ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​​​ចូល​លួច​លុយ​ជន​ជាតិ​ជប៉ុន​រួច​​គេច​បាត់​ ជួន​ពេល​ត្រូវឡើ​ង​យន្ត​ហោះ​ត្រឡប់​ទៅស្រុកវិញ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖​ ជន​ជាតិ​ជប៉ុន​ម្នាក់​ត្រូវ​បាន​ចោរ​​ចូលលួច​លុយ​ក្នុង​បន្ទប់​នៃ​សណ្ឋាគារ​ មនោរម្យ​ អស់​២៦០​ដុល្លារ​ និង​​៥០០យេន​ ខណៈ​ជន​ជាតិ​ជប៉ុន​រូប​នេះ​ត្រូវ​ឡើង​យន្ត​ហោះ​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ​ ដែលហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នាវេលាម៉ោង​ ១និង​ ១០នាទី​រសៀល​ ថ្ងៃទី​២៣ មិថុនា ២០១៣ នៅក្នុង​សណ្ឋាគារ​

រាជធានីភ្នំពេញ​៖​ ជន​ជាតិ​ជប៉ុន​ម្នាក់​ត្រូវ​បាន​ចោរ​​ចូលលួច​លុយ​ក្នុង​បន្ទប់​នៃ​សណ្ឋាគារ​ មនោរម្យ​ អស់​២៦០​ដុល្លារ​ និង​​៥០០យេន​ ខណៈ​ជន​ជាតិ​ជប៉ុន​រូប​នេះ​ត្រូវ​ឡើង​យន្ត​ហោះ​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ​ ដែលហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នាវេលាម៉ោង​ ១និង​ ១០នាទី​រសៀល​ ថ្ងៃទី​២៣ មិថុនា ២០១៣ នៅក្នុង​សណ្ឋាគារ​មនោរម្យ ស្ថិត​ក្នុង​សង្កាត់​មនោរម្យ​ ខណ្ឌ​៧មករា ។

 ប្រភពព័ត៌មានបាន​ឱ្យ​ដឹង​ថា​ ជន​សង្ស័យ​បាន​ចូលទៅ​លួច​លុយ​ក្នុង​បន្ទប់​ហើយ​ក៏គេច​ខ្លួ​ន​បាត់ ចំណែក​ជន​រងគ្រោះ​ជាជនជាតិ​ជប៉ុន​ ដោយ​សារប្រញាប់​ពេកឡើង​យន្ត​ហោះ​ត្រឡប់​ទៅស្រុក​​មិនបាន​ដាក់​ពាក្យ​បណ្ដឹង​ទេ គ្រាន់​តែនិយាយ​ប្រាប់​ភ្ញៀវ​នៅ​ក្នុង​សណ្ឋាគារ​ជាមួយ​គ្នា​តែប៉ុណ្ណោះ ៕