ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​៩០​កញ្ចប់​ឆែក​រក​ឃើញ​នៅ​ចំណុច​ប្រឡាយ​ស្ទឹង​មាន​ជ័យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៤​នាក់​រួម​ជាមួយ​ថ្នាំ​ញៀន​៨៦​កញ្ចប់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ធ្វើការ​បង្ក្រាប​បាន បន្ទាប់​ពី​កម្លាំង​ជំនាញ​ជិះ​ម៉ូតូ​ល្បាត​ហើយ​ប្រទះ​ឃើញ​សង្ស័យ​ទើប​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន នៅ​ចំណុច​ប្រឡាយ​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​ក្រុម​ទី​២ ភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៤​នាក់​រួម​ជាមួយ​ថ្នាំ​ញៀន​៨៦​កញ្ចប់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ធ្វើការ​បង្ក្រាប​បាន បន្ទាប់​ពី​កម្លាំង​ជំនាញ​ជិះ​ម៉ូតូ​ល្បាត​ហើយ​ប្រទះ​ឃើញ​សង្ស័យ​ទើប​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន នៅ​ចំណុច​ប្រឡាយ​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​ក្រុម​ទី​២ ភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៩ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៨ ។

ជនសង្ស័យ​ទាំង​៤​នាក់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​រួម​មាន​១-​ឈ្មោះ​ទួន ភារៈ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ២-​ឈ្មោះ​យៀន ហួរ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ៣-​ឈ្មោះ​ម៉ែ​ន រស្មី​ប​ញ្ញ ហៅ​ម៉ូ​វ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​សន្តិសុខ ។ ជនសង្ស័យ​ទាំង​៣​នាក់ ស្នាក់​នៅ​ភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ និង​៤-​ឈ្មោះ ហេង គិរី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​ម្ដុំ​ផ្លូវ​ម៉ៃ​ដា ខណ្ឌ​សែន​សុខ ។

មន្ត្រី​កងរាជអាវុធហត្ថ​អោយ​ដឹង​ថា នៅ​វេលា​ខាងលើ គឺ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ពង្រាយ​កម្លាំង​ចេញ​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ។

លុះ​ល្បាត​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​៤​នាក់​កំពុង​ឈរ​ពពាក់​ព​ពួន​គ្នា ដោយ​មើលទៅ​គួរ​អោយ​សង្ស័យ កម្លាំង​អាវុធហត្ថ​បាន​ធ្វើការ​ឆែកឆេរ​ខ្លួន ប៉ុន្តែ​ពេល​នោះ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​៤​បាន​បោះ​កញ្ចប់​ថង់​មួយ​ចោល ហើយ​នាំ​គ្នា​ប្រុង​រត់គេច​ពី​កម្លាំង​អាវុធហត្ថ តែ​ត្រូវ​កម្លាំង​អាវុធហត្ថ​ចាប់​ក្របួច​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង ។

ចំណែក​ថង់​ដែរ​ក្រុម​ជនសង្ស័យ​បោះចោល​នោះ កម្លាំង​ជំនាញ​បាន​រើស​យក​មក​ស្រាយ​មើល ក៏​ប្រទះ​ឃើញ​សុទ្ធតែ​ថ្នាំ​ញៀន ទើប​សម្រេច​ធ្វើការ​ឃាត់ខ្លួន​ពួក​គេ​ទាំង​៤​នាក់​តែ​ម្តង​ទៅ ។

ក្នុង​ការ​ឃាត់ខ្លួន កម្លាំង​អាវុធហត្ថ​បាន​ដកហូត​បាន​ថ្នាំ​ញៀន​ក្រាម​ស​ថ្លា ហៅ​ម៉ា​ទឹកកក​ចំនួន​៨៦​កញ្ចប់ រួម​ជាមួយ​ទូរស័ព្ទ​២​គ្រឿង​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​នាំ​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ