ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាមស្រឡាញ់​មិន​ដក​ចិត្ត​​ ខឹងមិន​ព្រម​តាម​ចាក់​របួស​ធ្ងន់

11 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ដោយ​សារ​​ភ្លើង​ស្នេហ៍​​​ឆាប​ឆេះខ្លាំង​​​​​​ធ្វើ​ឱ្យ​​​បុរស​ម្នាក់​ឈ្មោះ​​​ស្រី​ ឆៃគា​ ​​ហៅ​​អួង​​​​អាយុ​២៩​ឆ្នាំ​​​​​ នៅ​លីវ រស់នៅក្នុង​ភូមិ​​​​សមរម្យ ​ឃុំ​រកាពប្រាំ ​ស្រុក​​ត្បូង​ឃ្មុំ ​​​ចាក់​ស្ត្រី​​​ឈ្មោះ​ ​ម៉ន ម៉ានី អាយុ​​៤០​ឆ្នាំ​​ រស់​នៅ​ភូមិ​​​​វាល​រី​ខាង​កើត​​ ឃុំ​​ស្វាយ​ទាប​ ​ស្រុក​ចំកា​រលើ ​បណ្ដាល​ឱ្យ​រង​​​របួស​ ។ ​​​​អំពើ​ហិ.ង្សា​នេះ​​​បាន​កើត​ឡើង​ដោយ​សារ​​​​​តែ​​ការ​​តាម​ស្រឡាញ់​​ ប៉ុន្តែ​ត្រូវ​ស្ត្រី​​កូន​៤​​​បដិ​សេធ​​​ ​ទើប​​ធ្វើ​ឱ្យ​បុរស​

​ខេត្តកំពង់ចាម ៖ ដោយ​សារ​​ភ្លើង​ស្នេហ៍​​​ឆាប​ឆេះខ្លាំង​​​​​​ធ្វើ​ឱ្យ​​​បុរស​ម្នាក់​ឈ្មោះ​​​ស្រី​ ឆៃគា​ ​​ហៅ​​អួង​​​​អាយុ​២៩​ឆ្នាំ​​​​​ នៅ​លីវ រស់នៅក្នុង​ភូមិ​​​​សមរម្យ ​ឃុំ​រកាពប្រាំ ​ស្រុក​​ត្បូង​ឃ្មុំ ​​​ចាក់​ស្ត្រី​​​ឈ្មោះ​ ​ម៉ន ម៉ានី អាយុ​​៤០​ឆ្នាំ​​ រស់​នៅ​ភូមិ​​​​វាល​រី​ខាង​កើត​​ ឃុំ​​ស្វាយ​ទាប​ ​ស្រុក​ចំកា​រលើ ​បណ្ដាល​ឱ្យ​រង​​​របួស​ ។ ​​​​អំពើ​ហិង្សា​នេះ​​​បាន​កើត​ឡើង​ដោយ​សារ​​​​​តែ​​ការ​​តាម​ស្រឡាញ់​​ ប៉ុន្តែ​ត្រូវ​ស្ត្រី​​កូន​៤​​​បដិ​សេធ​​​ ​ទើប​​ធ្វើ​ឱ្យ​បុរស​លង់ស្នេហ៍​​​​​​ខឹង​​​​​សម្បា​​ក៏​​​​យកដែកឆាប​​​​ចាក់មក​​លើ​ស្ត្រី​​​​​ដែល​ខ្លួន​​​​ស្រឡា​ញ់​​​​ស្ទើរ​លេប​​​​​​នេះ​បណ្ដាល​​ឱ្យ​រង​រ​បួស​​​មិន​តិច​ជាង​​១០​កន្លែង​​ឡើយ​​​ ។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង​​​​​​​​៤ និង​​​៣០នាទី​​​រសៀល​ថ្ងៃទី​​​​១៩ មិថុនា​ នៅ​​​ចំណុច​​​ផ្លូវ​បំបែក​​ត្រើង​ភូមិ​ខែល​​ជ័យ​ ឃុំ​​អូរ​ស្វាយ​​ ស្រុក​កំពង់​សៀម​​​​ ​ហើយ​​​​​បុរស​បង្ក​​​​​​របួស​ស្នាម​​​​នេះ​​ក៏​ត្រូវ​​​​​​បាន​ប៉ូលិស​​​​​ចាប់​ខ្លួន​ភ្លាម​ៗ​​​​​​ដែរ ។ ​​នៅ​ក្នុ​ងមន្ទីរ​ពេទ្យ​បង្អែកខេត្ត ​ស្ត្រី​រង​គ្រោះ​​​​ឈ្មោះ​ម៉ានី​ ​​បាន​រៀប​រាប់​ថា ​រូប​គាត់​​​​ទើប​​​តែ​វិល​ត្រឡប់​​​មក​ពី​ស៊ីឈ្នួល​​​​គេ​នៅ​ខេត្ត​រតន​គិរី​​ ​​​​​​បាន​ចំនួន​​៥ថ្ងៃ​​​​ប៉ុណ្ណោះ​។​​​​​ ​ចំណែក​​បុរស​ឈ្មោះ​​​អួង ​​​​​នោះ​បាន​​តាម​ស្រឡាញ់​​​គាត់​​៣​ទៅ​៤​ខែ​​មក​ហើយ​ក្នុង​ពេល​​​ទៅ​ស៊ី​ឈ្នួល​​​ធ្វើចម្ការ​​ឱ្យ​គេ​នៅ​ខេត្ត​រតនគិរី​​​នោះ​ ។ ​​​ទោះ​បី​​ជា​យ៉ាង​ណា​​ការ​​តាម​​ស្រឡា​ញ់​​​​រូប​គាត់​​​នោះ ​គាត់មិន​​ព្រម​​​​ឡើយ​ ព្រោះ​គាត់​​មាន​ប្ដី និងមានកូន​​​ដល់​ទៅ​​៤នាក់​​ទៅ​ហើយ​ ។ ប៉ុន្តែ​​ទោះ​​ជា​គាត់​​​ខំ​ពន្យល់​បែប​ណាក្ដី​ ក៏​បុរស​​​នេះ​នៅ​តែ​ងប់​​​ងុល​​តាម​​​​​​សុំ​ស្រឡាញ់​​​​គាត់​​​ដដែល​​ និង​ដក​ចិត្ត​មិន​រួច​​​​ ហើយ​គាត់​​​មិន​ដឹង​ថា ​គាត់​​មានមន្ត​ស្នេហ៍​​អ្វីបានជា​​ធ្វើ​ឱ្យ​​ប្រុស​ក្មេង​រូប​នេះ​​តាម​ស្រឡា​ញ់​​​រហូត​​​នោះទេ ។ ​ដោយ​សារ​តែ​​គេ​​ខក​បំណង​​តាម​ស្រឡាញ់​​មិន​បាន​​ក៏​បង្ក​ហិង្សា​​បែប​​នេះ​​​ ។​

​​លោក​អនុ​សេនី​យ៍ឯក​ចក់ សុខកៅ​ ​​អធិការ​រង​​នគរបាល​​​ស្រុក​កំពង់សៀម​​​បាន​​​ប្រាប់​​កោះ​សន្ដិ​​ភា​ព​តាម​ទូរ​ស័ព្ទ​ថា ​​​ មុនពេលកើត​​ហេតុ​​​ស្ត្រី​រ​ង​គ្រោះ​​បាន​ទូ​រស័ព្ទ​ណាត់​ជួប​គ្នា​ជាមួយ​​​​​នឹង​បុរស​ឈ្មោះ​​​​អួ​ង​នៅ​​ម្ដុំ​ផ្លូវ​បំបែក​​​​​​​ត្រើង​​​​ ​​​ដើម្បី​និយាយ​គ្នា​​​​ឱ្យ​ដាច់ស្រេច​ និងឱ្យ​​​បោះ​បង់​​ការ​តាម​​ស្រឡាញ់​​​នេះ​ ។ ​ផ្ទុយ​ទៅ​វិញ​​​បុរស​​នេះ​​​​​ បាន​បបួល​ស្ត្រី​​​​រង​គ្រោះ​ឱ្យ​​​​​រត់​​​ចោល​ប្ដី និង​កូន​​​​ ​​​ប៉ុន្តែ​​​ស្ត្រី​រង​គ្រោះ​​ប្រ​កែក ​​​​ទើប​​​កើត​ជា​ហិង្សា​​​បែប​នេះ​​តែម្ដង​​​គឺ​បុរស​​នេះយក​ដែក​ឆាប​​​​​​ចាក់​មក​​​​លើ​ស្ត្រី​រង​គ្រោះ​​​ទាំង​កំរោល​​​ ។​ ភ្លាម​ៗ​​នោះ​​​​ត្រូវបាន​សមត្ថ​កិច្ច​​​​​អន្តរាគមន៍​​​​ចាប់​​​បញ្ជូន​​មក​អធិការ​ដ្ឋាន​​​​​នគរ​បាល​​​​ស្រុក​កំពង់​សៀម​​​ ដើម្បី​​ចាត់ការ​តាម​ច្បាប់ ។

​ពិត​ជា​គួរ​ឱ្យ​ចម្លែក​ក្នុង​ចិត្ត​​​​​ណាស់​ដែល​បុរស​​​នៅ​លីវ​​ម្នាក់​នេះ​បែរ​ជា​​​លង់​ស្នេហ៍នឹង​​​ស្ត្រីមាន​​ប្ដី​​ និងមាន​កូន​​រហូត​​​​​ដល់​​ទៅ​​​៤នាក់​​​ និង​មាន​អាយុ​​៤០​​ឆ្នាំ​ផ្លាយ​ទៅ​ហើយ​នោះ ។ ​វា​​ពិត​ជា​ខុស​ពី​បុរស​​​​ដទៃ​​ទៀត​ ​ដែល​​​ភាគ​ច្រើន​​​ស្រឡាញ់​​​តែ​​ស្រី​ក្មេង​​ ស្រីស្អាត​​​នៅ​ក្រមុំ​ព្រហ្ម​ចារី​ ​​មិន​គួរ​​មក​​បេតី​ស្ត្រី​​កូន​១​កន្ទេល ​និងមាន​ប្ដី​​​បែប​នេះ​​ទេ​ ៕