ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហា​ផ្ទៃ​ជូន​ដំណឹង​មុន​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​គណបក្ស​ទាំង​អស់​ត្រូវ​ណែ​នាំ​អ្ន​ក​គាំទ្រ​​គោរព​ច្បាប់​តាម​ដង​​ផ្លូវ

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​​​នឹង​ឈានមក​ដល់​​នៅថ្ងៃទី​​២៧​​ មិថុនា ​ខាងមុខនេះ​​ហើយ ​ដែល​គណ​បក្ស​នយោបាយ​​​​​ប្រកួត​​ប្រជែង​គ្នា​ និ​ងមានការ​ហែ​ក្បួន​​​នៅ​​តាម​​ដង​​ផ្លូវ​​ ។​ កាល​ពី​​ថ្ងៃទី​​១១​ មិថុនា ​​​លោក​ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី​​​ ​រដ្ឋ​មន្ត្រីក្រសួង​មហា​ផ្ទៃ ​​បាន​ចុះ​ហត្ថលេខា​​លើ​សេចក្ដី​​​ជូន​ដំណឹង​​​​លេខ​​​​​១០១៣ ស.ជ.ណ ​ដែលមានខ្លឹម​សារ​ថា៖ ​

​ក្រសួង​មហា​ផ្ទៃ​​ពិនិត្យ​ឃើញ​ថា កន្លង​មក​​​​ក្នុង​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​ជ្រើស​រើស​​ក្រុម​ប្រឹក្សាឃុំ-សង្កាត់​ទូទាំង​​ប្រទេស​អាណត្តិ​ទី​​​៣​ ការ​ដង្ហែ​ក្បួន​​ និងការ​ប្រើ​ប្រាស់​​​ផ្លូវរបស់​​អ្នក​​​គាំ​ទ្រ​​គណបក្ស​នយោបាយ​​នានា​ បាន​រក្សា​សុវត្ថិ​ភាព​​​​សណ្ដាប់ធ្នាប់​​​​តាម​ដង​ផ្លូវ​ស្រប​តាមបទប្ប​ញ្ញត្តិ​ដែលមានចែង​​​ក្នុង​ច្បាប់​ស្ដីពី​ចរាចរណ៍​​ផ្លូវគោក​ ។ ប៉ុន្តែ​​ក៏មាន​​ការ​ដង្ហែ​​ក្បួន​​​​ និងការ​ប្រើ​ប្រាស់​​ផ្លូវ​​របស់​អ្នក​​គាំ​ទ្រ​​​គណបក្សនយោបា​យ​​ខ្លះ​ មិន​បាន​អនុវត្ត​ត្រឹម​ត្រូវ​​​តាម​ច្បាប់ស្ដី​ពី​​​ចរាចរណ៍​​​ផ្លូវ​គោក​ ​​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់ដល់សុវត្ថិ​ភាព​​​ចរាចរណ៍​​​ និង​បង្ក​​ឱ្យ​មាន​គ្រោះថ្នាក់​​ចរាចរណ៍​ ។​​

ដើម្បីរក្សា​​​សុវត្ថិ​​​ភាព​សណ្ដាប់​​ធ្នាប់ចរាចរណ៍​​ផ្លូវ​គោក​​​ឱ្យកាន់​តែប្រសើរ​​​ឡើង និង​​​បង្ការ​គ្រោះ​ថ្នាក់​​ចរាចរណ៍​នា​ឱកាស​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​​ជ្រើស​តាំង​តំណាង​រាស្ត្រ​​​​នីតិ​កាល​​ទី​៥​​នៅ​ពេល​​ខាងមុខ​ ក្រសួងមហាផ្ទៃ​​សូម​អំពាវនាវ​​​ដល់​គ្រប់​គណបក្ស​​​នយោបាយ ​​​សូម​ណែនាំ​​ដល់​អ្នក​គាំ​ទ្រ​​ត្រូវ​គោរ​ព​ច្បាប់​​ស្ដី​ពី​ចរាចរណ៍​​​ផ្លូវ​គោក​​​គ្រប់ពេល​ និង​គ្រប់​​ផ្លូវសាធារណៈ​​ដែល​ត្រូវ​​ដង្ហែ​ក្បួន​​។

ក្រសួងមហាផ្ទៃ​​ សង្ឃឹមយ៉ាង​មុតមាំ​​ដល់​ការ​ចូល​រួម​​ពី​​គ្រប់​គណបក្ស​​នយោ​បាយ​ ​ដើម្បី​​រួម​គ្នា​​លើ​ក​កម្ពស់​​ស្មារតី​​​គោរ​ព​ច្បាប់​​ស្ដី​ពី​ចរាចរណ៍​​ផ្លូវ​គោក​​​​ឱ្យ​មាននិរន្តរ​ភាព​​​ និងប្រសិទ្ធ​ភាព​​​ខ្ពស់​​​ប្រយោ​ជន៍​រក្សាបាន​នូវ​សណ្ដាប់ធ្នាប់​​​សាធារណៈ​ និង​​ផ្ដល់​ក្ដីសុខ​ក្សេម​ក្សាន្ត​​ដល់​​ប្រជា​ពល​រដ្ឋ​​របស់​យើង ៕​​