ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ស្វាគម​ន៍​ក្បួន​ឡាន​​ ខារ៉ា​វ៉ាន់​ ពិព័រណ៌ពាណិជ្ជកម្ម​ ខារ៉ាវ៉ាន់​២០១៣

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ ពិធី​ស្វាគម​ន៍​ក្បួន​ឡាន​​ ខារ៉ា​វ៉ាន់​ ពិព័រណ៌ពាណិជ្ជកម្ម​ ខារ៉ាវ៉ាន់​២០១៣ បាន​ដង្ហែ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​​ នាវេលាម៉ោង​១០ ព្រឹក​ថ្ងៃទី​២៣​ មិថុនា​ ២១៣ ដែល​ស្ថិត​​នៅ​​​ក្បែរ​ខ្លោង​ទ្វារ​ប្រាសាទ​កំ​ពូល​​​នៃ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោ​យ​ប៉ែត​។

 ក្បួនដង្ហែ​​រថយន្ត​នេះ​ ជាក្បួន​រថយន្ត​ប្រទេស​សៀម​ នឹង​ដង្ហែចូល​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើការ​តាំង​​ពិ​ព័រ​ណ៌​ពា​ណិ​ជ្ជ​កម្ម​រួម​គ្នា​  ដែល​ក្នុង​នោះ​ការ​តាំង​ពិព័រណ៌លើក​ទី​១ធ្វើ​នៅ​​រាជធានីភ្នំពេញ គឺ​ធ្វើ​ឡើង​នៅថ្ងៃទី​២៥ដល់​ថ្ងៃ​២៧​មិថុនា ២០១៣ ហើយ​លើក​ទី​២ធ្វើនៅ​ខេត្ត​ពោធិ៍​សាត់​ ចាប់ពី​ថ្ងៃទី​២៩ ​មិថុនា​​ដល់ថ្ងៃទី​១ កក្កដា​ ២០១៣ និង​លើក​ទី​៣ ធ្វើ​នៅ​ខេត្ត​បាត់​ដំបង​​ គឺ​ចាប់​ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ កក្កដា ២០១៣។

 ក្នុង​ការ​ទទួល​ក្បួន​ដង្ហែ​រថយន្ត​នេះ​ មាន​វត្តមានខាង​​រដ្ឋ​លេខា​ធិការ​​ លោក​ចុ​ង ផែត​​ អភិបាល​រង​ខេត្ត​ និងមន្ទីរ​ស្ថាប័ន​ពាក់​ព័ន្ធ​ចូលរួម​យ៉ាង​ច្រើ​ន​កុះករ​៕