ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យបណ្តឹង​នាង​ប្តឹង​រៀបរាប់​ពី​ទ​ង្វើ​ភិក្ខុ​អង្គ​នេះ​«​តាម​សេព​មេថុន​ដោយ​ការ​គំរាម​…»

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នារី​ម្នាក់​ជា​ពេទ្យឆ្មបបាន​ប្តឹងសមត្ថកិច្ច​ ដោយ​ចោទ​ភិក្ខុ​១​អង្គ​គង់នៅ​វត្ត​អង្គ​ចៅពញា ក្នុងស្រុក​ឈូក ពាក់ព័ន្ធ​នឹង​ករណី​សេព​មេថុ​ន​ ហើយ​មិន​ទទួលខុសត្រូវ ថែម​ទាំង​គំរាម​បង្ហោះខ្លឹមសារ​ស្នេហា​លួច​លាក់ ធ្វើ​ឲ្យ​ប៉េះ​ពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​នាង​ថែម​ទៀត…

ខេត្តកំពត ៖ នារី​ម្នាក់​ជា​ពេទ្យឆ្មបបាន​ប្តឹងសមត្ថកិច្ច​ ដោយ​ចោទ​ភិក្ខុ​១​អង្គ​គង់នៅ​វត្ត​អង្គ​ចៅពញា ក្នុងស្រុក​ឈូក ពាក់ព័ន្ធ​នឹង​ករណី​សេព​មេថុ​ន​ ហើយ​មិន​ទទួលខុសត្រូវ ថែម​ទាំង​គំរាម​បង្ហោះខ្លឹមសារ​ស្នេហា​លួច​លាក់ ធ្វើ​ឲ្យ​ប៉េះ​ពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​នាង​ថែម​ទៀត ។ ចំពោះ​រឿងរ៉ាវ​នេះ កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកាកន្លង​ទៅ ភិក្ខុ​នាម សូ ណូ ព្រះ​ជន្ម​ជាង​៣០​ឆ្នាំ គង់នៅ​វត្ត​អង្គ​ចៅពញា ក្នុងស្រុក​ឈូក ត្រូវ​បាន
សមត្ថកិច្ច​និមន្ត​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ប៉ុស្តិ៍ ទាក់ទិន​នឹង​ពាក្យបណ្តឹង​របស់​នារី​ម្នាក់​ជា​ពេទ្យឆ្មប នៅ​ក្នុង​រឿងអាស្រូវ​ស្នេហា​របស់​នាង​ហើយ​មិន​ទទួលខុសត្រូវ ។

ពាក្យបណ្តឹង​នោះ​​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៣ វេលា​ម៉ោង​ប្រហែល​៧​យប់ មាន​ទូរ​ស័ព្ទ​មួយ​ខ្សែ ​បាន​ហៅ​ចូល​ទូរស័ព្ទ​នាង​រួច​សួរ​ថា ផ្ទះ​នៅឯណា? ឯ​នាង​ឆ្លើយ​វិញ​ថា នៅ​ភូមិ​ត្រពាំង​ល្ពៅ អ្នក​ណា​គេ​ហ្នឹង? តែ​ខ្សែ​ម្ខាង​នោះ​បាន​ឆ្លើយ​យ៉ាង​រហ័ស​ថា មិនបាច់ចង់​ដឹង​ទេ ដឹង​ត្រឹម​ស្គាល់​ទៅ​បាន​ហើយ ។ រួច​ខ្សែ​ទូរស័ព្ទ​នោះ​ បាន​សួរ​ពី​នេះ​ពី​នោះ​អស់​រយៈពេល​ប្រមាណ​៣០​នាទី​ទើប​បិទ ។ លុះ​នៅ​ម៉ោង៨​យប់ លេខ​ដដែល​ បាន​ទូរស័ព្ទ​មក​ម្តងទៀត ហើយ​ប្រាប់​នាង​ថា គេ​ឈ្មោះ​រិ​ទ្ធិ ជា​កូន​ម្ចាស់​បុរី​ប៉េង​ហួត ។

ដើមបណ្តឹង​បន្ត​ថា ចាប់តាំងពី​ម៉ោង​៨​យប់ ខ្សែ​ទូរស័ព្ទ​ម្ខាង​នោះ​ បាន​នាំ​នាង​និយាយ​លេង​ទល់ភ្លឺ ។ ចាប់ពី​ពេល​នោះ​មក នាង​និង​គេ​តែងតែ​និយាយ​គ្នា​លេង​តាម​ទូរស័ព្ទ​ជា​រៀងរាល់ថ្ងៃ ហើយនិយាយ​ម្តង​ៗ​រាប់​ម៉ោង​រហូត​ក្ដៅ​ទូរស័ព្ទ​ទើប​ឈប់ ។ រំលង​បាន​ប្រមាណ​២​ខែ នាង​និង​បុរស​នោះ​មានចិត្ត​ស្រឡាញ់​គ្នា តែ​មិន​ទាន់​បាន​ជួប​មុខគ្នា​យ៉ាងម៉េច​នៅឡើយ​ទេ តែ​បុរស​នោះ​បាន​សុំ​រូបថត​នាង​២​សន្លឹក តែ​នាង​សុំ​វិញ​គេ​អត់​ឲ្យ​ទេ ។

លុះ​នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ ទើប​នាង​ស៊ើប​ដឹង​ថា ឈ្មោះ​រិ​ទ្ធិ គឺជា​ភិក្ខុសង្ឃ​នាម សូ ណូ គង់នៅ​វត្ត​អង្គ​ចៅពញា ស្ថិត​ក្នុងស្រុក​ឈូក ខេត្តកំពត ។ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ វេលា​ម៉ោង​ប្រហែល​១១​ព្រឹក នាង​និង​ប្អូនស្រី​ជីដូនមួយ​បាន​ទៅ​ជួប​ភិក្ខុ​នោះ​នៅ​ក្នុង​វត្ត ។ ពេល​នោះ​ភិក្ខុ សូ ណូ បាន​ប្រាប់​ឲ្យ​នាង​ទៅ​លេង​ផ្ទះ​ម្តាយ​ឪពុក​លោក​នៅ​ជាប់​វត្ត​សិន ទើប​លោក​និមន្ត​ទៅ​តាម​ក្រោយ ។

ចាប់តាំងពី​ពេល​នោះ​មក រូប​នាង​និង​ភិក្ខុសូ ណូ ចាប់ផ្តើម​មាន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​ជាង​មុន​ទៀត លុះ​មួយ​ខែ​ក្រោយមក​ភិក្ខុ សូ ណូ បាន​និមន្ត​ទៅ​ភ្នំពេញ ហើយ​ទូរស័ព្ទ​ហៅ​នាង​ឲ្យ​ទៅ​ជួប​នៅ​វត្ត​បទុម​វ​តី វេលា​ម៉ោង​២​រសៀល ។ ពេល​នោះ​ ភិក្ខុ សូ ណូ បាន​លួងលោម​នាង​រួម​ភេទ តែ​នាង​ប្រកែក​ថា កុំ​ធ្វើ​អុ​ី​ចឹ​ង​នៅ​ក្នុង​វត្ត​ក្រែង​​មាន​គេ​ឃើញ ។ ប៉ុន្តែ​ភិក្ខុ សូ ណូ មាន​ដីកា​ថា មិន​អី​ទេ​នៅ​វត្ត​នេះ​ គេ​ដឹង​រឿង​យើង​ទាំង​ពីរ​នាក់​អស់​ហើយ គ្មាន​អ្នក​ណា​គេ​រំខាន​យើង​ទេ ! និយាយ​ចប់​ភិក្ខុ សូ ណូ បាន​ចាប់​នាង​រួម​ភេទ ​រហូត​បាន​សម្រេច​ដោយ​​ស្ម័គ្រចិត្ត ។

ពាក្យបណ្តឹង​បន្ត​ទៀត​ថា រំលង​បាន​ប្រហែល​២​ខែ ភិក្ខុ សូ ណូ បាន​ទូរស័ព្ទ​ហៅ​នាង​ឲ្យ​ទៅ​ជួប​នៅ​វត្ត​អង្គ​ចៅ​ពញា ហើយ​នាង​ក៏​ទៅ​តាម​ការណាត់ ដែល​ពេល​ទៅ​ដល់ រូប​នាង​និង​ភិក្ខុ សូ ណូ ក៏​បាន​រួម​ភេទ​ជាមួយ​គ្នា​ជា​លើក​ទី​២​នៅ​ក្នុង​កុដិ​តែ​ម្តង ។ លុះ​ប្រមាណ​១​ខែ​ក្រោយមក ភិក្ខុ សូ ណូ បាន​ទូរស័ព្ទ ​ហៅ​នាង​ឲ្យ​ទៅ​ជួប​នៅ​ក្នុង​វត្ត​ម្តងទៀត ក្នុង​គោលបំណង​តែ​ម្យ៉ាង ​គឺ​រួម​ភេទ​ដដែល តែ​ពេល​នោះ​នាង​ប្រកែក ស្រាប់តែ​ភិក្ខុ​នេះ​ចោទ​​ថា នាង​មាន​ប្រុស​ថ្មី​នៅ​ភ្នំពេញ​ព្រមទាំង​គំរាម​ចង់​បង្ហោះ​រូបភាព​ដែល​នាង​ថត​ឲ្យពី​ពេល​មុន​នោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ទៀត​ផង ។ ដោយសារ​នាង​ខ្លាច​ការ​បង្ហោះ​រូប​នៅ​លើ​ហ្វេ​សប៊ុ​ក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស
ក៏​សុខចិត្ត​ប្រគល់​ខ្លួនប្រាណ​ឲ្យ​ភិក្ខុ សូ ណូ រួម​ភេទ​ទាំង​បង្ខំ​ទៀត​ទៅ ។

ពាក្យបណ្តឹង​បន្ត​ថា ចាប់តាំងពី​ពេល​នោះ​មក ភិក្ខុ សូ ណូ ចេះ​តែ​ទូរស័ព្ទ​ហៅ​នាង​ទៅ​រួម​ភេទ ហើយ​នាង​បាន​ប្រកែក តែ​ភិក្ខុ​នោះ​ចេះ​តែ​គំរាម​រហូត​ពេល​ខ្លះ​នាង​ទ្រាំ​ទៅ ធ្វើ​យ៉ាងណា​ដើម្បី​ការពារ​កិត្តិយស ។ រូប​នាង​និង​ក្រុម​គ្រួសារ​មាន​ពេល​ខ្លះ ត្រូវ​ភិក្ខុ​នោះ​ជេរ​ប្រមាថ​យ៉ាង​ធ្ងន់​តាម​ទូរស័ព្ទ ដែល​ពេល​ខ្លះ​នាង​បាន​ថត​ជា​សំឡេង​​ទុកជា​ភ័ស្តុតាង​ទៀត​ផង ។

ជា​ចុង​ក្រោយ ស្រាប់តែ​ភិក្ខុ​អង្គ​នោះ ​បាន​យក​រូប​នាង​ទៅ​បង្ហោះ​លើ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​មែន ហើយ​នៅ​តែ​បន្ត​បង្ហោះ​ ទោះបីជា​មានការ​និយាយ​គ្នា​យ៉ាងណា​ក្តី ។ ចំណុច​ដូច​ពាក្យបណ្តឹង​ខាងលើ​នេះ​ហើយ ដែល​​​ធ្វើ​ឲ្យ​នាង​ទ្រាំ​លែង​បាន ទើប​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​ចាត់ការ​ភិក្ខុ​អង្គ​នេះ ។ ជាមួយ​នេះ នាង​បាន​ទាមទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​សុំ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ជួយ​រក​យុ​ត្តិ​ដល់​នាង​ដែល​ជា​ជន​រង​គ្រោះ ។

សេចក្តីរាយការណ៍​បន្ត​ថា ក្រោយ​ពី​សាកសួរ​រួច​ហើយ សមត្ថកិច្ច​ក៏​បាន​ប្រគល់​ភិក្ខុ​អង្គ​នេះ​ទៅ​ឲ្យ​ខាង​ធម្ម​ការ​ស្រុក ដើ​ម្ប​ចាត់ការ​តាម​វិន័យ​សង្ឃ ប៉ុន្តែ​ដោយ​ខាង​ធម្មការ​ស្រុក​មិន​មាន​អានុភាព​គ្រប់គ្រាន់​ទៅ​លើ​ការ​សម្រេច ក៏​បញ្ជូន​ទៅ​ឲ្យ​ខាង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​បន្ត​នីតិវិធី ។

ការ​រៀបរាប់​ខាងលើ​នេះ គឺ​យោង​តាម​ពាក្យបណ្ដឹង​របស់​នារី​ជា​ពេទ្យឆ្មប​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ