ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រមាន​ចាត់វិធានការ​ចំពោះ​ជនខិលខូច​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ អាជ្ញាធរ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​ប្រកាស​ចាត់វិធានការ​ចំពោះ​ជនខិលខូច ដែល​ប៉ុនប៉ង​លួច​កាប់​ព្រៃឈើ​យក​ធ្វើ​ជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។ ការ​ប្រកាស​បែប​នេះ​បាន​ធ្វើ​ឡើង​នៅ​ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ក្នុង​គោលបំណង​ការពារ​សម្បត្តិ​ធនធានធម្មជាតិ ចុង​ក្រោយ​នៅ​តំបន់​ភ្នំ​នាគ​ខៀវ ។…

ខេត្តស្ទឹងត្រែង ៖ អាជ្ញាធរ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​ប្រកាស​ចាត់វិធានការ​ចំពោះ​ជនខិលខូច ដែល​ប៉ុនប៉ង​លួច​កាប់​ព្រៃឈើ​យក​ធ្វើ​ជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។ ការ​ប្រកាស​បែប​នេះ​បាន​ធ្វើ​ឡើង​នៅ​ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ក្នុង​គោលបំណង​ការពារ​សម្បត្តិ​ធនធានធម្មជាតិ ចុង​ក្រោយ​នៅ​តំបន់​ភ្នំ​នាគ​ខៀវ ។

នៅ​តំបន់​ភ្នំ​នាគ​ខៀវ​ឃុំ​អន្លង់​ជ្រៃ​ស្រុក​ថា​ឡា​បរិ​វា់ត់​ខេត្ត ស្ទឹង​ត្រែង ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ នេះ​លោក អ៊ុ​ក ប៊ុ​ន​ថន អភិបាលរង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត​បាន​បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​នឹង​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​នៅ​ឆ្នាំ​ខាង​មុខ​នឹង​រៀបចំ​បង្កើត​តំបន់​នេះ​ឱ្យទៅ​ជា​រមណីយដ្ឋាន​អេកូ​ទេសចរណ៍ ព្រោះ​សក្តានុពល​នៅ​ទី​នេះ​មាន​ច្រើន​គ្រប់​ប្រភេទ​ដូច​ជា ល្អាង​ថ្ម ដើមឈើ​ធំ​ៗ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចូល​មក​ទស្សនា ដូចនេះ​ស្នើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​អភិរក្ស​ការពារ​ធនធាន​ទាំងនេះ​កុំឱ្យ​វា​បាត់បង់​តទៅ​ទៀត ។ តំបន់​នោះ​មានព្រៃ​នឹង​ដើមឈើ​ធំ​ៗ ហើយ​មាន​ពពួកសត្វ​ស្លាប់​នឹង​សត្វ​ចតុ​បាតផ្សេង​ៗ​កំពុង​ផ្តុំ​គ្នា​រស់នៅ​ក្នុង​ព្រៃ​នេះ ដែល​ជា​ជម្រក​ចុង​ក្រោយ​របស់​វា ហើយ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ថែរក្សា​ឱ្យ​មាន​ប្រសិទ្ធភាព ។

លោក ម៉ៅ ថន តំណាង​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រឡៅ​បាន​ចាត់​ទុក​ថា នេះ​ជា​សម្បត្តិ​ដ៍​ល្អ​សម្រាប់​កូនចៅ​ជំនាន់​ក្រាយ​បានឃើញ​នឹង​បាន​ស្គាល់​នឹង​បន្ត​នាំ​គ្នា​ការពារ​តំបន់​ភ្នំ​នាគ​ខៀវ​នេះ ។ លោក​អះអាង​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ប្តេជ្ញា​រួម​គ្នា​ចាំ​ឃ្លំ​មើល​គ្រប់​សកម្មភាព មិន​ឱ្យ​ជនខិលខូច​ចូល​មក​កាប់​បំផ្លាញ​ទៀត​ទេ ព្រោះ​ព្រៃ​នៅ​តំបន់​នេះ​វា​នៅ​សេសសល់​តិចតួច​តែ​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ថា តំបន់​អភិរក្ស​ភ្នំ​នាគ​ខៀវ​នេះ​មាន​ទំ​ហ៊ំ​ផ្ទៃដី​ទទឹង​៣.០០០​ម៉ែត្រ បណ្តោយ​៧.០០០​ម៉ែត្រ​ដែល​មានព្រៃ​ក្រាស់​នឹង​ដើមឈើ​ធំ​ៗ​បង្ហាញ​ពី​សម្បត្តិ​ធនធានធម្មជាតិ​ដែល​នៅ​សេសសល់​ចុង​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ