អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ២០គ្រួសារ(មានវីដេអូឃ្លឹប)
រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋក្រីក្រចំនួន២០គ្រួសារនៅក្នុងសង្កាត់វាលស្បូវបានទទួលអំណោយពីអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី២២ មិថុនា ២០១៣ ។ ពិធីនេះរៀបចំឡើងនៅក្នុងបរិវេណវត្តវាលស្បូវ ក្រោមអធិបតីភាពលោកគួច ចំរើន អភិបាលខណ្ឌមានជ័យ ដោយមានការចូលរួមពីលោកអៀង ស៊ីផាន សមាជិកក្រុមប្រឹក្សាខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ។



ចែករំលែកព័តមាននេះ