ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយកសាលាបឋមសិក្សា​ទួលស្លែង ត្រូវគេចាក់ឱ្យ​របួសធ្ងន់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នាយកសាលា​ម្នាក់​ត្រូវបុរស​​អ្នក​សុំ​ទាន​ម្នាក់​ចាក់​ឱ្យ​របួសធ្ងន់​ត្រូវបាន​គេ​បញ្ជូន​តាម​រថយន្ត​​​ពេទ្យ​ទៅ​សង្គ្រោះ​យ៉ាង​ប្រញ៉ាប់​ប្រញាល់​​បង្ក​ឱ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល​កាល​ពីវេលាម៉ោង​២​និង​៥០​នាទី​​ថ្ងៃទី​២៣ មិថុនា ២០១៣ នៅសង្កាត់​អូរ​ឡាំពិក ខណ្ឌ​ចំការ​មន ។

បុរស​រងគ្រោះ​ឈ្មោះ​គ្រី ឆៃគីម ជានាយក​សាលាបឋម​សិក្សាទួលស្លែង ចំណែក​ជន​ដៃដល់​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណនោះ​​ទេ ដោយសារ​តែ​​ពេល​កើតហេតុ​ភ្លាមៗ​នោះ​ត្រូវ​ប៉ូលិស​ចាប់​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​​ទួល​ស្វាយ​ព្រៃ១ ជាបន្ទាន់​ ដើម្បី​ធ្វើការ​សាក​សួរ។

តាម​សាក្សី​នៅ​ក​ន្លែង​កើតហេតុ​បាន​ឱ្យ​ដឹងថា មុន​ពេល​កើត​ហេតុ​បុរស​សុំទាន​រូប​នោះ​បាន​ទៅ​ដើររ៉ែរ៉​ចុះឡើងៗ​កៀន​របង​សាលាធ្វើ​ឱ្យមានការ​សង្ស័យ​ខ្លាច​ក្រែង​បុរស​រូប​នេះ​ធ្វើ​អ្វី​មិនគប្បី ពេលនោះ​លោក​នាយក​សាលាក៏​មក​សួរ​នាំ ហើយ​ក៏ត្រូវ​ជន​ដៃ​ដល់​ចាក់​ឱ្យរបួស​តែម្តង ៕