ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅសង្កាត់​ព្រែកប្រា​ចុះ​ពិនិត្យការដ្ឋាន​ស្ថាបនា​ផ្លូវបេតុង​​១ខ្សែក្នុងភូមិជ្រោយបាសាក់១

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោកហួរ ហួត ចៅសង្កាត់​ព្រែកប្រា​ បានចុះ​ពិនិត្យ​ការ​ដ្ឋាន​ស្ថាននា​ផ្លូវបេតុ​ង​មួយខ្សែ​​នៅព្រឹក​ថ្ងៃទី​២២​ មិថុនា ២០១៣ នេះ ស្ថិតក្នុងភូមិ​ជ្រោយ​បាសាក់១ ។ ផ្លូវ១ខ្សែមានប្រវែង​៨០ម៉ែត្រ និងទទឹង៣ម៉ែត្រ ដែល​ចំណាយ​ថវិកា​អស់​ចំនួន​៣៩០០​​ដុល្លារ​ ​ជា​ជំនួយ​ឧបត្ថម្ភ​​របស់​លោក​សុខ បូរ ​ដែល​ជាសប្បុរសជន​ក្នុងមូលដ្ឋាន ។

រាជធានីភ្នំពេញ ៖ លោកហួរ ហួត ចៅសង្កាត់​ព្រែកប្រា​ បានចុះ​ពិនិត្យ​ការ​ដ្ឋាន​ស្ថាបនា​ផ្លូវបេតុ​ង​មួយខ្សែ​​នៅព្រឹក​ថ្ងៃទី​២២​ មិថុនា ២០១៣ នេះ ស្ថិតក្នុងភូមិ​ជ្រោយ​បាសាក់១ ។ ផ្លូវ១ខ្សែមានប្រវែង​៨០ម៉ែត្រ និងទទឹង៣ម៉ែត្រ ដែល​ចំណាយ​ថវិកា​អស់​ចំនួន​៣៩០០​​ដុល្លារ​ ​ជា​ជំនួយ​ឧបត្ថម្ភ​​របស់​លោក​សុខ បូរ ​ដែល​ជាសប្បុរសជន​ក្នុងមូលដ្ឋាន ។

​នាឱកាស​នោះ លោកហួរ ហួត បានមានប្រសាសន៍ថា សមិទ្ធ​ផល​ថ្មីមួយនេះ គឺជារបស់​សប្បុរសជនដែល​បានផ្តល់​ជូនគណបក្ស​​ប្រជាជ​ន​​កម្ពុជា​ក្នុង​សង្កាត់​ព្រែកប្រា​នេះ ដើម្បី​​បម្រើ​ជាប្រយោជន៍​​សាធារណៈ​សម្រាប់បងប្អូន​​​ដែល​រស់នៅ​​អម​សង​ខាង​​​ផ្លូវ​ ។ ដូច្នេះ​ដើម្បី​ជា​ការ​ឆ្លើយ​តប​​ជាមួយសមិទ្ធផល​នេះ សូមបងប្អូន​ប្រជា​ពលរដ្ឋ​ទាំងអស់​នាំគ្នា​ទៅ​បោះឆ្នោត​​ជូនគណបក្ស​ប្រជាជនកម្ពុជា ដែល​​មាន​​សញ្ញា​រូប​ទេវតា​បាចផ្កា​​ជា​ចំណាំ​ ​និង​មានលេខ​រៀង​ទី​៤ ឱ្យបាន​គ្រប់ៗគ្នា​នា​ថ្ងៃទី​២៨ កក្កដា ២០១៣ ខាងមុខនេះ ៕