ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​នៅ​អា​ឡា​ស្កា​ខូចខាត​ច្រើន

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​កម្លាំង​៧​រី​ស្ទ័​រ កើត​មាន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០​វិច្ឆិកា នៅ​ភាគ​ខាង​ត្បូង​អា​ឡា​ស្កា​នាំ​ឲ្យ​មានការ​ភ័យ​ជ្រូ​ល​ច្របល់​នៅ​ទីក្រុង ANCHORAGE ជាទី​ក្រុង​សំខាន់​នៃ​រដ្ឋ​អា​មេ​រិ​ក​នោះ ទោះជា​ធ្លាប់​ជួប​ប្រទះ​ការ​រញ្ជួយ​ដី​ញឹកញាប់​នៅ​ទីនោះ​ក្ដី​។ ការ​រញ្ជួយ​ដី​នេះ​បណ្ដាល​ឲ្យ​បាក់​និង​ប្រេះ​ផ្លូវថ្នល់​នានា ព្រមទាំង​បណ្ដា​អគារ​ហើយ​ទំនិញ​ទាំងឡាយ​ក្នុង​ហាង​រង្គើ​ធ្លាក់​ចុះ​។…

សហរដ្ឋអាមេរិក ៖ ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​កម្លាំង​៧​រី​ស្ទ័​រ កើត​មាន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០​វិច្ឆិកា នៅ​ភាគ​ខាង​ត្បូង​អា​ឡា​ស្កា​នាំ​ឲ្យ​មានការ​ភ័យ​ជ្រូ​ល​ច្របល់​នៅ​ទីក្រុង ANCHORAGE ជាទី​ក្រុង​សំខាន់​នៃ​រដ្ឋ​អា​មេ​រិ​ក​នោះ ទោះជា​ធ្លាប់​ជួប​ប្រទះ​ការ​រញ្ជួយ​ដី​ញឹកញាប់​នៅ​ទីនោះ​ក្ដី​។

ការ​រញ្ជួយ​ដី​នេះ​បណ្ដាល​ឲ្យ​បាក់​និង​ប្រេះ​ផ្លូវថ្នល់​នានា ព្រមទាំង​បណ្ដា​អគារ​ហើយ​ទំនិញ​ទាំងឡាយ​ក្នុង​ហាង​រង្គើ​ធ្លាក់​ចុះ​។

នា​ថ្ងៃ​ទី​៣០​វិច្ឆិកា​នោះ​ពុំ​មាន​សេចក្ដីរាយការណ៍​ពី​មនុស្ស​ស្លាប់​ឡើយ តែ​មនុស្ស​ច្រើន​នាក់​រង​របួស ពិសេស​​ដោយសារ​ត្រូវ​អំបែង​កញ្ចក់​និង​របស់​នានា​ធ្លាក់​ត្រូវ​មក​ពី​ការ​រញ្ជួយ​។​ចំណុចកណ្ដាល​របស់​វា​ស្ថិត​នៅ​ចម្ងាយ​តែ​១៣​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ខាងជើង​ក្រុង​ANCHORAGE មាន​ប្រជាជន​ប្រមាណ​ជា​៣០០.០០០​នាក់​។

ប៉ូលិស​រៀបរាប់​ពី​ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន​។ ផ្ទះ​និង​អគារ​ជា​ច្រើន​រង​ការ​ខូ​ត​ខាត​។ ផ្លូវថ្នល់​និង​ស្ពាន​នានា​ត្រូវ​បាក់​។ យោង​តាម​ទីភ្នាក់ងារ​ភូ​គ​ម្ភ​សាស្ត្រ​អា​មេ​រិ​ក​USGS​ថា ការ​រញ្ជួយ​ដី​កើត​មាន​នា​វេលា​ម៉ោង​៨​និង​២៩​នាទី​ម៉ោង​ក្នុងស្រុក​ហើយ​មាន​ជម្រៅ​៤១​គីឡូម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ