េច ? តុលាការ​ចាប់​លោក កឹ​ម សុខា ដាក់​ពន្ធនាគារ គឺ​ដើម្បី​កុំ​ឲ្យ​គាត់​ដឹកនាំ​បក្ស​បាន ។ ហើយ​បើ​មិន​ព្រម​រើស​មេ​បក្ស​ថ្មី​គឺ CPP អរគុណ​អ្នក​ហើយ ។ រារាំង​មិន​ឲ្យ​រើស​មេ​បក្ស​ថ្មី គឺ​ចង់​ទុក​ឲ្យ​បក្ស​គាំង​អសកម្ម ឬ​យ៉ាងម៉េច ? ។

គួរ​បញ្ជាក់​ថា ទោះបីជា​លោក សម រ​ង្ស៊ី ប្រកាស​ទទួល​ធ្វើ​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងណា​ក្តី​ក៏​លោក កឹ​ម សុខា និង​បក្ខពួក​លោក​មិន​បាន​គាំទ្រ​នោះ​ទេ ។ លោក​បន្ថែម​ថា ក្នុង​លិទ្ធ​ប្រជាធិបតេយ្យ​អ្នកគាំទ្រ​សម្លេង​ច្រើន គឺ​ទទួល​ជ័យ​ជំនះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ