ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិវៀណាម​៦នាក់ និងខ្មែរ​២នាក់​ លួចជីក​កំណប់​នៅក្រោម​រូបសំណាក​តោស្ពាន​ថ្មចាស់​ក្នុង​ក្រុង​បាត់ដំបង

11 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ ជនជាតិ​វៀតណាម​ចំនួន​៦នាក់ និង​ជនជាតិខ្មែរ​ចំនួន២នាក់ក្នុង​ចំណោម​១០នាក់ ត្រូវ​បានកម្លាំង​សមត្ថកិច្ច​​ចាប់​ខ្លួន ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ផង​ដែរ បានលួច​ជីក​កំណប់​ក្រោម​រូបសំណាក​តោ​ស្ពានថ្ម​ចាស់ ខាង​មុខ​សាលា​ខេត្ត​បាត់ដំបង កាល​ពី​វេលា​រំលងអធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​២២ មិថុនា ២០១៣ ប៉ុន្តែ​​សមត្ថ​កិច្ច​​ស្ទាក់​ចាប់បាន​ជាបន្តបន្ទាប់​នៅវេលាទៀបភ្លឺ ។ ​ក្រុម​នេះ​មាន

ខេត្ត​បាត់ដំបង ៖ ជនជាតិ​វៀតណាម​ចំនួន​៦នាក់ និង​ជនជាតិខ្មែរ​ចំនួន២នាក់ក្នុង​ចំណោម​១០នាក់ ត្រូវ​បានកម្លាំង​សមត្ថកិច្ច​​ចាប់​ខ្លួន ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ផង​ដែរ បានលួច​ជីក​កំណប់​ក្រោម​រូបសំណាក​តោ​ស្ពានថ្ម​ចាស់ ខាង​មុខ​សាលា​ខេត្ត​បាត់ដំបង កាល​ពី​វេលា​រំលងអធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​២២ មិថុនា ២០១៣ ប៉ុន្តែ​​សមត្ថ​កិច្ច​​ស្ទាក់​ចាប់បាន​ជាបន្តបន្ទាប់​នៅវេលាទៀបភ្លឺ ។ ​ក្រុម​នេះ​មាន​រថយន្ត​ម៉ាក ISUZU ស៊េរី​ឆ្នាំ​២០១២ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ភ្នំពេញ 2V-2238 .

សមត្ថកិច្ច​​បានឱ្យ​ដឹងថា ​ក្រោយពីឃាត់​ខ្លួន​ គេរកមិនឃើញ​សម្ភារ​​ដែលក្រុម​នេះបានជីកនោះទេ តែ​មាន​សម្ភារ​សម្រាប់​ជីក​កំណប់​។ ក្រុមនេះ​បានប្រើ​ប្រាស់​ចប​ជីក ញញួរ ប៉ែល និងសម្ភារ​មួយចំនួន​ដែលទើប​ទិញពីផ្សារ ។ នៅទីតាំង​ជីកកំណប់​ គេឃើញ​មាន​ស្នាម​​ជីក​លុង​ចូលទៅ​ក្រោមរូបសំណាក​តោ ដែលមនុស្ស​អាច​ចូលក្រោមនោះ​បាន ។​

ក្រោយពី​បែកការណ៍​ក្រុមនេះ​មួយចំនួន​បានឡើ​ងរថយន្ត​ជិះគេចខ្លួន​ និងមួយចំនួនរត់ឆ្លងស្ទឹង​ ហើយ​ត្រូវសមត្ច​កិច្ច​ចាប់​ខ្លួន​បាន​ម្នាក់ភ្លាមៗ​ដែរ ។ រីឯ​រថយន្ត​ត្រូវសមត្ថកិច្ច​ស្រុក​មោងប្ញស្សី​ស្ទាក់ចាប់បាន ខណៈ​ដែល​ព្យាយាម​បើក​រត់​ឆ្ពោះ​ទៅភ្នំពេញ ។ ​សមត្ថ​កិច្ច​ជំនាញ​កំពុងសាកសួរ​ក្រុមជីក​កំណប់ទាំងនោះ​នៅការិយាល័យ​ព្រហ្មទណ្ឌកម្រិត​ស្រាល​ ប៉ុន្តែ​វិធានការ​បែបណានៅ​មិន​ទាន់​ដឹង​​នៅឡើយទេ ៕