ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​​ប្រុស​​កំបុត​ដៃ​​ជើង​ព្យាយាម​សរសេរ​​អក្សរចង់​បានរទេះ​ជិះទៅ​សាលា

11 ឆ្នាំ មុន

ខេត្ត​កំពត ៖ ក្មេង​ប្រុស​​អភ័ព្វ​​​ ចាប់​កំណើត​មក​ក្នុង​ស្ថាន​ភាព​​​អង្កត់​ដៃ​ជើង​​ រស់នៅ​​ជា​មួយ​​ម្តាយ​ឪពុក​​​​នៅ​ភូមិ​​​កោះ​​ទ្រមួង ​ឃុំ​បឹង​សាលា​ខាង​ជើង ស្រុក​​កំពង់​​ត្រាច​ ។ ​អ្វីដែល​គ្រប់​គ្នា​បាន​ឃើញ​​ពី​​​កាយ​វិការ​​​​របស់​ក្មេង​​​ប្រុសនេះ​​​ពិត​ជា​​​គួរ​​ឱ្យ​អាណិត​​អាសូរ​ និង​សង្វេគបំផុត​​​នោះ គឺ​​ដៃ​ទាំង​​​ពីរ​​កំបុត​​ត្រឹម​ដើម​ដៃ​​​ និង​ជើង​ទាំង​ពីរ​​​​​ត្រូវ​​កំបុត​​​​ត្រឹម​​ដើម​ជើង​​ ។ ពិការ​​ភាព​នេះ​ គឺ​​​មាន​​តាំងពី​កំណើត​​​មក

ខេត្ត​កំពត ៖ ក្មេង​ប្រុស​​អភ័ព្វ​​​ ចាប់​កំណើត​មក​ក្នុង​ស្ថាន​ភាព​​​អង្កត់​ដៃ​ជើង​​ រស់នៅ​​ជា​មួយ​​ម្តាយ​ឪពុក​​​​នៅ​ភូមិ​​​កោះ​​ទ្រមួង ​ឃុំ​បឹង​សាលា​ខាង​ជើង ស្រុក​​កំពង់​​ត្រាច​ ។ ​អ្វីដែល​គ្រប់​គ្នា​បាន​ឃើញ​​ពី​​​កាយ​វិការ​​​​របស់​ក្មេង​​​ប្រុសនេះ​​​ពិត​ជា​​​គួរ​​ឱ្យ​អាណិត​​អាសូរ​ និង​សង្វេគបំផុត​​​នោះ គឺ​​ដៃ​ទាំង​​​ពីរ​​កំបុត​​ត្រឹម​ដើម​ដៃ​​​ និង​ជើង​ទាំង​ពីរ​​​​​ត្រូវ​​កំបុត​​​​ត្រឹម​​ដើម​ជើង​​ ។ ពិការ​​ភាព​នេះ​ គឺ​​​មាន​​តាំងពី​កំណើត​​​មក​ម៉្លេះ​ ។​​

ស្ត្រី ខែក សាវឿន ​អាយុ​៣៥​ឆ្នាំ ​​​ត្រូវជា​​​ម្តាយ​​កូន​ប្រុស​​អង្កត់​​ដៃជើង​នេះ​​បាន​និយាយ​​​​​ប្រាប់​ថា កូន​ប្រុស​​គាត់​​​​ម្នាក់​​នេះ​​​​ពិត​ជា​អភ័ព្វ​​ណាស់ ​កើត​មក​មិន​មាន​​​អវយវៈ​​គ្រប់​គ្រាន់​​ដូច​គេ​​ឯង​ទេ ។ អ្នក​ស្រី្ត​​​​​​បាន​រំលឹក​ថា ​​ពេល​​ដែល​កើត​​​មក​ភ្លាម​​​ ​ឃើញ​​​​កូន​​​អត់​​មានដៃ​​ជើងបែ​ប​នេះ ​គាត់​មាន​​​ការ​តក់​ស្លុត​​​រន្ធត់​ក្នុង​ចិត្ត​ណាស់​​ព្រម​ទាំង​យំ​សោក​អាណិត​​​​កូន​​ និងស្រប​ពេល​​ដែល​ប្តី​​គាត់​​ចាក​ចេញ​ពីស្រុក​​ទៅ​​ស៊ី​ឈ្នួល​​​ធ្វើ​ការ​​​​ឱ្យ​​គេ​​​នៅ​ខេត្ត​កោះ​កុង​ ។ ស្រ្តី​​ជា​​ម្តាយ​​​បាន​រំលឹក​​​ថា គាត់​មិន​​ភ្លេច​ទេ​ ពេល​កូន​ប្រុស​​អភ័ព្វ​​​​រូបនេះ​​​ កើត​មក​សារព័ត៌​មាន​​​កោះ​សន្តិ​ភាព​​ក៏បាន​ផ្សាយ​​​​​ដំណឹង​នេះភ្លាមៗ​ដែរ ។

​​បន្ទាប់​ពី​កោះ​សន្តិ​ភាព​ផ្សព្វ​​ផ្សាយ លោក​​ ខូយ ​ឃុន​ហ៊ួរ​ ​អភិ​​បាល​ខេត្ត​​​ លោក​ឧត្តម​សេនីយ៍​​​​ត្រី​ អ៊ុក​ សំណាង​​ ​​​ស្នង​ការ​​​នគរ​បាល​​​ខេត្ត​​ បាន​​អញ្ជើញ​​​មកសាក​សួរ​សុខ​ទុក្ខ​​​ផ្ទាល់​​ផង​ដែរ ​កាល​នោះ​​ លោក​ឧត្តម​​​​​សេនីយ៍​​ត្រី​ អ៊ុក​ សំណាង​ ​បាន​សន្យា​​​ជួយ​​ឧបត្ថម្ភ​​​ដល់កូន​ប្រុស​គាត់​ក្នុង​មួយ​ខែ​​ប្រាក់​​​២០មុឺន​រៀល និង​អង្ក​​​​រ៥០​គីឡូ​ក្រាម​ តែ​​អកុសល​​ លោកឧត្តម​​​​​សេនីយ៍​ត្រូវ​បាន​​​ប្តូរ​​ទៅ​កាន់​​​តំណែង​​ជា​ស្នង​ការ​នគរ​បាល​​​​ខេត្ត​​តា​កែវ​វិញ​បាត់​ទៅ ​រហូត​​មក​ដល់​​បច្ចុប្បន្ន​​​​ មិន​​​បាន​ទទួល​​​​ការ​ជួយ​ឧបត្ភម្ភ​​​​ទៀត​ទេ ។​

អ្ន​កស្រី ខែក សាវឿន ​​បាន​និយាយ​​​​​ឱ្យ​ដឹង​​បន្ត​ថា ​តាំង​​ពី​​កើត​​​​​មក​កូន​ប្រុស​​​នេះ​ដាក់​​ឈ្មោះ​ ខែក ណុត ​ដែល​​ពេលនេះ​​​មាន​អាយុ​៧​ឆ្នាំ​ហើយ​​ និង​មាន​សុខភាព​ល្អបរិបូណ៌ ។ ដ្បិត​​​​តែ​កូន​​នេះ​គ្មាន​​​​​ដៃ​ជើង​​ក៏​ពិត​មែន​​ តែ​ការ​​សរសេរ​​អក្សរ​ ​អាច​​​យក​.កដៃ​​កៀប​​​ប៊ិក​​ ឬ​ដៃ​ខ្មៅ​មក​ផ្អឹប​​នឹង​​​ថ្ពាល់​​​​​​​ សរ​សេរ​​​ជា​អក្សរ​​បាន ​​ព្រម​ទាំង​ស្រឡាញ់​​​សៀវ​ភៅ​​​ ណាស់ ចេះ​ថែ​ទាំ​សៀវភៅ​សរសេរ​បាន​ល្អទៀត​ផង​ ។​​

ក្នុង​ពេលបាន​ជួប​ជា​​ថ្មី ​ក្រោយ​​​រយៈ​ពេល​​​៧​ឆ្នាំ​​នេះ​ ​​តាម​រយៈ​​​កោះ​សន្តិ​ភាព​​​ ម្តាយ​​ក្មេង​ប្រុស​​​អភ័ព្វ​ ​បាន​​​​​​សុំ​​សប្បុរស​ជន​មេត្តា​ជួយ​ដាក់​ទាន​​រទេះ​​រុញ​មួយ​​​ទុក​សម្រាប់​​ឱ្យ​កូន​ប្រុស​គាត់​​​ជិះ​ទៅ​​​សាលា​រៀន​​​​​​នឹង​គេ ហើយ​សង្ឃឹម​ថា ​​​សប្បុរស​ជន​​ នឹង​ផ្តល់​​​តាម​ការ​អំពាវ​នាវ​​នេះ​មិន​ខាន ដូច​ជួយ​សង្គ្រោះ​សត្វ​លង់ទឹក​ ព្រោះ​សព្វ​ថ្ងៃ​បាន​​បងៗ​ជួយ​​បង្រៀន​នៅ​ផ្ទះ ចេះ​អាន ចេះ​សរសេរ និង​ឆាប់​ចេះ​ចាំ​គួរ​ឱ្យ​សរសើរ ។ ចំពោះ​ការ​និយាយ​ស្តីអ្វីៗ​ និយាយ​បានដូច​គេ​ឯងដែរ ។

​ក្មេង​​ប្រុស​អភ័ព្វ​រូប​នេះ​​​​​តែង​​​តែ​និយាយ​ថា ​តើ​​ខ្ញុំ​មាន​កម្ម​ពៀរ​អ្វី​​​ពីជាតិ​មុន ​​​ទើប​​​​បាន​ជា​ជាតិ​នេះ​​កើត​មក​ជា​មនុស្ស​ពិការ​ភាព​ខុស​គេ​​​​បែប​នេះ។ ខែក ណុត តែង​សួរ​គេ​ថា បើ​ខ្ញុំ​នៅ​តែ​យ៉ាង​ហ្នឹង​​​​​ពេល​អនាគត​​​​ ​តើ​ខ្ញុំមាន​វាសនា​យ៉ាង​ណាទៅ ?