ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​សម្ពោធ​​ស្ថានីយ​បូម​ទឹក​សម្តេច​តេជោហ៊ុន​ សែន ភូមិ​សូ​​

11 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ លោក​ជំទាវ​ ម៉ែន សំអន ឧប​នាយក​​រដ្ឋ​មន្ត្រី​ប្រចាំ​ការ​ រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធ​សភា និង​អធិការ​កិច្ច​ និង​ជា​ប្រធាន​គណៈ​​កម្មា​ធិការ​កណ្តាលចុះ​ជួយ​ខេត្ត​​ស្វាយ​រៀង​នា​វេលា​ម៉ោង​៨ព្រឹក​ ថ្ងៃ​ទី​២៣ មិថុនា ២០១៣ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ស្ថានីយ​បូម​ទឹក​​សម្តេច​តេជោ​ហ៊ុន សែន ស្ថិត​នៅ​ភូមិ​​សូ ឃុំ​ដូន​ស ស្រុក​ស្វាយ​ជ្រំ​ ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​​មន្ត្រី​រាជ​ការ​ចុះ​ជួយ​ស្រុក​ស្វាយ​ជ្រំ លោក​គ្រូ អ្នក​គ្រូ សិស្សា​នុសិស្ស​សរុប​២៤២៩​នាក់​។

ខេត្ត​ស្វាយ​រៀង​ ៖ លោក​ជំទាវ​ ម៉ែន សំអន ឧប​នាយក​​រដ្ឋ​មន្ត្រី​ប្រចាំ​ការ​ រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធ​សភា និង​អធិការ​កិច្ច​ និង​ជា​ប្រធាន​គណៈ​​កម្មា​ធិការ​កណ្តាលចុះ​ជួយ​ខេត្ត​​ស្វាយ​រៀង​នា​វេលា​ម៉ោង​៨ព្រឹក​ ថ្ងៃ​ទី​២៣ មិថុនា ២០១៣ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ស្ថានីយ​បូម​ទឹក​​សម្តេច​តេជោ​ហ៊ុន សែន ភូមិ​សូ ស្ថិត​នៅ​ភូមិ​​សូ ឃុំ​ដូន​ស ស្រុក​ស្វាយ​ជ្រំ​ ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​​មន្ត្រី​រាជ​ការ​ចុះ​ជួយ​ស្រុក​ស្វាយ​ជ្រំ លោក​គ្រូ អ្នក​គ្រូ សិស្សា​នុសិស្ស​សរុប​២៤២៩​នាក់​។

ស្ថានីយ​បូម​ទឹក​នេះ​ជា​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី ហ៊ុន​ សែន ដែល​ចំណាយ​ថវិកាស្ថាបនា​អស់​ចំនួន​៨ម៉ឺន​៥ពាន់​ដុល្លារ​ អាច​ស្រោច​ស្រព​ស្រែ​បាន​​ចំនួន​១​ម៉ឺន​ហិក​តា​ក្នុង​ភូមិ​ចំនួន​៦​ គឺ​ភូមិ​សូ ភូមិ​ព្រៃ​រការ ភូមិ​ដូន​ព្រះ ភូមិ​បឹង​កែក ភូមិ​ចិន​សា និង​ភូមិ​អូ​រ​ស្រងាំ ។