ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-ម៉ាឡេ​ស៊ី​ សហកា​រ​រៀប​ចំ​ការតាំង​ពិព័រណ៌​ផលិ​ត​ផល​ និង​សេវាកម្ម​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ សម្ព័ន្ធ​សមាគមសហ​គ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ បាន​សហការ​គ្នា​ជាមួយ​សមា​គម​សភា​ពា​​ណិជ្ជ​កម្ម​ និង​​ឧស្សាហកម្ម​ចិន​នៃ​ប្រទេស​ម៉ាឡេស៊ី​ នឹ​ង​រៀប​ចំ​ឡើង​នូវ​ការពិព័រណ៌ផលិត​ផល​​​និង​សេវាកម្ម​កម្ពុជា​-ម៉ា​ឡេស៊ី​ ដែល​មាន​រយៈពេល​៣ថ្ងៃ គឺ​​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០​មិថុនា​ ២០១៣ នៅ​ទីក្រុង​កោះ​ពេជ្រ​ចា

រាជធានីភ្នំពេញ​៖ សម្ព័ន្ធ​សមាគមសហ​គ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ បាន​សហការ​គ្នា​ជាមួយ​សមា​គម​សភា​ពា​​ណិជ្ជ​កម្ម​ និង​​ឧស្សាហកម្ម​ចិន​នៃ​ប្រទេស​ម៉ាឡេស៊ី​ នឹ​ង​រៀប​ចំ​ឡើង​នូវ​ការពិព័រណ៌ផលិត​ផល​​​និង​សេវាកម្ម​កម្ពុជា​-ម៉ា​ឡេស៊ី​ ដែល​មាន​រយៈពេល​៣ថ្ងៃ គឺ​​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០​មិថុនា​ ២០១៣ នៅ​ទីក្រុង​កោះ​ពេជ្រ​ចាប់​ពី​វេ​លា​ម៉ោង​​៩ព្រឹក​ដល់ម៉ោង​៦ល្ងាច​។

 លោក​ឧ​កញ៉ា​ តែ តាំងប៉​ ប្រធាន​សម្ព័ន្ធ​សមា​គម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​​បាន​មានប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃទី​២១ ខែ មិថុនា ២០១៣ នៅ​សណ្ឋាគារ​សាន់​វេ​ថា ការរៀបចំ​តាំង​ពិព័រណ៌​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​រឹត​ចំណង​សម្ព័ន្ធ​​ភាព​ និង​បន្ត​កិច្ច​សហ​ប្រត្តិបតិ​​ការ​រវាង​ប្រទេស​ទាំង​ពីរ​ លើក​កម្ពស់​តម្លៃ​ផលិត​ផល​​ និង​សេវាកម្ម​។ មិនតែ​ប៉ុណ្នោះ​​ផ្ដល់​ឱកាស​ឱ្យ​​សហគ្រិន​កម្ពុជា​និង​ម៉ា​ឡេ​ស៊ី​ ធ្វើ​ជំនួប​ពិភាក្សា​ផ្នែក​អាជី​កម្ម​ សិ​ក្សា​ស្វែង​យល់​អំពី​ផលិត​ផល​​ដែលមាន​សក្ដានុពល​​​ និង​ធ្វើ​ការតាំង​បង្ហាញ​ផលិត​​ផល​​ដែលមាន​សក្ដានុ​ពល​ដល់​ប្រជាបល​រដ្ឋ​គ្រប់​ជាតិ​សាសន៍​ និង​ត្រៀម​ខ្លួន​ដើម្បី​ចូល​​ទៅ​ក្នុង​សមា​ហរណកម្ម​សេដ្ឋកិច្ច​សហគមន៍អាស៊ាន​ ឆ្នាំ​២០១៥ ខាង​មុខ​នេះ៕